
រូបភាពវីដេអូឃ្លីបពីក្រសួងដឹកជញ្ជូនរដ្ឋ Ohio សហរដ្ឋអាមេរិក ឃើញខ្យល់បក់ខ្លាំង និងស្ថានភាពអាកាសធាតុអាក្រក់បង្កភាពវឹកវរនៅស្រុក Lawrence ស្ថិតក្នុងរដ្ឋ Ohio ។
យោងតាមការអះអាងរបស់មន្ទីរការពារព្យុះ បានឲ្យដឹងថា ស្ថានភាពអាកាសធាតុអាក្រក់ បានកើតមាននៅតំបន់ Ohio Valley ដោយមានហានិភ័យខ្ពស់នៅតាមតំបន់ជាច្រើនទៀត ។
ខ្យល់បក់ខ្លាំង និងព្យុះកួច អាចនឹងកើតមានផងដែរចាប់ពីរដ្ឋ Indiana និងតំបន់ភាគខាងត្បូងរដ្ឋ Ohio រហូតដល់តំបន់ Mid South ។
ពួកគេបានព្យាករណ៍ផងដែរថា ខ្យល់កួច ត្រូវបានគេរំពឹងថានឹងកើតមាននៅតាមតំបន់ជាច្រើននៅរដ្ឋ Alabama និងរដ្ឋ Georgia ៕