ការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ១,៥លាននាក់៖ សិក្ខាកាមចាប់ផ្តើមចុះកម្មសិក្សា នៅតាមក្រុមហ៊ុន ឯកជន ដើម្បីពង្រឹងសមត្ថភាពលើការអនុវត្តផ្ទាល់

2024/04/03 11:36:25 pm        300

វិទ្យាស្ថានបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេសផ្តើមបញ្ជូនសិក្ខាកាម​សិក្សាជំនាញ​របស់​ខ្លួន​ចុះកម្ម​សិក្សានៅក្រុមហ៊ុនឯកជនផ្សេងៗ ដើម្បីពង្រឹងសមត្ថភាពលើការអនុវត្តផ្ទាល់ ផ្សារ​ភ្ជាប់​ជាមួយ​ការ​សិក្សាទ្រឹស្តីនៅក្នុងថ្នាក់។ ការចុះកម្មសិក្សា​នេះ​បន្ទា​ប់​ពី​សិក្ខាកាម​បាន​និង​កំពុង​សិក្សា​ជំនាញ​វិជ្ជាជីវៈ និងបច្ចេកទេសបានជាង៣ខែរួចមកហើយ ចាប់តាំងពីការបើកបវេសនកម្ម​វិធីសិក្សា​នេះ​កាល​ពីថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៤។

 

នាយកវិទ្យាស្ថានជាតិបណ្តុះបណ្តាលបច្ចេកទេស នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ លោក យ៉ោក សុទ្ធី បានលើកឡើងថា «វិទ្យាស្ថាន​ខ្ញុំ​បាន​បញ្ជូន​សិក្ខាកាម​ដែល​កំពុ​ង​សិក្សា​ក្នុង​កម្ម​វិធី​បណ្តុះ​បណ្តាលជំនាញវិជ្ជាជីវៈ១,៥ លាននាក់ ចុះកម្មសិក្សានៅតាមក្រុមហ៊ុនឯកជន និងការ​ដ្ឋាន​រួចរាល់ហើយកាលពីពេលថ្មីៗនេះ»។

 

នាយកវិទ្យាស្ថានរូបនេះបានគូសបញ្ជាក់ថា ការចុះកម្មសិក្សាគឺមានសារសំខាន់ណាស់ សម្រាប់​សិក្ខាកាម​ដែល​សិក្សាជំនាញវិជ្ជាជីវៈ និងបច្ចេកទេស ពីព្រោះការចុះ​កម្ម​សិក្សា​គឺ​ជាការផ្សារ​ភ្ជាប់​ទៅ​នឹង​មេរៀន​ដែលបានសិក្សានៅក្នុងថ្នាក់ ហើយកម្មសិក្សាក៏ជាផ្នែក​មួយ​លើកា​រ​ពង្រឹង​សមត្ថភាព​បន្ថែ​ម​ពីលើការអនុវត្តនៅរោងជាងដែលមានស្រាប់នៅក្នុងវិទ្យាស្ថានផងដែរ។

 លោកនាយកវិទ្យាស្ថានបន្ថែមថា មាន៣ចំណុចសំខាន់នៅពេលចុះកម្មសិក្សា ទី១ សិក្ខា​កាម​អាច​ពិនិត្យ​បរិស្ថានការងារនៅជុំវិញខ្លួនដែលជាក្រុមហ៊ុនឯកជន ទី២ សិក្ខាកាមអាច​ហាត់​ការ​ផ្ទាល់​ជាមួយ​ក្រុម​ហ៊ុន​ឯកជន ទី៣ សិក្ខាកាមមានឱកាសជ្រើសរើស​ធ្វើ​ការ​នៅ​ក្រុម​ហ៊ុន​ឯកជន​​នោះ​តែ​ម្តង​បន្ទាប់​ពីហាត់ការរួច។

 

ទន្ទឹមនេះ នាយកវិទ្យាស្ថានបច្ចេកទេសឧស្សាហកម្មនៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ លោក ជិន តារ៉ា ក៏បានលើក​ឡើងដែរថា «ការ​ចុះក​ម្ម​សិក្សា​ពិត​ជា​មាន​សារសំខាន់​ណាស់​សម្រា​ប់​សិ​ក្ខាកាមសិក្សាជំនាញ ហើយវាក៏ជា​ឱកាស​សិក្សា​មួយ​សំខាន់​បន្ថែម​ពី​លើកា​រ​អនុវ​ត្ត​ដែល​មាន​ស្រាប់​នៅ​ក្នុងថ្នាក់»។

លោកបន្ថែមថា ក្រុមហ៊ុនឯកជននឹង​ធ្វើ​ការ​ជ្រើសរើស​សិក្ខា​កាម​ចុះ​កម្ម​សិក្សា​ទាំង​ឡាយ​ណា​ដែល​មាន​ឥរិយាបទ​ការងារ​ល្អអំឡុងពេលហាត់ការ ចូលធ្វើការជាបុគ្គលិកក្រុម​ហ៊ុន​នោះពេញ​សិទ្ធិ​ផង​ដែរ​។ ដូច្នេះសិក្ខាកាមដែលចុះកម្មសិក្សាត្រូវតែធ្វើយ៉ាងណាខិតខំយកចិត្តទុកដាក់រៀនសូត្រ ដើម្បី​ទាក់​ចិត្ត​ក្រុមហ៊ុនឯកជននោះ។

 គួរបញ្ជាក់ផងដែរថា ចាប់តាំងពីកម្មវិធីបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេក​ទេស​ដល់​យុវជន​មក​ពី​គ្រួសារ​ក្រីក្រ និងគ្រួសារងាយរងហានិភ័យ ១,៥ លាននាក់ត្រូវ​បាន​ដាក់​ឱ្យប្រើប្រាស់​កាល​ពីថ្ងៃ​ទី​១៤ វិច្ឆិកា ២០២៣ និងបើកបវេសនកាលកាលពីថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៤ កន្លងទៅ សិក្ខា​កាមបាននិងកំពុងសិក្សាជំនាញវិជ្ជាជីវៈវគ្គទី១បានជាង៣ខែដោយរលូន។ វិទ្យាស្ថាន​បណ្តុះ​បណ្តាល​មួយ​ចំនួន​បាន​ចាប់​ផ្តើម​ឱ្យ​សិក្ខាកាម​របស់​ខ្លួន​ចុះ​កម្ម​សិក្សា​នៅ​តាម​ក្រុម​ហ៊ុន​ឯកជន​ផ្សេង​ៗ​ដើម្បីពង្រឹងសមត្ថភាព បន្ទាប់សិក្សាទ្រឹស្តីក្នុងថ្នាក់ និងអនុវត្តនៅ​តាម​សាលា​បណ្តុះ​បណ្តាល​ផង​ដែរ​៕

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        141
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        95
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        118

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អាមេរិកដាក់ពន្ធថ្មី១០និង១២,៥ %លើដៃគូ៦០ប្រទេស ខណៈលោក Trump កំពុងកំណត់របៀបវារៈពាណិជ្ជកម្មឡើងវិញ

2026/07/24 08:41:13 am
​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm