មហាជនផ្ញើសារអបអរសាទរសម្ដេចតេជោ ហ៊ុន សែន ជាប់ឆ្នោតជាប្រធានព្រឹទ្ធសភានីតិកាលទី៥

2024/04/04 12:50:49 am        69

ភ្នំពេញ ៖ មហាជនផ្ញើសារអបអរសាទរសម្ដេចតេជោ ហ៊ុន សែន ដែលបានជាប់ឆ្នោតជាប្រធានព្រឹទ្ធសភា បន្ទាប់ពីសម័យប្រជុំក្រោមអធីបតីភាពដ៏ខ្ពង់ខ្ពស់បំផុត ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា បានបោះឆ្នោតជ្រើសរើសសម្ដេចជាប្រធានព្រឹទ្ធសភា ដោយសំលេង ៦២ លើ ៦២។

​ជាក់ស្ដែងតាមរយៈបណ្ដាញសង្គមហ្វេសប៊ុក និងឆានែលតេឡេក្រាម ថ្មាក់ដឹកនាំតាមណ្ដាក្រសួង ស្ថាប័ន មន្រ្ដីរាជការ មន្រ្ដីអង្គការ សមាគមន៍ សង្គមស៊ីវិល និងប្រជាពលរដ្ឋទូទៅ បានផ្ញើសារលិខិត អបអរសាទរចំពោះសម្ដេចតេជោ ហ៊ុន សែន ដែលត្រូវបានជាប់ឆ្នោតជាប្រធានព្រឹទ្ធសភា ក្នុងសម័យប្រជុំលើកដំបូងនៃនីតិកាលទី៥នេះ។ 

តាមរយៈសារលិខិតរបស់មហាជនផ្ញើជូនសម្ដេចតេជោ ហ៊ុន សែន ដោយភ្ជាប់ជាមួយរូបភាពសម្ដេចផងនោះបានបង្ហាញក្ដីសាទរសប្បាយរីករាយ និងមានមោទកភាពយ៉ាងក្រៃលែងដែលបានឃើញសម្ដេចតេជោដែលជាវីរជនកំពូលរបស់កម្ពុជា បានបន្តកាន់តំណែងកំពូលនៅក្នុងស្ថាប័នព្រឹទ្ធសភានាថ្ងៃនេះ។ 

ក្នុងនោះថ្នាក់ដឹកនាំបណ្តាក្រសួង ស្ថាប័ននានា ទាំងស្ថាប័ននីតិបញ្ញាត្តិ និងប្រតិបត្តិបានផ្ញើសារអបអរសាទរ និងជូនពរ ចំពោះសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា នាឱកាសដែលសម្តេចត្រូវបានសមាជិកព្រឹទ្ធសភាទាំងមូលបោះឆ្នោតជ្រើសតាំងជាប្រធានព្រឹទ្ធសភាសម្រាប់នីតិកាលទី៥នេះ ខណៈតួនាទីដ៏ឧត្តុង្គឧត្តមនេះពិតជាស័ក្តិសមបំផុតចំពោះគំរូវីរភាពរបស់សម្តេចតេជោ ដែលជាបិតាស្ថាបនិកសន្តិភាពរបស់កម្ពុជានោះ។

ក្រៅពីនេះបណ្ដាអង្គការសមាគមន៍ សហភាពសិទ្ធិកម្មករកម្ពុជា តំណាងឱ្យកម្មករ កម្មការិនី ដែលជាសមាជិកជាងរាប់ម៉ឺននាក់ រួមនឹងប្រជាពលរដ្ឋនៅសេដ្ឋកិច្ចក្រៅប្រព័ន្ធបានផ្ញើសារលិខិត អបអរសាទរ ជូនចំពោះសម្តេចតេជោ ហ៊ុន សែន បានសម្តែងនូវការគោរពដឹងគុណយ៉ាងជ្រាលជ្រៅបំផុត ចំពោះសម្តេច ដែលបានយកអស់កម្លាំងកាយចិត្ត ប្រាជ្ញាស្មារតី តស៊ូរំដោះប្រទេសជាតិ និងប្រជាជនពីរបបប្រល័យពូជសាសន៍ និងបន្តចូលរួមចំណែកក្នុងការស្តារ និងកសាងប្រទេស ការពារខឿនឯករាជ្យជាតិ បូរណភាពទឹកដី នាំមកនូវសុខសន្តិភាព សុខដុមរមនីយភាព ជូនប្រជាជនកម្ពុជាទូទាំងប្រទេស។

ក្នុងនោះមហាជនជាពិសេសថ្នាក់ដឹកនាំវ័យក្មេងជំនាន់ក្រោយ បានសម្តែងនូវក្តីកត្តញ្ញូកតវេទីដ៏ជ្រាលជ្រៅបំផុត ចំពោះការលះបង់កម្លាំងកាយ ចិត្ត ធ្វើពលិកម្មសព្វបែបយ៉ាងដើម្បីជាតិមាតុភូមិ និងប្រជាជនរបស់សម្តេច។  បន្ទាប់ពីបេសសកម្មដឹកនាំជាតិរយៈពេលជាង៤០ឆ្នាំ ក្នុងឋានៈជានាយករដ្ឋមន្ត្រី សម្តេចនឹងបន្តដឹកនាំស្ថាប័ននីតិបញ្ញត្តិជាន់ខ្ពស់ ដើម្បីចូលរួមចំណែកក្នុងការកាន់ចង្កូរនាវាកម្ពុជាឱ្យស្ថិតស្ថេរគង់វង្សលើមាគ៌ាសន្តិភាព និងការអភិវឌ្ឍ។ 

មហាជនបានគត់សម្គាល់ឃើញថា ការបោះឆ្នោតផ្តល់សេចក្តីទុកចិត្តជូនសម្តេចតេជោ ដើម្បីដឹកនាំស្ថាប័នកំពូលមួយនេះ គឺពិតជាបង្ហាញយ៉ាងជាក់ច្បាស់នូវតួនាទីដ៏ឧត្តុង្គឧត្តមរបស់សមេ្តចតេជោដែលប្រជារាស្ត្រខ្មែរច្រើនលើសលប់គោរព ស្រឡាញ់ដ៏ជ្រាលជ្រៅ និងតែងតែមានជំនឿចិត្តយ៉ាងមុតមាំលើគតិបណ្ឌិត និងភាពវៃឆ្លាតរបស់សម្តេចតេជោ ក្នុងការដឹកនាំប្រទេសជាតិ៕

អត្ថបទ៖ វ៉ន ដារ៉ា

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        133
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        91
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        112

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm