
ក្រុមវេជ្ជបណ្ឌិតនៅមន្ទីរពេទ្យរដ្ឋរបស់ប្រទេសកេនយ៉ា ដែលបានធ្វើកូដកម្មតាំងពីខែមុនមក បានកោះប្រជុំគ្នានៅទីក្រុងធំៗចំនួនពីរកាលពីថ្ងៃអង្គារ (០២ មេសា) ដើម្បីពិភាក្សាអំពីទុក្ខសោករបស់ពួកគេប្រឆាំងនឹងរដ្ឋាភិបាល ខណៈបង្កវិបត្តិសុខភាពយ៉ាងធ្ងន់ធ្ងរក្នុងប្រទេស។
សមាគមគ្រូពេទ្យ ឱសថការី និងទន្តពេទ្យកេនយ៉ា (KMPDU) ដែលតំណាងឱ្យសមាជិកជាង ៧.០០០ នាក់ បានបន្តធ្វើកូដកម្មចាប់ពីថ្ងៃទី ១៥ ខែមីនា ដើម្បីទាមទារការទូទាត់ប្រាក់ខែជំពាក់របស់ពួកគេ និងទាមទារឱ្យមានការជួលគ្រូពេទ្យហាត់ការជាបន្ទាន់។
ក្រុមគ្រូពេទ្យក៏កំពុងទាមទារផងដែរនូវការផ្តល់ការធានារ៉ាប់រងផ្នែកវេជ្ជសាស្រ្តគ្រប់គ្រាន់សម្រាប់ខ្លួនគេ និងអ្នកនៅក្នុងបន្ទុក។ នៅទូទាំងប្រទេស អ្នកជំងឺនៅមន្ទីរពេទ្យរដ្ឋនានាបានរង់ចាំដោយឥតប្រយោជន៍ ហើយកៅអីអង្គុយស្ទើរតែទទេគ្មានមនុស្ស ខណៈដែលគ្រូពេទ្យចេញទៅតវ៉ាអស់។
កូដកម្មនេះបានធ្វើឱ្យអ្នកជំងឺមិនមានសេវាសង្គ្រោះបន្ទាន់នៅក្នុងមន្ទីរពេទ្យមួយចំនួន បើទោះបីជាមានការអំពាវនាវឱ្យសហជីព និងក្រសួងសុខាភិបាលធ្វើការចរចាគ្នាក៏ដោយ៕