រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម ជំរុញឱ្យភាគីពាក់ព័ន្ធចាប់យកនវានុវត្តន៍ដើម្បីការរីកចម្រើនពលរដ្ឋអាស៊ាន

2024/04/03 07:56:27 pm        135

ភ្នំពេញ ៖ រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ជំរុញឱ្យភាគីពាក់ព័ន្ធចាប់យកនវានុវត្តន៍ និងសហការគ្នា បង្កើតការតភ្ជាប់ ដើម្បីកសាងអនាគតរួមមួយ ដែលពលរដ្ឋអាស៊ានគ្រប់រូបមានឱកាសរីកចម្រើន និងរួមចំណែកដល់ភាពរុងរឿងនៃ សហគមន៍។

​ឯកឧត្តម ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បានផ្តល់ទស្សនទានស្តីពី បច្ចេកវិទ្យាសម្រាប់កំណើនប្រកបដោយបរិយាបន្ន នៅក្នុងកិច្ចប្រជុំកំពូលធុរកិច្ចកម្ពុជា-អាស៊ាន នៅថ្ងៃទី ២ ខែ មេសា ឆ្នាំ២០២៤ នេះថា បច្ចេកវិទ្យាមានសារៈសំខាន់ណាស់នៅក្នុងបរិបទនេះ, ការចាប់យកបច្ចេកវិទ្យាគឺជាកាតាលីករ ដើម្បីជំរុញកំណើនប្រកបដោយ បរិយាបន្ននៅក្នុងតំបន់។ តម្រូវការនៃការវិនិយោគជាយុទ្ធសាស្រ្តក្នុងការតភ្ជាប់ និងហេដ្ឋារចនាសម្ព័ន្ធឌីជីថល គឺមានលក្ខណៈចាំបាច់ ដើម្បីទាញយកសក្តានុពលដែលមិនទាន់បានប្រើប្រាស់ សម្រាប់វឌ្ឍនភាពសេដ្ឋកិច្ចអាស៊ានដែលមានភាពចម្រុះ។

ឯកឧត្តមរដ្ឋមន្ត្រី លើកឡើងថា តាមរយៈការលើកកម្ពស់ ការស្រាវជ្រាវ និងអភិវឌ្ឍន៍ សហគ្រិនភាព និងការផ្ទេរបច្ចេកវិទ្យា យើងអាចបង្កើតបរិយាកាសមួយ ដែលប្រែក្លាយគំនិតទៅជាការរីកចម្រើនជាក់ស្តែង និងបង្កើតដំណោះស្រាយថ្មីៗ ចំពោះបញ្ហា ប្រឈមក្នុងសង្គមរបស់យើង, មិនថាក្នុងវិស័យសុខាភិបាល អប់រំ កសិកម្ម ឬផលិតកម្មទេ, បច្ចេកវិទ្យាមានសក្តានុពលក្នុងការធ្វើបរិវត្ត កម្មគ្រប់វិស័យ និងធ្វើឱ្យជីវិតមនុស្សរាប់លាននាក់នៅទូទាំងតំបន់អាស៊ានកាន់តែប្រសើរឡើង។ ជាក់ស្តែងសម្រាប់កម្ពុជា រាជរដ្ឋាភិបា លកម្ពុជាបានដាក់យុទ្ធសាស្រ្តបញ្ចកោណ-ដំណាក់កាលទី១ បានផ្តោតសំខាន់លើការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមឌីជីថល។ ក្រៅពីនេះ កម្ពុជាក៏បានរៀបចំផែនទីបង្ហាញផ្លូវ វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ២០៣០ ក្នុងគោលដៅជំរុញបរិវត្តកម្មសេដ្ឋកិច្ច និង នវានុវត្តន៍ ដើម្បីប្រែក្លាយកម្ពុជាឆ្ពោះទៅជាប្រទេសដែលមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ ២០៣០ និងជាប្រទេសចំណូលខ្ពស់នៅឆ្នាំ ២០៥០។

ជុំវិញអភិវឌ្ឍបច្ចេកវិទ្យានេះ, ឯកឧត្តម ហែម វណ្ណឌី បានបញ្ជាក់ពីការប្តេជ្ញាចិត្តរបស់រាជរដ្ឋាភិបាល ក្នុងការជំរុញបរិយាកាស អំណោយផលសម្រាប់អាជីវកម្ម និងការវិនិយោគលើវិស័យនេះឱ្យកាន់តែរីកចម្រើន។ តាមរយៈការអនុម័តច្បាប់ និងបទប្បញ្ញត្តិថ្មីៗ រាជរដ្ឋាភិបាលមានគោលដៅពង្រឹងបរិយាកាសធុរកិច្ច និងជំរុញនវានុវត្តន៍ផ្នែកបច្ចេកវិទ្យា។ ទាក់ទិនបញ្ហានេះដែរ ឯកឧត្តមរដ្ឋមន្ត្រី បានជំរុញឱ្យភាគីពាក់ព័ន្ធ ចាប់យកនវានុវត្តន៍ សហការគ្នា និងបង្កើតការតភ្ជាប់ ដើម្បីកសាងអនាគតរួមមួយ ដែលពលរដ្ឋអាស៊ាន គ្រប់រូបមានឱកាសរីកចម្រើន និងរួមចំណែកដល់ភាពរុងរឿងនៃសហគមន៍នេះ។

សូមបញ្ជាក់ថា កិច្ចប្រជុំកំពូលធុរកិច្ចកម្ពុជា-អាស៊ាន ឆ្នាំ២០២៤ បានលើកយកប្រធានបទ "បញ្ចេញសក្តានុពលអាស៊ាន៖ ការតភ្ជាប់ បច្ចេកវិទ្យា និងកំណើនប្រកបដោយបរិយាបន្ន" មានគោលដៅបង្ហាញសក្តានុពលរបស់អាស៊ាន និងជំរុញកិច្ចពិភាក្សាលើប្រធានបទ សំខាន់ៗដូចជា៖ បច្ចេកវិទ្យា ការតភ្ជាប់របស់អាស៊ាន និរន្តរភាព និងថាមពលកកើតឡើងវិញជាដើម៕

អត្ថបទ៖ សុន រ៉ាឌី


អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        135
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        93
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        113

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm