រោងជាងជួសជុលរថយន្ត ហ្ស៊ី វ៉េ សេ ត្រូវបានកែលម្អជាថ្មី ដើម្បីបង្កើនគុណភាពសេវាថែទាំ រថយន្តស្តង់ដារជប៉ុន

2024/04/03 07:55:54 pm        487

យានដ្ឋានដែលមានមូលដ្ឋាននៅប្រទេសជប៉ុនតាំងពីឆ្នាំ១៩៧១ បានប្រកាស​សម្ពោធ​រោងជាង​ជួស​ជុលរថយន្ត ហ្ស៊ី វ៉េ សេ (JVC) ដែលបានកែលំអថ្មី ក្រោមកិច្ចសហប្រតិបត្តិការ រវាង​វិទ្យាស្ថាន​បច្ចេកទេស ហ្ស៊ី វ៉េ សេ និងក្រុមហ៊ុន ហ៊ីការី ជីដូសា ក្នុងការផ្តល់ការបណ្តុះបណ្តាល​ជំនាញ​វិជ្ជាជីវៈ​ដល់កម្ពុជាដើម្បីលើកកម្ពស់គុណភាពជីវិត។

ពិធីសម្ពោធរោងជាងនេះ បានប្រព្រឹត្តទៅនារសៀលថ្ងៃទី២ ខែមេសា ឆ្នាំ២០២៤នេះ ក្រោម​អធិបតី​ភាព ឯកឧត្តម ប៉ុក ប៉ាន់ រដ្ឋលេខាធិការក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ , ឯកឧត្តម អ៊ូអិណូ អាត់ស៊ូស៊ី (UENO Atsushi) ឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា និងឯកឧត្តម ហ្វូមិអាគិ តាកាហាហ្សិ (Fumiaki TAKAHASHI) ប្រធានសមាគមន៍ជប៉ុន-កម្ពុជា និង​ភ្ញៀវ​កិត្តិយស​ជា​ច្រើននាក់ផ្សេងទៀត។

លោក កេស៊ូគិ អូយ៉ា (Keisuke Oya ប្រធានក្រុមហ៊ុន ហ៊ីការី ជីដូសា នៅក្រោយកម្មវិធីនេះ បាន​ឲ្យ​ដឹង​ថា យានដ្ឋាននេះ នឹងចូលរួមផ្តល់ជាមូលដ្ឋានគ្រឹះនៃវិស័យយានយន្តនៅកម្ពុជា ដោយ​សារ​យានយន្ត​បាន​បំពាក់នូវឧបករណ៍ពិនិត្យរោគវិនិច្ឆ័យទំនើបក្នុងការពិនិត្យ ការថែទាំ និងជួស​ជុល​យាន​យន្ត​។ លោកបានប្តេជ្ញាចិត្ត ក្នុងការបន្តវិវត្តខ្លួននៅក្នុងបច្ចេកវិទ្យារថយន្ត ដើម្បីផ្តល់​បច្ចេក​ទេស​ជួស​ជុល​រថយន្តសម្រាប់ទីផ្សារកម្ពុជា។ លោកបានបន្តថា យានដ្ឋានថ្មីនេះ ក៏នឹងផ្តល់ជូន​សិស្សានុសិស្ស​នូវឱកាសការងារ ដើម្បីទទួលបានបទពិសោធន៍ល្អៗ និងជំនាញពិតប្រាកដ ដើម្បី​ពង្រឹង​ជំនាញ​មេកានិច និងត្រួសត្រាយផ្លូវ​ សម្រាប់​វិជ្ជាជីវៈ​ក្នុង​វិស័យ​ជួសជុល​រថយន្ត​ប្រកប​ដោយ​គុណ​ភាព​ខ្ពស់។

នៅក្នុងកម្មវិធីពិធីសម្ពោធរោងជាងនេះ ឯកឧត្តម ប៉ុក ប៉ាន់ រដ្ឋលេខាធិការក្រសួងការងារ និង​បណ្តុះ​បណ្តាលវិជ្ជាជីវៈ បានស្នើភាគីទាំងពីរ គឺវិទ្យាស្ថានបច្ចេកទេស ហ្ស៊ី វ៉េ សេ និងមជ្ឈ​មណ្ឌល​ថែទាំ​យាន​យន្ត ហ្ស៊ី វ៉េ សេ ត្រូវបន្តពង្រឹង និងពង្រីកកិច្ច​សហប្រតិបត្តិការ​ឲ្យ​កាន់​តែ​ទូលំ​ទូលាយ​បន្ថែម​ទៀត ដើម្បីគាំទ្រដល់វិស័យមេកានិចរថយន្តឲ្យបានយូវអង្វែង និងកាន់តែទូលំ​ទូលាយ ដើម្បីរួម​ចំណែក​ក្នុងការអភិវឌ្ឍមូលធនមនុស្សនៅកម្ពុជាប្រកបដោយសមត្ថភាព និងភាព​ប្រកួ​ត​ប្រជែង​ខ្ពស់។

យោងតាម លោក សិម សុរិន្ទ នាយកវិទ្យាស្ថានបច្ចេកទេស ហ្ស៊ី វ៉េ សេ បានបញ្ជាក់ឲ្យដឹងថា វិទ្យា​ស្ថាន​នេះចាប់ផ្តើមបង្កើតឡើងក្នុងឆ្នាំ១៩៨៩ ដោយអង្គការស្ម័គ្រចិត្តអន្តរជាតិជប៉ុន ហៅកាត់ JVC។ រហូតមកដល់សព្វថ្ងៃនេះ វិទ្យាស្ថានមានសិស្សរាប់សិបនាក់ ទទួលបានការ​បង្ហាត់​បង្រៀន​ពី​អ្នក​ជំនាញ​ជនជាតិជប៉ុនផ្នែកថែទាំរថយន្តគ្រប់ប្រភេទ។ បន្ថែមពីនេះ ក្រុមហ៊ុនក៏បាន​បញ្ជូន​យុវជន​ខ្មែរ​ជាច្រើននាក់ បានទៅធ្វើការនៅប្រទេសជប៉ុនផងដែរក្នុងវិស័យយានយន្តនេះ ដើម្បី​ចូល​រួម​កាត់​បន្ថយភាពក្រីក្រ និងអភិវឌ្ឍន៍សេដ្ឋកិច្ចកម្ពុជា៕


អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        133
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        91
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        112

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm