ថៅកែក្រុមហ៊ុន Louis Vuitton ឈរលើគេក្នុងបញ្ជីមហាសេដ្ឋីឆ្នាំ២០២៤ របស់ Forbes ហើយ Taylor Swift មានមុខលើកដំបូង

2024/04/04 12:13:31 am        349

បញ្ជីមហាសេដ្ឋីពិភពលោកប្រចាំឆ្នាំលើកទី៣៨ របស់ទស្សនាវដ្ដី Forbes ត្រូវបានបង្ហាញហើយ កាលថ្ងៃអង្គារ (ទី២ ខែមេសា) ដោយបុគ្គលដ៏លេចធ្លោជាងគេបំផុតក្នុងការលក់ទំនិញប្រណីតៗរបស់បារាំង គឺលោក Bernard Arnault ជាប់ចំណាត់ថ្នាក់ទី១ ចំនួន ២ឆ្នាំជាប់គ្នា។ ទស្សនាវដ្តី Forbes បានឲ្យដឹងថា ទ្រព្យសម្បត្តិសុទ្ធរបស់ថៅកែក្រុមហ៊ុន LVMH (Moët Hennessy Louis Vuitton) បានកើនឡើងប្រមាណជា ១០ភាគរយ ពោលគឺឡើងដល់ ២៣៣ពាន់លានដុល្លារអាមេរិក ដោយកំណើននេះ បានមកដោយសារចំណូលប្រចាំឆ្នាំជាកំណត់ត្រាមួយទៀត នៅក្នុងក្រុមហ៊ុននេះ។

ចំណែកលោក Elon Musk របស់ក្រុមហ៊ុន Tesla បានជាប់ចំណាត់ថ្នាក់លេខ២ ដោយមានទ្រព្យសម្បត្តិ ១៩៥ពាន់លានដុល្លារអាមេរិក ខណៈដែលលោក Jeff Bezos របស់ក្រុមហ៊ុន Amazon ជាប់ចំណាត់ថ្នាក់លេខ៣ ជាមួយនឹងទ្រព្យសម្បត្តិសុទ្ធ ១៩៤ពាន់លានដុល្លារ។ លោក Mark Zuckerberg របស់ Facebook ឈរនៅចំណាត់ថ្នាក់ទី៤ ជាមួយនឹងទ្រព្យសម្បត្តិសុទ្ធចំនួន ១៧៧ពាន់លានដុល្លារ។

នៅអាស៊ី លោក Mukesh Ambani របស់ឥណ្ឌា ដែលជាអ្នកមានជាងគេបំផុតក្នុងតំបន់ ជាប់ចំណាត់ថ្នាក់ទី៩ ដោយមានទ្រព្យសម្បត្តិសុទ្ធចំនួន ១១៦ពាន់លានដុល្លារ។ រីឯលោក Li Ka-shing របស់ទីក្រុងហុងកុង មានចំណាត់ថ្នាក់លេខទី៣៨ ជាមួយនឹងទ្រព្យសម្បត្តិសុទ្ធ ៣៧,៣ពាន់លានដុល្លារ។

បញ្ជីឆ្នាំនេះ មានមហាសេដ្ឋីចំនួន ២.៧៨១នាក់ ដែលជាចំនួនបំបែកកំណត់ត្រា។ លើសពីនេះទៀត បណ្ដាមហាសេដ្ឋីលើពិភពលោក ឥឡូវនេះ មានទ្រព្យសម្បត្តិច្រើនជាងពេលណាៗទាំងអស់ ដោយជារួមពួកគេមានតម្លៃ ១៤,២សែនកោដិដុល្លារ ពោលគឺកើនឡើង ២សែនកោដិដុល្លារ ពីឆ្នាំ២០២៣ និង ១,១កោដិសែនដុល្លារ ក្នុងឆ្នាំ២០២១។

ជាមួយគ្នានេះ មានមហាសេដ្ឋីចំណូលថ្មីជាច្រើននាក់ ក្នុងបញ្ជីនេះ ក្នុងនោះរួមទាំងតារាចម្រៀងស្រីដ៏មានប្រជាប្រិយភាពផងដែរ គឺ Taylor Swift (១,១ពាន់លានដុល្លារអាមេរិក) ដែលបានចំណូលពីការសម្ដែងតន្ត្រីទេសចរណ៍ និងអាល់ប៊ុមចម្រៀងរបស់នាង ក្នុងដំណើរផ្លូវឆ្ពោះទៅកាន់ឋានៈជាអ្នកទ្រព្យធនមហាសាលនេះ៕

អត្ថបទដែលទាក់ទង

ប្រធានាធិបតី៖ រ៉ូម៉ានីបាញ់ទម្លាក់យាន​ដ្រូន​នៅក្នុងដែនអាកាសរបស់ខ្លួនជាលើកដំបូង
2026/07/24 07:44:09 pm        3
តុលាការកូរ៉េខាងត្បូង បង្គាប់​ឱ្យប្រធានក្រុមហ៊ុន SK លោក Chey បង់ប្រាក់ ៦៤៤លានដុល្លារ ទៅ​អតីតភរិយា
2026/07/24 07:41:37 pm        11
ថៃដាក់ច្បាប់អាជ្ញាសឹកនៅខេត្តភាគខាងត្បូង ក្រោយ​ការវាយប្រហារសម្លាប់ទាហានប៉ារ៉ា ៥នាក់
2026/07/24 07:39:49 pm        8

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រធានាធិបតី៖ រ៉ូម៉ានីបាញ់ទម្លាក់យាន​ដ្រូន​នៅក្នុងដែនអាកាសរបស់ខ្លួនជាលើកដំបូង

2026/07/24 07:44:09 pm
​តុលាការកូរ៉េខាងត្បូង បង្គាប់​ឱ្យប្រធានក្រុមហ៊ុន SK លោក Chey បង់ប្រាក់ ៦៤៤លានដុល្លារ ទៅ​អតីតភរិយា
2026/07/24 07:41:37 pm
​ថៃដាក់ច្បាប់អាជ្ញាសឹកនៅខេត្តភាគខាងត្បូង ក្រោយ​ការវាយប្រហារសម្លាប់ទាហានប៉ារ៉ា ៥នាក់
2026/07/24 07:39:49 pm
​មេដឹកនាំក្រុមបាតុករយុវជនឥណ្ឌា នឹងធ្វើកិច្ចចរចាជាមួយរដ្ឋាភិបាល ប៉ុន្តែការតវ៉ានឹងបន្តមាន​
2026/07/24 07:37:23 pm
​លោក ហ្សេឡិនស្គី បានបញ្ជាក់ថា នាវាមិនអាចចូលកាន់កំពង់ផែរបស់អ៊ុយក្រែនបានទេ ដោយសារបញ្ហាសន្តិសុខ
2026/07/24 07:29:04 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 07:41:36 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm