សហរដ្ឋអាមេរិក បញ្ជាអង្គការ NASA ឱ្យបង្កើតស្តង់ដារពេលវេលាសម្រាប់ឋានព្រះចន្ទ

2024/04/03 06:57:40 pm        185

សេតវិមាន កាលពីថ្ងៃអង្គារ (០២ មេសា) បានបញ្ជាឱ្យអង្គការ ណាសា (NASA) បង្កើតស្តង់ដារបង្រួបបង្រួមនៃពេលវេលាសម្រាប់ឋានព្រះចន្ទ និងកញ្ចុំផ្កាយផ្សេងទៀត ខណៈដែលសហរដ្ឋអាមេរិក មានបំណងកំណត់បទដ្ឋានអន្តរជាតិក្នុងលំហ ស្របពេលមានការប្រណាំងប្រជែងរុករកព្រះចន្ទ ដែលកំពុងកើនឡើងក្នុងចំណោមប្រទេសនានា និងក្រុមហ៊ុនឯកជន។

ប្រធានការិយាល័យគោលនយោបាយវិទ្យាសាស្ត្រ និងបច្ចេកវិទ្យារបស់សេតវិមាន (OSTP) យោងតាមអនុស្សរណៈដែលឃើញដោយទីភ្នាក់ងារព័ត៌មាន រ៉យទ័រ បានណែនាំឱ្យទីភ្នាក់ងារអវកាសនេះធ្វើការជាមួយផ្នែកផ្សេងទៀតនៃរដ្ឋាភិបាលសហរដ្ឋអាមេរិក ដើម្បីបង្កើតផែនការមួយនៅចុងឆ្នាំ ២០២៦ សម្រាប់ការកំណត់អ្វីដែលខ្លួនហៅថា ពេលវេលាសម្របសម្រួលរបស់ព្រះចន្ទ (LTC)។

កម្លាំងទំនាញខុសគ្នា និងកត្តាដែលមានសក្តានុពលផ្សេងទៀតនៅលើព្រះចន្ទ និងលើកញ្ចុំផ្កាយផ្សេងទៀត ផ្លាស់ប្តូររបៀបដែលពេលវេលាលាតសន្ធឹង ទាក់ទងទៅនឹងរបៀបដែលដំណើរពេលវេលាត្រូវបានគេយល់ឃើញនៅលើផែនដី។ ក្នុងចំណោមគោលដៅផ្សេងទៀត គម្រោងពេលវេលាសម្របសម្រួល LTC នេះ នឹងផ្តល់នូវស្តង់ដាររក្សាពេលវេលាសម្រាប់យានអវកាសព្រះចន្ទ និងផ្កាយរណបដែលទាមទារភាពជាក់លាក់ខ្លាំងសម្រាប់បេសកកម្មរបស់ពួកគេ។

អនុស្សរណៈនោះបង្ហាញថា សម្រាប់មនុស្សម្នាក់នៅលើឋានព្រះចន្ទ នាឡិកាពេលវេលាដែលមានមូលដ្ឋានលើផែនដីនឹងហាក់ដូចជាបាត់បង់ជាមធ្យម ៥៨,៧ មីក្រូវិនាទីក្នុងមួយថ្ងៃ ហើយនាំមកជាមួយបម្រែបម្រួលតាមកាលកំណត់ផ្សេងទៀត ដែលនឹងបន្តផ្ដល់ភាពខុសគ្នានៃម៉ោងនៅឋានព្រះចន្ទ និងម៉ោងនៅលើផែនដី៕

អត្ថបទដែលទាក់ទង

ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm        1
បារាំងបញ្ជាក់ជាថ្មីនូវការគាំទ្រ ចំពោះ ICC និងថ្កោលទោសការគំរាមកំហែងលើ​តុលាការ
2026/07/23 07:49:48 pm        1
ចិនជំរុញឱ្យសហរដ្ឋអាមេរិក និងអ៊ីរ៉ង់បញ្ឈប់អរិភាព ហើយ​ចាប់​ផ្ដើម​ការសន្ទនាឡើង​វិញ
2026/07/23 07:26:07 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ

2026/07/23 07:51:41 pm
​បារាំងបញ្ជាក់ជាថ្មីនូវការគាំទ្រ ចំពោះ ICC និងថ្កោលទោសការគំរាមកំហែងលើ​តុលាការ
2026/07/23 07:49:48 pm
​ចិនជំរុញឱ្យសហរដ្ឋអាមេរិក និងអ៊ីរ៉ង់បញ្ឈប់អរិភាព ហើយ​ចាប់​ផ្ដើម​ការសន្ទនាឡើង​វិញ
2026/07/23 07:26:07 pm
​លោក Rubio បញ្ជាក់​ថា អ៊ីរ៉ង់នឹងខាតបង់ធ្ងន់​ធ្ងរ​ ប្រសិន​បើ​មិន​ភ្ញាក់រលឹកឡើង​វិញ
2026/07/23 07:24:07 pm
​រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm