អ៊ីរ៉ង់មានជម្រើសជាច្រើន ដើម្បីសងសឹកអ៊ីស្រាអែល ប៉ុន្តែសុទ្ធតែមានហានិភ័យទាំងអស់

2024/04/03 11:26:04 pm        206

បន្ទាប់ពីមានការវាយប្រហាររបស់អ៊ីស្រាអែលលើស្ថានទូតរបស់ខ្លួន នៅក្នុងប្រទេសស៊ីរី ការប្រឈមនឹងពេលវេលាដ៏តានតឹងរបស់អ៊ីរ៉ង់ គឺការរកវិធីសងសឹកដែលមិនបង្កឲ្យមានជម្លោះកាន់តែរីករាលដាល ពោលជាអ្វី ដែលអ្នកវិភាគនៅតំបន់មជ្ឈិមបូព៌ាបាននិយាយថា ទីក្រុងតេអេរ៉ង់ហាក់ដូចជាមិនចង់បាននោះឡើយ។

ការវាយប្រហារកាលពីថ្ងៃចន្ទ (ទី១ ខែមេសា) ដែលបានសម្លាប់ឧត្តមសេនីយ៍អ៊ីរ៉ង់ ២នាក់ និងទីប្រឹក្សាយោធា ៥នាក់ នៅឯបរិវេណស្ថានទូតអ៊ីរ៉ង់ ក្នុងទីក្រុងដាម៉ាស បានកើតឡើងនៅពេលដែលអ៊ីស្រាអែលបង្កើនល្បឿនយុទ្ធនាការដែលមានរយៈពេលជាយូរមកហើយនោះ ប្រឆាំងនឹងអ៊ីរ៉ង់ និងក្រុមប្រដាប់អាវុធដែលប្រទេសនេះគាំទ្រ។ ក្រោយកើតហេតុការណ៍នោះ មេដឹកនាំកំពូលអ៊ីរ៉ង់ លោក Ayatollah Ali Khamenei បានប្តេជ្ញាសងសឹក។

ដើម្បីសងសឹក ទីក្រុងតេអេរ៉ង់មានជម្រើសជាច្រើន។ ប្រទេសនេះអាចបញ្ចេញសង្គ្រាមប្រូកស៊ី (សង្គ្រាមតំណាង) របស់ខ្លួនលើកងកម្លាំងអាមេរិក ប្រើវិធីនេះវាយប្រហារអ៊ីស្រាអែលដោយផ្ទាល់ ឬបង្កើនកម្មវិធីនុយក្លេអ៊ែររបស់ខ្លួន ដែលសហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តរបស់ខ្លួនបានប្រឹងប្រែងជាយូរមកហើយ ដើម្បីទប់ស្កាត់។

ក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះ មន្ត្រីអាមេរិកបាននិយាយថា ពួកគេកំពុងតាមដានយ៉ាងដិតដល់ ដើម្បីមើលថា តើដូចកាលពីអតីតកាលដែរ ឬទេ ដែលសង្គ្រាមប្រូកស៊ីគាំទ្រដោយអ៊ីរ៉ង់ នឹងវាយប្រហារទាហានអាមេរិកដែលមានមូលដ្ឋាននៅអ៊ីរ៉ាក់ និងស៊ីរី បន្ទាប់ពីមានការវាយប្រហាររបស់អ៊ីស្រាអែល កាលពីថ្ងៃទី១ ខែមេសានេះ។

យ៉ាងណាក្ដី មន្ត្រីអាមេរិកបានប្រាប់ថា ពួកគេមិនទាន់ទទួលបានព័ត៌មានសម្ងាត់ដែលបង្ហាញថា ក្រុមគាំទ្រដោយអ៊ីរ៉ង់កំពុងស្វែងរកការវាយប្រហារលើទាហានអាមេរិក បន្ទាប់ពីមានការវាយប្រហារដែលប្រព័ន្ធផ្សព្វផ្សាយអ៊ីរ៉ង់ បានរាយការណ៍ថា បានសម្លាប់សមាជិករបស់ IRGC (កងឆ្មាំបដិវត្តន៍អ៊ីរ៉ង់) ក្នុងនោះរួមទាំងឧត្តមសេនីយ៍ត្រីលោក Mohammad Reza Zahedi ផងដែរ។ ហើយសហរដ្ឋអាមេរិក កាលពីថ្ងៃអង្គារ (ទី២ ខែមេសា) បានព្រមានក្រុងតេអេរ៉ង់ដោយចំៗពីការវាយប្រហារលើកម្លាំងរបស់ខ្លួន។

ប្រភពមួយដែលតាមដានបញ្ហានេះដោយប្រយ័ត្នប្រយែង និងដែលនិយាយក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះ បានលើកឡើងថា អ៊ីរ៉ង់ប្រឈមនឹងបញ្ហាដែលចង់ឆ្លើយតបដើម្បីរារាំងការវាយប្រហាររបស់អ៊ីស្រាអែលបន្ថែមទៀត ខណៈដែលបញ្ចៀសការមានសង្រ្គាមគ្រប់រូបភាពទាំអស់៕

អត្ថបទដែលទាក់ទង

UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
2026/07/24 09:13:54 pm        86
ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm        122
មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm        107

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm