នៅព្រឹកថ្ងៃទី៣ ខែមេសា ឆ្នាំ២០២៤នេះ ព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា បាន បើកសម័យប្រជុំលើកដំបូង នីតិកាលទី៥ របស់ខ្លួន ក្រោមព្រះរាជាធិបតីភាពដ៏ខ្ពង់ខ្ពស់បំផុតរបស់ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា។
សម័យប្រជុំលើកដំបូងព្រឹទ្ធសភា សម្រាប់នីតិកាលទី៥នេះ បានប្រព្រឹត្តទៅលើរបៀបវារៈសំខាន់ៗចំនួន២៖ ទី១- ប្រកាសសុពលភាពនៃអាណត្តិសមាជិកនីមួយៗ, ទី២- បោះឆ្នោតជ្រើសរើសប្រធាន និងអនុប្រធានទាំងទី១ ទី២ ព្រឹទ្ធសភា។

បន្ទាប់ពីសម័យប្រជុំដំបូងបានបិទបញ្ចប់ ព្រឹទ្ធសភា បានចេញសេចក្តីប្រកាសមួយ ស្ដីពីលទ្ធផលសម័យប្រជុំនេះ៖



