ធនាគារនៅយេម៉ែន ត្រូវបានបញ្ជាឲ្យផ្លាស់ប្តូរទីស្នាក់ការពីរដ្ឋធានីគ្រប់គ្រងដោយក្រុមហ៊ូទី

2024/04/03 10:51:12 pm        367

ធនាគារកណ្តាលនៅប្រទេសយេម៉ែន (CBY) កាលពីថ្ងៃអង្គារ បានផ្តល់ឱ្យធនាគារទាំងអស់ដែលកំពុងធ្វើប្រតិបត្តិការនៅក្នុងប្រទេស នូវពេលវេលាកំណត់រយៈពេល៦០ថ្ងៃ ដើម្បីផ្លាស់ប្តូរទីស្នាក់ការ របស់ពួកគេពីរដ្ឋធានីសាណា(Sanaa)ដែលគ្រប់គ្រងដោយក្រុមហ៊ូទី ទៅកាន់ទីក្រុងកំពង់ផែ Aden ភាគខាងត្បូងប្រទេស។

នៅក្នុងសេចក្តីសម្រេច ដែលបានប្រកាសនៅលើគេហទំព័ររបស់ធនាគារ ទេសាភិបាលធនាគារកណ្តាល យេម៉ែន(CBY) លោក Ahmed Ghalib បានព្រមានថា ធនាគារណាមួយដែលប្រឆាំងទៅនឹងបទបញ្ជានេះ នឹងប្រឈមមុខចំពោះវិធានការផ្លូវច្បាប់ដ៏មានសក្តានុពលក្រោមច្បាប់ស្តីពីការប្រឆាំងការលាងលុយ និងច្បាប់ហិរញ្ញប្បទានប្រឆាំងភេរវកម្មរបស់ប្រទេសយេម៉ែន។

លោក Ghalib បាននិយាយថា នេះបង្ហាញពីស្ថាប័នហិរញ្ញវត្ថុ ដែលមានទីស្នាក់ការនៅទីក្រុង Sanaa ចំពោះហានិភ័យ រួមមានការបង្កកទ្រព្យសកម្ម និងការផ្តាច់ចេញពីប្រព័ន្ធធនាគារពិភពលោក។

លោក បានបញ្ជាក់លើភាពចាំបាច់ នៃការផ្លាស់ប្តូរទីស្នាក់ការ ដើម្បីផ្តល់លទ្ធភាពឱ្យធនាគារកណ្តាលអាចអនុវត្តការត្រួតពិនិត្យបទប្បញ្ញត្តិរបស់ខ្លួនបានត្រឹមត្រូវពីទីក្រុង Aden ស្របតាមច្បាប់ធនាគារ។

កាលពីពេលថ្មីៗនេះ ក្រុមហ៊ូទី បានណែនាំប្រាក់កាក់រីយ៉ាល់១០០ថ្មី ជាការចេញរូបិយប័ណ្ណដំបូង ចាប់តាំងពីការចាប់ផ្តើមសង្គ្រាមស៊ីវិលនៅប្រទេសយេម៉ែនកាលពីជាង៩ ឆ្នាំកន្លងទៅនេះ។

សកម្មភាពនេះ ត្រូវបានរិះគន់ដោយធនាគារកណ្តាលមានមូលដ្ឋាននៅទីក្រុង Aden និងបានបញ្ជាក់ពីការបែកបាក់គោលនយោបាយរូបិយវត្ថុកាន់តែស៊ីជម្រៅរវាងក្រុមឧទ្ទាម និងរដ្ឋាភិបាលដែលត្រូវបានទទួលស្គាល់ជាអន្តរជាតិមានមូលដ្ឋាននៅទីក្រុង Aden ។

ចាប់តាំងពីឆ្នាំ ២០១៦ នៅពេលនោះ រដ្ឋាភិបាលយេម៉ែនគាំទ្រដោយប្រទេសអារ៉ាប៊ីសាអូឌីត បានផ្លាស់ប្តូរការិយាល័យធំរបស់ធនាគារកណ្តាលពីទីក្រុង Sanaa ទៅកាន់ទីក្រុង Aden ប្រទេសយេម៉ែនដែលត្រូវបានបែងចែកទៅជាតំបន់សេដ្ឋកិច្ចចំនួនពីរផ្សេងគ្នា ដោយរដ្ឋាភិបាលនៅភាគខាងត្បូង និងក្រុមឧទ្ទាមហ៊ូទី នៅភាគខាងជើង។

អត្ថបទដែលទាក់ទង

សារព័ត៌មាន Politico៖យុទ្ធនាការផ្លូវអាកាសរបស់អាមេរិកប្រឆាំងនឹងអ៊ីរ៉ង់ កំពុងបាត់បង់ប្រសិទ្ធភាព
2026/07/23 06:31:33 pm        1
រុស្ស៊ី បញ្ជាក់​ថា បានប្រាប់​​លោក Rubio កុំ​ឱ្យ​ដឹក​ជញ្ជូនអាវុធទៅអ៊ុយក្រែន
2026/07/23 06:25:34 pm        1
អ្នកជំនាញ៖ អាមេរិកអាចនឹងប្រើប្រាស់បទឈប់បាញ់ថ្មីជាមួយអ៊ីរ៉ង់ ដើម្បីរៀបចំផែនការប្រតិបត្តិការជើងគោក
2026/07/23 05:22:46 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​សារព័ត៌មាន Politico៖យុទ្ធនាការផ្លូវអាកាសរបស់អាមេរិកប្រឆាំងនឹងអ៊ីរ៉ង់ កំពុងបាត់បង់ប្រសិទ្ធភាព

2026/07/23 06:31:33 pm
​រុស្ស៊ី បញ្ជាក់​ថា បានប្រាប់​​លោក Rubio កុំ​ឱ្យ​ដឹក​ជញ្ជូនអាវុធទៅអ៊ុយក្រែន
2026/07/23 06:25:34 pm
​អ្នកជំនាញ៖ អាមេរិកអាចនឹងប្រើប្រាស់បទឈប់បាញ់ថ្មីជាមួយអ៊ីរ៉ង់ ដើម្បីរៀបចំផែនការប្រតិបត្តិការជើងគោក
2026/07/23 05:22:46 pm
​MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm
​ប្រធានសភា៖ គ្មានប្រទេសណាមួយក្នុងតំបន់នឹងត្រូវអនុញ្ញាតឲ្យលក់ប្រេងបានទេ ប្រសិនបើអ៊ីរ៉ង់ត្រូវបានបដិសេធឱកាសនេះ
2026/07/23 05:20:33 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm