ប្រធានបេសកកម្ម អាយ.អរ.ស៊ី. ជម្រាបលា កាកបាទក្រហមកម្ពុជា បន្ទាប់ពីបញ្ចប់បេសកម្ម

2024/04/03 10:17:29 pm        127

ភ្នំពេញ ៖ នៅព្រឹកថ្ងៃទី៣ ខែមេសា ឆ្នាំ២០២៤នេះ លោកជំទាវ ពុំ ចន្ទីនី អគ្គលេខាធិការកាកបាទក្រហមកម្ពុជា បានអញ្ជើញជួបសំណេះសំណាល ជាមួយលោកស្រី ឌីណា ហ្វីស័រ ប្រធានបេសកកម្ម គណៈកម្មាធិការអន្តរជាតិ នៃកាកបាទក្រហម ហៅកាត់ថា (អាយ.អរ.ស៊ី.) ប្រចាំប្រទេសកម្ពុជា ថៃ ឡាវ នៅទីស្នាក់ការកណ្តាលកាកបាទក្រហមកម្ពុជា បន្ទាប់ពីអ្នកស្រីបាន បញ្ចប់បេសកម្ម៥ឆ្នាំ។

ក្នុងឱកាសនេះ លោកស្រី ប្រធានបេសកកម្ម គណៈកម្មាធិការអន្តរជាតិ នៃកាកបាទក្រហម (អាយ.អរ.ស៊ី.) បានថ្លែងអំណរគុណ និងជម្រាបលាក្នុងបេសកកម្ម៥ឆ្នាំ (២០២០-២០២៤) ចំពោះការគាំទ្រ សម្រាប់សកម្មភាពមនុស្សធម៌ របស់    គណៈកម្មាធិការអន្តរជាតិ នៃកាកបាទក្រហម នៅប្រទេសកម្ពុជា។ លោកស្រីបានបញ្ជាក់ទៀតថា គណៈកម្មាធិការអន្តរជាតិនៃកាកបាទក្រហម និងបន្តគាំទ្របេសកកម្មមនុស្សធម៌ អាទិភាពចំនួន២ទៀត គឺការងារស្តារទំនាក់ទំនងគ្រួសារ អ្នកជាប់ឃុំឃាំងនៅពន្ធនាគា គឺផ្តល់សេវាបញ្ជូនសារពីទណ្ឌិតទៅគ្រួសារ និងពីគ្រួសារទៅទណ្ឌិតវិញ និងការងារមួយទៀតគឺ ផ្តល់សេវាស្តានិតិសម្បទា ដែលគណៈកម្មាធិការអន្តរជាតិ នៃកាកបាទក្រហមប្រចាំនៅកម្ពុជា មានសប្បកម្មផលិត «ដៃ ជើង» សិប្បនិម្មត នៅខេត្តចំនួន២ គឺខេត្តបាត់ដំបង និងខេត្តកំពង់ស្ពឺ។ លោកស្រីឱ្យដឹងទៀតថា បន្ទាប់ពីអ្នកស្រីបញ្ចប់បេសកកម្មនេះទៅ លោក ម៉ាក្ស ស្លត់ (Marc Zlot) ប្រធានកម្មវិធីស្តារលទ្ធភាពពលកម្មកាយសម្បទា និងបន្តសម្របសម្រួលការងារ២ខាងលើនៅកម្ពុជា។

ខណៈនោះដែរលោកជំទាវ ពុំ ចន្ទីនី អគ្គលេខាធិការ កាកបាទក្រហមកម្ពុជា បាននាំប្រសាសន៍សួរទុក្ខពីសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ចំពោះលោកស្រី ឌីណា ហ្វីស័រ និងថ្លែងអំណរគុណចំពោះ   គណៈកម្មាធិការអន្តរជាតិ នៃកាកបាទក្រហម ដែលបានគាំទ្រការងារមនុស្សធម៌នៅកម្ពុជា តាំងពីក្រោយថ្ងៃរំដោះ ៧មករា ១៩៧៩ និងបានជួយឧបត្ថម្ភដល់ កាកបាទក្រហមកម្ពុជា ទាំងថវិកា និងបច្ចេកទេសជារៀងរាល់ឆ្នាំ។ លោកជំទាវបន្តថា នៅឆ្នាំ២០២៤នេះ កាកបាទក្រហមកម្ពុជា បាននឹងកំពុងរៀចំ និងផ្សព្វផ្សាទិវាពិភពលោក កាកបាទក្រហម និង អឌ្ឍចន្ទក្រហម ៨ឧសភា ក្រោមប្រធានបទ “រួមគ្នាជាមួយកាកបាទក្រហមកម្ពុជា ដើម្បីសហគមន៍មានសុខភាពល្អ និងមានភាពធននឹងអាកាសធាតុ” ដើម្បីបង្កើនការយល់ដឹងដល់ប្រជាជន រួមចំណែកក្នុងការថែក្សាសុខភាព និងប្តូរឥរិយាបទរបស់ប្រជាជន ក្នុងការរស់នៅប្រកបដោយសុខភាពល្អ ហើយបច្ចុប្បន្ននេះការឡើងកម្តៅនៅកម្ពុជា ជាបញ្ហាប្រឈមខ្លាំង ហើយកាកបាទក្រហមកម្ពុជា បានធ្វើការចុះផ្សព្វផ្សាយ អំពីវិធីសាស្ត្រការបន្សុំាខ្លួន នៅពេលអាកាសធាតុមានការប្រែប្រួលនេះ។

ទន្ទឹមនឹងនេះដែរ កាកបាទក្រហមកម្ពុជា បាននឹងកំពុងទទួលអំណោយជាថវិកា និងសម្ភារៈពីសប្បុរសជន ក្នុងឱកាសទិវា ៨ឧសភា ដើម្បី កាកបាទក្រហមកម្ពុជា មានធនធានគ្រប់គ្រាន់ ក្នុងជួយដល់ប្រជាជនរងគ្រោះ និងងាយរងគ្រោះ ដែលត្រូវការឱ្យជួយបានទាន់ពេលវេលា៕

អត្ថបទ៖ សំ ងីម

អត្ថបទដែលទាក់ទង

សម្ដេចតេជោ ហ៊ុន សែន ចែករំឡែកសាររបស់លោកស្រី Angelina Jolie រាហូលីវូដ​ដ៏​ល្បី​ពិភព​លោក ​ដែលបានរំឭកខួប១ឆ្នាំនៃសង្គ្រាមឈ្លានពានរបស់កងទ័ពថៃលើបូរណភាពទឹកដីកម្ពុជា
2026/07/24 12:00:04 pm        167
តារាសម្ដែងអាមេរិកដ៏ល្បីល្បាញ Angelina Jolie រំឭកពីភាពឈឺចាប់ ក្នុងថ្ងៃខួបមួយឆ្នាំ នៃសង្គ្រាមឈ្លានពានរបស់កងទ័ពថៃ លើបូរណភាពទឹកដីកម្ពុជា
2026/07/24 11:58:38 am        86
កិច្ចសម្ភាសន៍ជាមួយ Bloomberg៖ សម្ដេចធិបតីបញ្ជាក់ជាថ្មីថា កម្ពុជាសម្រេចប្រើយន្តការ UNCLOS ដោយសារថៃលុប MOU ២០០១ ជាឯកតោភាគី
2026/07/24 11:37:21 am        198

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​សភាអាមេរិក បោះឆ្នោតកំណត់សង្គ្រាមនៅអ៊ីរ៉ង់ជាលើកដំបូងចាប់តាំងពីការបរាជ័យបទឈប់បាញ់

2026/07/24 12:26:01 pm
​អតីតមន្ត្រីមន្ទីរបញ្ចកោណ៖ ស្តុកអាវុធរបស់អាមេរិក អាចចំណាយពេល៥ឆ្នាំដើម្បីស្តារឡើងវិញ
2026/07/24 12:16:30 pm
​អ្នកវិភាគ៖ រដ្ឋឈូងសមុទ្រមិនទំនងជាវាយប្រហារសងសឹកទៅលើអ៊ីរ៉ង់វិញនោះទេ
2026/07/24 12:14:20 pm
​UN៖ តម្រូវការមនុស្សធម៌កំពុងកើនឡើង ខណៈជម្លោះជាថ្មីកាន់តែធ្ងន់ធ្ងរ
2026/07/24 12:11:24 pm
​សម្ដេចតេជោ ហ៊ុន សែន ចែករំឡែកសាររបស់លោកស្រី Angelina Jolie រាហូលីវូដ​ដ៏​ល្បី​ពិភព​លោក ​ដែលបានរំឭកខួប១ឆ្នាំនៃសង្គ្រាមឈ្លានពានរបស់កងទ័ពថៃលើបូរណភាពទឹកដីកម្ពុជា
2026/07/24 12:00:04 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm