អាជ្ញាធរប៉ាឡេស្ទីន បន្តសំណើសុំចូលជាសមាជិកអង្គការសហប្រជាជាតិ

2024/04/04 12:11:42 am        308

អាជ្ញាធរប៉ាឡេស្ទីន កំពុងស្នើសុំសមាជិកភាព នៅក្នុងអង្គការសហប្រជាជាតិម្តងទៀត នេះបើយោងតាមការបង្ហោះនៅលើបណ្តាញសង្គមXពីបេសកកម្មអ្នកសង្កេតការណ៍អចិន្ត្រៃយ៍ប៉ាឡេស្ទីន ទៅកាន់អង្គការសហប្រជាជាតិ កាលពីថ្ងៃអង្គារ។

សារបង្ហោះនោះ បានសរសេរថា៖«ថ្ងៃនេះ រដ្ឋប៉ាឡេស្ទីននិងតាមការណែនាំរបស់ថ្នាក់ដឹកនាំប៉ាឡេស្ទីន បានផ្ញើលិខិតមួយច្បាប់ទៅកាន់អគ្គលេខាធិកា ស្នើសុំការពិចារណាជាថ្មីចំពោះពាក្យស្នើសុំសមាជិកភាពរបស់យើង»។

សារបង្ហោះនោះ រួមមានលិខិតមួយច្បាប់ដែលចុះហត្ថលេខាដោយឯកអគ្គរដ្ឋទូតអង្គការសហប្រជាជាតិនៃដែនដីប៉ាឡេស្ទីន លោក Riyad Mansour ដែលយោងលើពាក្យសុំចូលជាសមាជិក ខែកញ្ញាឆ្នាំ ២០១១ និងបានស្នើសុំការពិចារណាជាថ្មី ក្នុងខែនេះ។

នៅក្នុងខែកញ្ញា ឆ្នាំ២០១១ អាជ្ញាធរប៉ាឡេស្ទីន បានបរាជ័យក្នុងការទទួលបានការទទួលស្គាល់ពីអង្គការសហប្រជាជាតិជារដ្ឋសមាជិកឯករាជ្យ។ មួយឆ្នាំក្រោយមក អង្គការសហប្រជាជាតិ បានសម្រេចថា ស្ថានភាព «អង្គភាពអ្នកសង្កេតការណ៍មិនមែនសមាជិក»របស់អាជ្ញាធរប៉ាឡេស្ទីន នឹងត្រូវបានផ្លាស់ប្តូរទៅជា «រដ្ឋអ្នកសង្កេតការណ៍មិនមែនសមាជិក»ស្រដៀងនឹងបុរីវ៉ាទីកង់។

អាជ្ញាធរប៉ាឡេស្ទីនដែលគ្រប់គ្រងដោយគណបក្សនយោបាយ Fatah បានគ្រប់គ្រងរដ្ឋបាលលើតំបន់ហ្កា ហ្សា រហូតដល់ឆ្នាំ ២០០៧ បន្ទាប់ពីក្រុមហាម៉ាស បានឈ្នះការបោះឆ្នោតនីតិបញ្ញត្តិឆ្នាំ ២០០៦ នៅក្នុងតំបន់កាន់កាប់ ហើយបានបណ្តេញវាចេញពីតំបន់នេះ។ ចាប់តាំងពីពេលនោះមក ក្រុមហាម៉ាស បានគ្រប់គ្រងតំបន់ហ្កាហ្សា ហើយអាជ្ញាធរប៉ាឡេស្ទីនគ្រប់គ្រងផ្នែកខ្លះនៃតំបន់វេសបែងដែលអ៊ីស្រាអែលកាន់កាប់។

អត្ថបទដែលទាក់ទង

ប្រេងឡើងថ្លៃលើសពី ១០០ ដុល្លារអាមេរិកក្នុងមួយបារ៉ែល ខណៈក្ដីបារម្ភនៅមជ្ឈិមបូព៌ាកើនឡើង
2026/07/24 08:48:50 am        25
អាមេរិកដាក់ពន្ធថ្មី១០និង១២,៥ %លើដៃគូ៦០ប្រទេស ខណៈលោក Trump កំពុងកំណត់របៀបវារៈពាណិជ្ជកម្មឡើងវិញ
2026/07/24 08:41:13 am        25
បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm        240

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ក្រសួងការងារ និងអង្គការ ILO រួមគ្នាពង្រឹងការទប់ស្កាត់អំពើហិង្សា និងការបៀតបៀននៅកន្លែងការងារ

2026/07/24 08:58:52 am
​ប្រេងឡើងថ្លៃលើសពី ១០០ ដុល្លារអាមេរិកក្នុងមួយបារ៉ែល ខណៈក្ដីបារម្ភនៅមជ្ឈិមបូព៌ាកើនឡើង
2026/07/24 08:48:50 am
​អាមេរិកដាក់ពន្ធថ្មី១០និង១២,៥ %លើដៃគូ៦០ប្រទេស ខណៈលោក Trump កំពុងកំណត់របៀបវារៈពាណិជ្ជកម្មឡើងវិញ
2026/07/24 08:41:13 am
​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 08:55:10 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 08:55:10 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm