ពលរដ្ឋមានជំនឿថាសម្តេចតេជោជាប្រធានព្រឹទ្ធសភានឹងបន្តការពារផលប្រយោជន៍ជាតិ និងប្រជាជន

2024/04/03 07:48:13 pm        352

ប្រជាពលរដ្ឋបានសម្តែងការគាំទ្រចំពោះសម្តេចតេជោ ហ៊ុន សែន ក្លាយជាប្រធានព្រឹទ្ធសភា ដែលនឹងការពារផលប្រយោជន៍ជាតិ និងប្រជាជនជាចំបង។

ស្រប​ពេលថ្ងៃទី៣ ខែមេសា ឆ្នាំ២០២៤នេះសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជាប់​ជា​ប្រធាន​ព្រឹទ្ធសភា នីតិកាលទី៥ មានប្រជាពលរដ្ឋរស់នៅរាជធានីភ្នំពេញ បានប្រាប់ BTV ឱ្យ​ដឹង​ថា ការជាប់ជាប្រធានព្រឹទ្ធសភារបស់សម្តេចតេជោ ហ៊ុន សែន ពិតជាស័ក្តសម​ទៅ​នឹង​បទ​ពិសោធន៍​ការងារ និងភាពជាដឹកនាំពីពេលកន្លងទៅក្នុងនាមអតីតនាយករដ្ឋមន្រ្តី បានធ្វើ​ឱ្យ​ប្រទេស​កម្ពុជា​ទទួលបានសុខសន្តិភាព ស្ថិរភាព និងការរីកចម្រើនលើគ្រប់វិស័យ។

ប្រជា​ពលរដ្ឋលើកឡើងថា ក្នុងតួនាទីប្រធានព្រឹទ្ធសភា នីតិកាលទី៥នេះ សម្តេចតេជោ ហ៊ុន សែន នឹងកាន់តែធ្វើឱ្យប្រព័ន្ធដឹកនាំ និងគ្រប់គ្រងស្ថាប័នព្រឹទ្ធសភា ឬហៅ​ថា​សភា​ជាន់​ខ្ពស់​កាន់​តែ​មាន​ភាពរឹងមាំទៅលើច្បាប់ទាំងឡាយដែលបម្រើផលប្រយោជន៍សង្គមជាតិ និងប្រជាជន​ទាំងមូល​។

ប្រជាពលរដ្ឋមានជំនឿថា ព្រឹទ្ធសភា នីតិកាលទី៥ ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន ដែល​តែងគិតគូរដល់វាសនាប្រទេសជាតិជាធំ ក្នុងការការពារ​បូរណភាពទឹកដី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ នឹងរុញឱ្យកម្ពុជាបន្តឆ្ពោះទៅកាន់ស្ថិរភាព និងអភិវឌ្ឍជាតិឱ្យមានការរីកចម្រើន ព្រមទាំង​លើក​កម្ពស់​លទ្ធិប្រជាធិបតេយ្យ និងកិត្យានុភាពជាតិនៅលើឆាកអន្តរជាតិ។

សូមជម្រាបថា សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្រ្តី ត្រូវបាន​មជ្ឈដ្ឋាន​ទាំង​ក្នុង​និង​ប្រទេស​ទទួលស្គាល់ជាមគ្គុទេសឯក និងស្ថាបនិកបិតាសន្តិភាព ដែលបានលះបង់ និងពលីរំដោះ​ប្រទេស​ជាតិ​ពី​ប្រទេសញាំញីដោយសង្គ្រាមរាំរ៉ៃមកជាប្រទេសមានសុខសន្តិភាពពេញលេញ និង​ការ​អភិវឌ្ឍ​រហូតមកដល់ពេលបច្ចុប្បន្ន។ ក្នុងការដឹកនាំរាជរដ្ឋាភិបាល ចាប់តាំងពីនីតិកាលទី១ ដល់​នីតិកាលទី៦ សម្តេចតេជោ ហ៊ុន សែន បានផ្តួចផ្តើម និងផ្តល់​អនុសាសន៍​រៀបចំ​តាក់តែង​ច្បាប់​ជា​ច្រើន​ដែលតម្កល់ និងធានាដល់ស្ថិរភាពជាតិ និងសេដ្ឋកិច្ចជាតិ រួមទាំង​ប្រជាពលរដ្ឋ​ឱ្យ​ប្រសើរ​ឡើងជាបន្តបន្ទាប់៕ អត្ថបទ សេក ឧត្តម 

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        126
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        91
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        111

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm