មូលដ្ឋានអាជីវកម្មទេសចរណ៍នៅភ្នំពេញបន្តបើកទ្វារលក់ និងបង្កើនផ្តល់សេវាល្អនៅ​ថ្ងៃបុណ្យចូលឆ្នាំថ្មី

2024/04/03 12:15:36 pm        258

បណ្តាមូលដ្ឋានអាជីវកម្មនៅរាជធានីភ្នំពេញ និងសហការជាមួយអាជ្ញាធរមូលដ្ឋាន អនុវត្ត​ការណែនាំ និងបានរៀបចំតុបតែងមូលដ្ឋានអាជីវកម្មតាមបែបខ្មែរ អបអរសាទរបុណ្យចូលឆ្នាំថ្មី ប្រពៃណីខ្មែរ បន្ថែមលើកនេះ បណ្តាមូលដ្ឋានអាជីវកម្មថា នឹងឱកាសនោះបើកទ្វារប្រកបអាជីវកម្ម ផ្តល់​សេវាកម្មប្រកបដោយគុណភាព បដិសណ្ឋារកិច្ចល្អ និងបង្កើនសប្បាយរីករាយជូនភ្ញៀវគ្រប់រូប ។

លោកស្រី ប្រាក់ ម៉ាលី ចៅសង្កាត់បឹងកេងកង១ ថ្លែងប្រាប់ BTV ថ្ងៃទី៣ ខែមេសានេះថា អនុវត្ត​តាម​សេចក្តីណែនាំរដ្ឋបាលសាលារាជធានីភ្នំពេញ ក្រសួងទេសចរណ៍ មកដល់​ពេល​នេះ​រដ្ឋបាល​សង្កាត់​បានចុះណែនាំបណ្តាមូលដ្ឋានអាជីវកម្មរួចហើយ ដើម្បីផ្តល់សេវាល្អ កុំដំឡើងថ្លៃទំនិញ និង​សេវា​កម្មនានា ហើយអាជ្ញាធរមូលដ្ឋានផ្ទាល់ ក៏បានត្រៀមខ្លួន ចូលរួមថែរក្សាសន្តិសុខ រៀប​ចំ​សណ្តាប់​ធ្នាប់​តាមទីតាំងសប្បាយភាពនានា ដើម្បីបង្កលក្ខណៈពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណី​ខ្មែរ​មាន​ភាព​សប្បាយរីករាយ។

មូលដ្ឋានអាជីវកម្មទេសចរណ៍មួយចំនួន បានថ្លែងថា នៅថ្ងៃឈប់សំរាកបុណ្យចូលឆ្នាំថ្មី ប្រពៃណី​ខ្មែរ រយៈពេល៤ថ្ងៃខាងមុខនេះ អាជីវកម្មយើងមិនមានការសំរាកនោះទេ ហើយអំឡុងពេលនេះ មូលដ្ឋានអាជីវកម្មកំពុងបន្តរៀបចំតុបតែងលម្អរ ត្រៀមបន្តបើកទ្វារផ្តល់សេវាល្អជូនប្រជាពលរដ្ឋ និង​ភ្ញៀវទេសចរជាតិ-អន្តរជាតិទាំងអស់គ្នាឲ្យបានល្អប្រសើរ និងមិនដំឡើងថ្លៃមុខទំនិញ និង​សេវាកម្ម ក្នុងឱកាសថ្ងៃបុណ្យចូលឆ្នាំប្រពៃណីខ្មែរនោះទេ។

សូមបញ្ជាក់ថា ដើម្បីចូលរួមអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរ ឆ្នាំរោង ដែល​នឹង​ឈាន​ចូល​មក​ដល់ថ្ងៃទី១៣ ខែមេសានេះ ក្រសួងទេសចរណ៍ បានណែនាំ​មន្ទីរ​ទេសចរ​ណ៍​គ្រប់​រាជ​ធានី​ខេត្ត ណែនាំមូលដ្ឋានអាជីវកម្មទេសចរណ៍ទាំងអស់ សហការ​ជាមួយ​អាជ្ញាធរ​មាន​សមត្ថកិច្ច​គ្រប់​ជាន់​ថ្នាក់ ដើម្បីធនាសន្តិសុខ សណ្តាប់ធ្នាប់ រក្សាភាពស្អាត រៀបចំតុបតែងទាំងក្នុង និងក្រៅ ដាក់​ទ​ង់ជាតិ ទង់សាសនា ដាក់រូបព្រះឆាយាល័ក្ខណ៍ ផ្តល់សេវាប្រកបគុណភាព រៀប​ចំ​តារាង​តម្លៃ​ទំនិញ និងសេវាកម្ម និងធនាការផ្តល់បដិសណ្ឋារកិច្ច ស្លៀកពាក់​បង្ហាញ​អត្ថ​សញ្ញាណ​ខ្មែរ​ឲ្យបាន​ល្អប្រសើរ​ជា​ដើម៕ អត្ថបទ ស៊ុម សុខជា 

អត្ថបទដែលទាក់ទង

គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ជួបជាមួយអ្នករាយការណ៍ពិសេស អ.ស.ប បន្ទុក​ស្ថានភាព​សិទ្ធិ​មនុស្ស​នៅកម្ពុជា
2026/07/23 04:43:19 pm        1
មន្ត្រីជំនាញចុះផ្សព្វផ្សាយពីសុវត្ថិភាពចរាចរណ៍ផ្លូវគោក ការពាក់មួកសុវត្ថិភាព និងការប្រើភ្លើងស្វ័យប្រវត្តិឲ្យបានត្រឹមត្រូវ
2026/07/23 04:32:14 pm        1
World Vision International ប្តេជ្ញាបន្តកិច្ច​សហប្រតិបត្តិការ​ជិតស្និទ្ធ​ជាមួយ​ក្រសួង​សុខាភិបាល​កម្ពុជា
2026/07/23 04:24:53 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​រដ្ឋមន្ត្រីការបរទេសចិន៖ ចិន និងឥណ្ឌាគួរតែពង្រឹងសន្ទុះវិជ្ជមាន ក្នុងទំនាក់ទំនងទ្វេភាគី

2026/07/23 04:43:21 pm
​គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ជួបជាមួយអ្នករាយការណ៍ពិសេស អ.ស.ប បន្ទុក​ស្ថានភាព​សិទ្ធិ​មនុស្ស​នៅកម្ពុជា
2026/07/23 04:43:19 pm
​ចិនចាប់ផ្តើមសមយុទ្ធបាញ់គ្រាប់ពិតរយៈពេល ២ថ្ងៃ នៅច្រកសមុទ្រតៃវ៉ាន់
2026/07/23 04:38:25 pm
​ចិនបញ្ជាក់​ថា ខ្លួនបានបណ្តេញនាវាហ្វីលីពីន ជា​ឧប្បត្តិហេតុ​​​ថ្មី នៅសមុទ្រចិនខាងត្បូង
2026/07/23 04:35:31 pm
​អ៊ីរ៉ង់ព្រមានកំណត់គោលដៅទីតាំង​ថាមពលក្នុង​តំបន់ បើអាមេរិកវាយប្រហារហេដ្ឋារចនាសម្ព័ន្ធរបស់ខ្លួន​​
2026/07/23 04:32:20 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 07:20:42 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 02:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 10:35:56 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/22 10:53:31 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 02:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/22 09:36:39 pm
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 09:13:57 am
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 02:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/12 07:57:12 pm
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 08:38:02 am