




ស្វាយរៀង ៖ យុវជនជាទំពាំងដែលត្រូវស្នងឫស្សី គប្បីបង្កើនការសិក្សារៀនសូត្រ មុខជំនាញវិជ្ជាជីវៈ ពិសេសស្វែង យល់ពីរបកគំហើញថ្មី នៃការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា ដើម្បីក្លាយខ្លួនជាអ្នកបន្តវេនពីមនុស្ស ចាស់ ខណៈដែលសង្គមជាតិ ពឹងផ្អែកមកលើយុវជនៗពីពេលនេះ និងទៅអនាគត។
ឯកឧត្តម ង៉ូយ ហាក់ ប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជា ចុះជួយឃុំកំពង់ត្រាច ស្រុក រមាសហែក ខេត្តស្វាយរៀង ក្នុងពិធីប្រកាសបញ្ចូលសមាជិក សមាជិកា គណបក្សប្រជាជនកម្ពុជាថ្មី ចំនួន ជាង៩០នាក់ កាលពីថ្ងៃទី០៥ ខែតុលា ម្សិលមិញ បានជំរុញយុវជនវ័យក្មេង ឱ្យបន្តសិក្សារៀនសូត្រ និងវិជ្ជាជីវៈផងនោះឱ្យ បានគ្រប់ៗគ្នា ពិសេសសិក្សាស្វែងយល់ពីប្រវត្តិ នៃការដឹកនាំគណបក្សប្រជាជនឱ្យបានស៊ីជម្រៅ សំដៅ បង្កើនសមត្ថភាពខ្លួនឯង ត្រៀមទទួលរ៉ាប់រងការងារពីមនុស្សចាស់ពីពេលនេះ និងទៅអនាគត ខណៈ ដែលប្រទេសជាតិ បាននឹងកំពុងតែពឹងផ្អែកមកលើយុវជន។
ឯកឧត្តម បានបញ្ជាក់ថា ប្រទេសជាតិ មានការរីកចម្រើន ឯកភាពជាតិ និងអភិវឌ្ឍបាន អាស្រ័យ ទៅលើពលរដ្ឋ ពិសេសយុវជន ដែលមានសមត្ថភាព និងចំណេះដឹងខ្ពស់ ចំណេះធ្វើ ពិសេសការដឹកនាំ ជាមូលដ្ឋាន។ ដើម្បីធ្វើឱ្យប្រទេសរីកលូតលាស់នៅក្នុងតំបន់ យុវជន ទោះបានបញ្ចប់ការសិក្សា ឬមិនទាន់ បានបញ្ចប់ ក៏ត្រូវតែបន្តសិក្សាស្វែងយល់ ដើម្បីបង្កើនសមត្ថភាពក្នុងការដឹកនាំ និងធ្វើការផលិត ផលិត ផលបម្រើជីវភាព និងនាំទៅកាន់ទីផ្សារ ក្នុង និងក្រៅប្រទេស បង្កើនប្រាក់ចំណូលគ្រួសារ និងឆ្លើយតបទៅ នឹងតម្រូវការប្រើប្រាស់ ក្នុងពេលប្រទេស ក៏ដូចពិភពលោកប្រឈមនឹងបញ្ហាកូវីដ–១៩។
ទាក់ទងទៅនឹងសភាពការណ៍ប្រទេសជាតិ ក៏ដូចពិភពលោក ក្នុងអន្តរកាលនៃវិបត្តិកូវីដ–១៩នេះ ឯកឧត្តម ប្រធានក្រុមការងារចុះជួយឃុំ បានជំរុញដល់យុវជន ត្រូវបន្តចលនា រក្សាការពារ សន្តិសុខ មូលដ្ឋាន តាមរយៈវាយបករាល់សកម្មភាពដែលជនអគតិមួយចំនួន បំពុលសភាពការណ៍ បង្កចលាចល ឱ្យ ទាន់ពេលដែលអាចធ្វើបាន ពីព្រោះយុវជន ជាជនម្នាក់ ដែលគណបក្សផ្តល់សេចក្តីទុកចិត្ត ឱ្យចូលរួមអនុ វត្តគោលនយោបាយភូមិឃុំមានសុវត្ថិភាព និងបន្តចលនាពលរដ្ឋ ធ្វើអនាម័យភូមិស្ថាន បញ្ចៀសជំងឺ តម្កាត់ ពិសេស កូវីដ១៩៕
អត្ថបទ៖ ភា សារិត