ថ្នាក់ដឹកនាំនៃបណ្តាក្រសួង ស្ថាប័ននានា ទាំងស្ថាប័ននីតិបញ្ញាត្តិ និងប្រតិបត្តិ នៅថ្ងៃទី៣ ខែមេសា ឆ្នាំ ២០២៤នេះបានផ្ញើសារអបអរសាទរ និងជូនពរ ចំពោះសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា នាឱកាសដែលសម្តេចត្រូវបានសមាជិកព្រឹទ្ធសភាទាំងមូលបោះឆ្នោតជ្រើសតាំងជាប្រធានព្រឹទ្ធសភាសម្រាប់នីតិកាលទី៥នេះ ខណៈតួនាទីដ៏ឧត្តុង្គឧត្តមនេះពិតជាស័ក្តិសមបំ ផុតចំពោះគំរូវីរភាពរបស់សម្តេចតេជោ ដែលជាបិតាស្ថាបនិកសន្តិភាពរបស់កម្ពុជានោះ។

យោងតាមសារលិខិតអបអរសាទរ និងជូនពរ ដែលចេញដាច់ដោយឡែកពីគ្នាជាបន្តបន្ទាប់ បាន លើកឡើងថាការទទួលបានតួនាទីដ៏ឧត្តុង្គឧត្តមនេះ ពិតជាស័ក្តិសមបំផុតចំពោះគំរូវីរភាពដ៏អស្ចារ្យរបស់សម្តេច តេជោ ហ៊ុន សែន ដែលបានយកអស់កម្លាំងកាយ កម្លាំងចិត្ត ប្រាជ្ញាស្មារតី និងបទពិសោធន៍ អស់រយៈ ពេលជាច្រើនទសវត្សរ៍ ក្នុងនាមជាអគ្គមគ្គទេសក៍ឯក«បិតាស្ថាបនិកសន្តិភាពកម្ពុជា» ដោយបានបង្កើតនូវ ស្នាដៃ និងសមិទ្ធផលប្រវត្តិសាស្រ្តជាតិធំៗជាច្រើនគូរឲ្យកោតស្ងប់ស្ងែងបំផុត តាមរយៈការដាក់ចេញនូវ គោលនយោបាយ និងយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយ ក្នុងបុព្វហេតុការពារជាតិមាតុភូមិ ប្រជាជន ឯករាជ្យ ភាព អធិបតេយ្យភាព បូរណភាពទឹកដី សុខសន្តិភាព ស្ថិរភាពនយោបាយ លើកកម្ពស់កិត្យានុភាពជាតិ និងធានាការអភិវឌ្ឍលើគ្រប់វិស័យ។
តាមរយៈសារលិខិតជូនពរ និងអបអរសាទរទាំងនោះ ក៏បានសម្តែងនូវកតញ្ញូតាធម៌ដ៏ជ្រាលជ្រៅ បំផុតចំពោះគុណូបការៈដ៏ធំធេង និងសូមកោតសរសើរប្រកបដោយមោទនភាពជាទីបំផុតចំពោះគំរូវីរភាព របស់សម្តេចតេជោ ដែលបានខិតខំប្រឹងប្រែងលះបង់អស់កម្លាំងកាយពល និងបញ្ញាញាណ ព្រមទាំងបាន ធ្វើពលិកម្មគ្រប់បែបយ៉ាងសូម្បីជីវិតសម្តេចផ្ទាល់ ក្នុងបុព្វហេតុជាតិ មាតុភូមិ និងប្រជាជនកម្ពុជា។
ការទទួលបានតំណែងជាប្រធានស្ថាប័នកំពូលនៃអង្គនីតិបញ្ញាត្តិដ៏ឧត្តុង្គឧត្តមនេះ គឺជាមហាកិត្តិ យសដ៏ធំធេងសម្រាប់ព្រះរាជាណាចក្រកម្ពុជា ហើយស័ក្តិសមបំផុតនឹងគិត្តិគុណវុឌ្ឍរបស់សម្តេចតេជោ ដែលជាអគ្គមគ្គទេសក៍ឯកឆ្នើមនៃនយោបាយឈ្នះ ឈ្នះ ការបង្រួបបង្រួមជាតិ ការផ្សះផ្សាជាតិ ការការពារអធិបតេយ្យជាតិ ការការពាររាជបល្ល័ង្គ ស្របតាមបាវចនាជាតិ សាសនា ព្រះមហាក្សត្រ។
ក្នុងសារលិខិតជូនពរ និងអបអរសាទរ ក៏បានលើកឡើងផងដែរ ក្រៅពីសមិទ្ធផលជាច្រើនជូន ជាតិមាតុភូមិ សម្តេចតេជោ ហ៊ុន សែន មិនត្រឹមតែជា«អ្នកត្រួសត្រាយស្វែងរកសន្តិភាព»«ជាអ្នកនាំមកនូវ សន្តិភាព»ប៉ុណ្ណោះទេ ប៉ុន្តែជាមេដឹកនាំកំពូលដ៏អង់អាចក្លាហានហ៊ានជម្នះរាល់ឧបសគ្គក្នុងការ«ថែរក្សា ការពារសន្តិភាពឲ្យបានគង់វង្ស» ដែលស័ក្តិសមជា«បិតាស្ថាបនិកសន្តិភាព»ពិតៗនៅកម្ពុជា។ ជាងនេះ ទៅទៀតសម្តេចតេជោថែមទាំងបានដឹកនាំនាវាកម្ពុជាឲ្យទទួលបាននូវសុខសន្តិភាព បរិបូរណ៍ពេញលេញ ការគោរពសិទ្ធមនុស្ស លទ្ធិប្រជាធិបតេយ្យ សន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ សុខុមាលភាព វិបុលភាព និងការអភិវឌ្ឍរីកចម្រើនសម្បូរណ៍សប្បាយរុងរឿងគ្រប់វិស័យ រហូតបាននូវការសាទរស្ងប់ស្ងែង និងកិត្តិ ស័ព្ទល្បីល្បាញសុសសាយទាំងលើឆាកជាតិ និងអន្តរជាតិថែមទៀតផង។
តាមរយៈសារជូនពរ និងអបអរសាទរនេះដែរ សម្តេច ឯកឧត្តម និងលោកជំទាវដែលជាថ្នាក់ដឹក នាំក្រសួង ស្ថាប័នទាំងនោះក៏បានបួងសួងដល់គុណបុណ្យព្រះរតនត្រ័យ វត្ថុស័ក្តិសិទ្ធក្នុងលោក និងទេវតា ថែរក្សាព្រះរាជាណាចក្រកម្ពុជា សូមជួយប្រោះព្រំសព្វសាធុការពរ បវរសួស្តី ជ័យមង្គល វិបុលសុខ មហា ប្រសើរគ្រប់ប្រការជូនចំពោះសម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ជាឧត្តមភរិយា ព្រមទាំងបុត្រា បុត្រី ចៅៗជាទីស្រឡាញ់របស់សម្តេច សូមសមប្រកបជួបប្រទះនូវពុទ្ធពរទាំងបួនប្រការ គឺ អាយុ វណ្ណៈ សុខៈ ពលៈកុំបីឃ្លៀងឃ្លាតឡើងផងដែរ៕ អត្ថបទបាន ចក់



