អ៊ុយក្រែនអះអាងថា យានដ្រូនវាយប្រហារថ្មីរបស់ខ្លួន អាចវាយប្រហារគោលដៅចម្ងាយ ៦០០ម៉ាយ ក្នុងប្រទេសរុស្ស៊ី

2024/04/03 11:58:57 am        176

អ៊ុយក្រែន បាននិយាយថា ខ្លួនបានបង្កើតយានដ្រូនវាយប្រហារដែលអាចហោះហើរបានចម្ងាយជាង ៦២០ម៉ាយ មុនពេលដែលរុស្ស៊ី បានរាយការណ៍ពីការវាយប្រហារដោយយានដ្រូនលើរោងចក្រនៅម្ងាយប្រហែល ៦២០ម៉ាយពីព្រំដែនអ៊ុយក្រែន។

លោក Mykhailo Fedorov រដ្ឋមន្ត្រីក្រសួងបដិវត្តន៍ឌីជីថលរបស់ប្រទេសអ៊ុយក្រែន បានប្រាប់សារព័ត៌មានអាល្លឺម៉ង់ Welt ថា អ៊ុយក្រែនបានបង្កើតគំរូយានដ្រូនដែលអាចហោះហើរបានជាង ១.000 គីឡូម៉ែត្រ (៦២០ម៉ាយ)។

បន្តិចក្រោយមក អាជ្ញាធរក្នុងប្រទេសរុស្ស៊ី បានរាយការណ៍ពីការវាយប្រហារនៅទីតាំងនានា ក្នុងទីក្រុងតាតាស្ថាន (Tatarstan) ដែលមានចម្ងាយប្រហែល ៦២០ម៉ាយ ពីចំណុចជិតបំផុតក្នុងប្រទេសអ៊ុយក្រែន។

សារព័ត៌មានAFP បានរាយការណ៍ថា ប្រមុខនៃសាធារណរដ្ឋតាតាស្ថាន លោក Rustam Minnikhanov បាននិយាយនៅលើបណ្តាញសង្គម Telegramថា៖«ការវាយប្រហារដោយយានដ្រូន បានកើតឡើងប្រឆាំងនឹងរោងចក្រនៅក្នុងទីក្រុងតាតាស្ថាន នៅទីក្រុងYelabuga និង Nizhnekamsk»។

ភ្នាក់ងារព័ត៌មានរ៉យទ័រ បានរាយការណ៍ថា ទីក្រុង Nizhnekamsk គឺជាទីតាំងរបស់រោងចក្រចម្រាញ់ប្រេងធំជាងគេទីបីរបស់រុស្ស៊ី ដែលដំណើរការការចម្រាញ់ប្រេងប្រហែល ១៥៥.000បារ៉ែល ក្នុងមួយថ្ងៃ។

សារព័ត៌មាន AFP បានរាយការណ៍ថា នៅជិតទីក្រុង Yelabuga គឺជាហាងលក់គ្រឿងយន្តវិស្វកម្មនិងគីមី និងរោងចក្រផលិតលោហៈធាតុ។ ប្រភពស៊ើបការណ៍មួយ បានប្រាប់សារព័ត៌មានរ៉យទ័រថា យានដ្រូន ដែលផលិតនៅអ៊ុយក្រែន បានវាយប្រហារទៅលើរោងចក្រផលិតយានដ្រូនវាយប្រហារចម្ងាយឆ្ងាយ «Shahed»។

អត្ថបទដែលទាក់ទង

ចិនចាប់ផ្តើមសមយុទ្ធបាញ់គ្រាប់ពិតរយៈពេល ២ថ្ងៃ នៅច្រកសមុទ្រតៃវ៉ាន់
2026/07/23 04:38:25 pm        1
ចិនបញ្ជាក់​ថា ខ្លួនបានបណ្តេញនាវាហ្វីលីពីន ជា​ឧប្បត្តិហេតុ​​​ថ្មី នៅសមុទ្រចិនខាងត្បូង
2026/07/23 04:35:31 pm        1
អ៊ីរ៉ង់ព្រមានកំណត់គោលដៅទីតាំង​ថាមពលក្នុង​តំបន់ បើអាមេរិកវាយប្រហារហេដ្ឋារចនាសម្ព័ន្ធរបស់ខ្លួន​​
2026/07/23 04:32:20 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ចិនចាប់ផ្តើមសមយុទ្ធបាញ់គ្រាប់ពិតរយៈពេល ២ថ្ងៃ នៅច្រកសមុទ្រតៃវ៉ាន់

2026/07/23 04:38:25 pm
​ចិនបញ្ជាក់​ថា ខ្លួនបានបណ្តេញនាវាហ្វីលីពីន ជា​ឧប្បត្តិហេតុ​​​ថ្មី នៅសមុទ្រចិនខាងត្បូង
2026/07/23 04:35:31 pm
​អ៊ីរ៉ង់ព្រមានកំណត់គោលដៅទីតាំង​ថាមពលក្នុង​តំបន់ បើអាមេរិកវាយប្រហារហេដ្ឋារចនាសម្ព័ន្ធរបស់ខ្លួន​​
2026/07/23 04:32:20 pm
​មន្ត្រីជំនាញចុះផ្សព្វផ្សាយពីសុវត្ថិភាពចរាចរណ៍ផ្លូវគោក ការពាក់មួកសុវត្ថិភាព និងការប្រើភ្លើងស្វ័យប្រវត្តិឲ្យបានត្រឹមត្រូវ
2026/07/23 04:32:14 pm
​នាយករដ្ឋមន្ត្រីអ៊ីរ៉ាក់ គ្រោងនឹងធ្វើទស្សនកិច្ចនៅអ៊ីរ៉ង់ ខណៈភាពតានតឹងក្នុងតំបន់កាន់តែខ្លាំងឡើង
2026/07/23 04:29:43 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 07:20:42 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 02:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 10:35:56 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/22 10:53:31 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 02:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/22 09:36:39 pm
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 09:13:57 am
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 02:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/12 07:57:12 pm
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 08:38:02 am