
នៅទីក្រុង Orikhiv នៅមិនឆ្ងាយប៉ុន្មានពីសមរភូមិមុខភាគអាគ្នេយ៍ប្រទេសអ៊ុយក្រែន អ្នកស្រី Iryna Mykhailenko និងស្វាមី Vasyl បានដាំសួនច្បារនៅក្រោមការផ្លោងគ្រាប់កាំភ្លើងធំ ។
កូនៗរបស់អ្នកស្រី Mykhailenko រស់នៅតំបន់ Zaporizhzhia ។ បើទោះបីជាមានការជំរុញពីដ្ឋាភិបាលឲ្យជម្លៀសខ្លួនចេញយ៉ាងណាក្តី អ្នកស្រី និងស្វាមីអ្នកស្រីបដិសេធន៍ពុំព្រមចាកចេញពីទីក្រុង Orikhiv នោះឡើយ ។
ទីក្រុងកំណើតរបស់ពួកគេស្ថិតនៅក្នុងតំបន់ Zaporizhzhia មានចម្ងាយប្រហែល ១០គ.មប៉ុណ្ណោះពីខ្សែត្រៀមមុខដ៏គ្រោះថ្នាក់បំផុតកាលពីឆ្នាំមុន នៅក្នុងសង្រ្គាមជាមួយរុស្ស៊ី ដែលធ្វើឲ្យពលរដ្ឋសល់ត្រឹមប្រហែល ១ពាន់នាក់ប៉ុណ្ណោះនៅក្នុងទីក្រុងមួយនេះ ។ កាលមុនសង្រ្គាម ទីក្រុង Orikhiv មានពលរដ្ឋរស់នៅជិត ១៤.០០០នាក់ ។
រុស្ស៊ីបានបង្កើនការវាយប្រហារលើទីក្រុង Orikhiv ដើម្បីកាត់ផ្តាច់ភូមិ Robotyne ដែលជាភូមិយុទ្ធសាស្រ្តនៅចម្ងាយ្រហែល ១៥គ.មពីទីក្រុងកាន់កាប់ Tokmak និងទីក្រុង Melitopol របស់ពួកគេ ៕