ឯកឧត្តម យឿន យឿត ទីប្រឹក្សារាជរដ្ឋាភិបាលកម្ពុជា និងជាទីប្រឹក្សាសម្តេចអគ្គមហាសេនា បតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា សូមសម្តែងនូវអំណរសាទរប្រកបដោយក្តីរំភើបឥតឧបមាគោរពជូនចំពោះសម្តេចតេជោ ហ៊ុន សែន ប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា នាឱកាសដែលត្រូវបានសមាជិកព្រឹទ្ធសភាទាំងមូលបោះឆ្នោតជ្រើសតាំង ជាប្រធានព្រឹទ្ធសភាសម្រាប់នីតិកាលទី៥នេះ។
ការទទួលបានតួនាទីដ៏ឧត្តុង្គឧត្តមនេះ ពិតជាស័ក្តិសមបំផុតចំពោះគំរូវីរភាពដ៏អស្ចារ្យរបស់សម្តេចតេជោ ហ៊ុន សែន ដែលបានយកអស់កម្លាំងកាយ កម្លាំងចិត្ត ប្រាជ្ញាស្មារតី និងបទពិសោធន៍ អស់រយៈ ពេលជាច្រើនទសវត្សរ៍ ក្នុងនាមជាអគ្គមគ្គទេសក៍ឯក«បិតាស្ថាបនិកសន្តិភាពកម្ពុជា» ដោយបានបង្កើតនូវ ស្នាដៃ និងសមិទ្ធផលប្រវត្តិសាស្រ្តជាតិធំៗជាច្រើនគូរឲ្យកោតស្ងប់ស្ងែងបំផុត តាមរយៈការដាក់ចេញនូវ គោលនយោបាយ និងយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយ ក្នុងបុព្វហេតុការពារជាតិមាតុភូមិ ប្រជាជន ឯករាជ្យ ភាព អធិបតេយ្យភាព បូរណភាពទឹកដី សុខសន្តិភាព ស្ថិរភាពនយោបាយ លើកកម្ពស់កិត្យានុភាពជាតិ និងធានាការអភិវឌ្ឍលើគ្រប់វិស័យ។
ឆ្លៀតក្នុងឱកាសដ៏បវរមហាប្រសើរថ្លៃថ្លានេះ ឯកឧត្តម យឿន យឿត និងក្រុមគ្រួសារសូមលើកហត្ថប្រណម បួងសួងដល់វត្ថុស័ក្តសិទ្ធក្នុងលោក គុណបុណ្យព្រះរតនត្រ័យ គុណកែវទាំងបីសូមតាមជួយថែរក្សាអភិបាលប្រោះព្រំសព្ទសាធុការពរជ័យគ្រប់ប្រការជូនដល់សម្តេចតេជោ ហ៊ុន សែន ព្រមទាំងក្រុមគ្រូសារ សូម សមប្រកបដោយព្រះពុទ្ធពរ និងពរទាំងប្រាំប្រការ គឺអាយុ វណ្ណៈ សុខៈ ពលៈ បដិភាណ កុំបីឃ្លៀងឃ្លៀតឡើយផងដែរ៕
