គ្រោះថ្នាក់ផ្ទុះឆេះទូកដឹកទំនិញនៅកណ្ដាលសមុទ្រ ស្លាប់មនុស្សម្នាក់ និងរងរបួសជាច្រើននាក់

2021/07/21 09:57:17 pm        706

ព្រះសីហនុ ៖ ករណីគ្រោះថ្នាក់ចរាចរណ៍កណ្ដាលសមុទ្រ ផ្ទុះឆេះទូកខិ (ទូករត់ដ) ដឹកទំនិញ និងមនុស្សទៅ-មកក្រុងកោះរ៉ុង និងក្រុងព្រះសីហនុ ប​ណ្ដាល​ឲ្យមនុស្ស​ម្នាក់ស្លាប់ និងរងរបួស​ជាច្រើននាក់ នៅថ្ងៃទី២១ខែកក្កដា ឆ្នាំ២០២១។

អភិបាលនៃគណៈអភិបាលក្រុងកោះរ៉ុង លោក នួន ប៊ុនថុល ប្រាប់ឱ្យដឹងថា ក្រោយពីទទួលដំណឹង​ថាទូកខិ (ទូករត់ដ) ដែលជាកម្មសិទ្ធរបស់ប្រជាពលរដ្ឋរស់នៅភូមិដើមថ្កូវ សង្កាត់កោះរ៉ុង ក្រុងកោះរ៉ុង ខេត្ដព្រះសីហនុ ដឹកទំនិញនិងមនុស្សទៅក្រុងព្រះសីហនុ ស្រាប់តែរត់បានកន្លះម៉ោង​ដល់កណ្ដាលមុទ្រ ក៏​កើតមានករណីផ្ទុះឆេះ ហើយលោកក៏បញ្ជាឱ្យអូប័រល្បឿនលឿន​ចេញ​អន្តរាគមន៍ភ្លាមៗ សង្រ្គោះបានមនុស្សទាំងអស់ទាន់ពេលវេលា ព្រមទាំងទូកបងប្អូនប្រជានេសាទ ដែលនៅក្បែរនោះ ក៏បានចូលជួយសង្គ្រោះពន្លត់ភ្លើង ។ ប៉ុន្តែជាអកុសល មានបងស្រីម្នាក់​គាត់​បានបាត់បងជីវិតទៅហើយ ដោយសារគាត់មានរោគជំងឺបេះដូង។

លោក បន្ដថា​ ទូកនេះ មានម្ចាស់ឈ្មោះ រ័ត្ន ឧត្តម ភេទប្រុស អាយុ ២៦ឆ្នាំ ទីលំនៅបច្ចុប្បន្នភូមិ​កោះរ៉ុងសន្លឹម សង្កាត់កោះរ៉ុងសន្លឹម ក្រុងកោះរ៉ុង ខេត្តព្រះសីហនុ។ តាមការបំភ្លឺរបស់តៃកុងទូក ករណីឆេះទូកដឹទំនិញ នៅលើទូកមានដឹកមនុស្សចំនួន ១១នាក់ បានចេញដំណើ​ពីផែ​សហគមន៍​ភូមិដើមថ្កូវ សង្កាត់កោះរ៉ុង ក្រុងកោះរ៉ុង ទៅផែ៥២ សង្កាត់លេខ៤ ក្រុង-ខេត្ដព្រះសីហនុ លុះធ្វើដំណើរដល់កន្លែងកើតហេតុ ម៉ាស៊ីនទូក បានបែកធ្លាយទុយោប្រេង​ប៉ះ​នឹងបំពង់​ស៊ីម៉ាំង​ម៉ាស៊ីនទូក​ ក៏​បណ្តាលឱ្យឆាបឆេះភ្លើងនេះឡើង។

ករណីនេះ បង្កគ្រោះថ្នាក់ស្លាប់មនុស្យចំនួន០១នាក់ ឈ្មោះ ហ៊ីង ស្រស់ ភេទស្រី អាយុ ៥០ឆ្នាំ រស់នៅភូមិដើមថ្កូវ សង្កាត់កោះរ៉ុង ក្រុងកោះរ៉ុង និងរងបួសចំនួន ០៦នាក់ (របួសធ្ងន់ម្នាក់ ប្រុសតៃកុងទូក) ព្រមទាំងឆេះកន្ទុយទូកខាងក្រោយ និងសម្ភារៈមួយចំនួន។

លោក សូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ អ្នកធ្វើដំណើរតាមសមុទ្រ ជាពិសេសប្រជានេសាទ សូមធ្វើការត្រួតពិនិត្យលក្ខណៈបច្ចេកទេសជលយាន (ទូក) ឱ្យបានត្រឹមត្រូវ និងត្រូវមាន​អាវពោង​សុវត្ថិភាព ព្រមទាំងវិទ្យុទាក់ទងឱ្យបានគ្រប់គ្រាន់ដើម្បី​ការពារនូវគ្រោះថ្នាក់​ជាយថាហេតុអ្វីមួយ​កើតឡើង ដែលបងប្អូនអាចហៅការជួយសង្គ្រោះបានទាន់ពេលវេលា៕

ដោយ៖ ប៊ុនថា

អត្ថបទដែលទាក់ទង

គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ជួបជាមួយអ្នករាយការណ៍ពិសេស អ.ស.ប បន្ទុក​ស្ថានភាព​សិទ្ធិ​មនុស្ស​នៅកម្ពុជា
2026/07/23 11:43:19 pm        1
មន្ត្រីជំនាញចុះផ្សព្វផ្សាយពីសុវត្ថិភាពចរាចរណ៍ផ្លូវគោក ការពាក់មួកសុវត្ថិភាព និងការប្រើភ្លើងស្វ័យប្រវត្តិឲ្យបានត្រឹមត្រូវ
2026/07/23 11:32:14 pm        1
World Vision International ប្តេជ្ញាបន្តកិច្ច​សហប្រតិបត្តិការ​ជិតស្និទ្ធ​ជាមួយ​ក្រសួង​សុខាភិបាល​កម្ពុជា
2026/07/23 11:24:53 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នកជំនាញ៖ អាមេរិកអាចនឹងប្រើប្រាស់បទឈប់បាញ់ថ្មីជាមួយអ៊ីរ៉ង់ ដើម្បីរៀបចំផែនការប្រតិបត្តិការជើងគោក

2026/07/23 05:22:46 pm
​MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm
​ប្រធានសភា៖ គ្មានប្រទេសណាមួយក្នុងតំបន់នឹងត្រូវអនុញ្ញាតឲ្យលក់ប្រេងបានទេ ប្រសិនបើអ៊ីរ៉ង់ត្រូវបានបដិសេធឱកាសនេះ
2026/07/23 05:20:33 pm
​មេដឹកនាំក្រុមហាម៉ាសបង្ហាញពីគោលដៅអាទិភាពរបស់ចលនានេះ
2026/07/23 05:08:46 pm
​រុស្ស៊ីព្រមានអំពីហានិភ័យកាន់តែកើនឡើងចំពោះការដឹកជញ្ជូនតាមសមុទ្រ នៅច្រកសមុទ្រ និងសមុទ្រក្រហម
2026/07/23 04:58:15 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm