គណបក្សនយោបាយនានាផ្ញើសារអបអរសាទរ និងគាំទ្រសម្តេចតេជោ ជាប្រធានព្រឹទ្ធសភានីតិកាលទី៥

2024/04/04 02:20:22 am        103

ភ្នំពេញ ៖ បណ្តាគណបក្សនយោបាយនានា បានផ្ញើសារអបអរសាទរ និងប្រកាសគាំទ្រយ៉ាងពេញទំហឹងចំពោះសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ដែលត្រូវបានជ្រើសតាំងជាប្រធានព្រឹទ្ធសភានីតិកាលទី៥ ខណៈតួនាទីដ៏ឧត្តុង្គឧត្តមនេះ ពិតជាស័ក្តិសមបំផុតចំពោះតេជោ ហើយក៏ដើម្បីឆ្លើយតបទៅនឹងបំ ណងប្រាថ្នារបស់ប្រជាជនកម្ពុជាទូទាំងប្រទេសផងដែរ។

យោងតាមលិខិតអបអរសាទរ ដែលបានចេញដាច់ដោយឡែកពីគ្នាជាបន្តបន្ទាប់ នាយប់ថ្ងៃទី៣ ខែមេសា ឆ្នាំ២០២៤នេះ បានលើកឡើងថា ពួកគេសូមចូលរួមអបអរសាទរ ចំពោះសម្តេចតេជោ ក្នុងឱកាស ដែលសម្តេចទទួលបានការគាំទ្រជាប់ឆ្នោតជាប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា នីតិ កាលទី៥នេះ។

តាមរយៈលិខិតអបអរសាទររបស់បណ្តាគណបក្សនយោបាយទាំងនោះ បានលើកឡើងទៀតថា «ការបោះឆ្នោតផ្តល់សេចក្តីទុកចិត្តជូន សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជាប្រធានព្រឹទ្ធសភា ដើម្បីដឹកនាំស្ថាប័នព្រឹទ្ធសភា សម្រាប់នីតិកាលទី៥នេះ គឺឆ្លើយតបទៅនឹងបំណងប្រាថ្នារបស់ប្រជាជនកម្ពុ ជាទូទាំងប្រទេស ដែលបានបង្ហាញឆន្ទៈ និងជំនឿជឿជាក់លើការដឹកនាំដ៏មានភាពម៉ឺងម៉ាត់បំផុតរបស់ សម្តេចតេជោ»។

 ក្នុងសារលិខិតអបអរសាទរទាំងនោះបានបន្ថែមទៀតថា នាឱកាសដ៏ឧត្តុង្គឧត្តមនេះ ពួកគេសូម សម្តែងនូវមោទនភាពជូនសម្តេចតេជោ ដែលក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្តេច ប្រទេសជាតិកម្ពុជាទទួលបាននូវសុខសន្តិភាពពេញលេញ ឯកភាពជាតិ បូរណភាពទឹកដី ស្ថិរភាពនយោបាយ និងការអភិវឌ្ឍលើគ្រប់វិស័យ។ មួយវិញទៀតវីរភាពដ៏ធំធេងរបស់សម្តេចតេជោ បានធ្វើឲ្យប្រជាជន កម្ពុជាចងចាំ និងដឹងគុណជានិច្ចមិនអាចបំភ្លេចបាន ព្រោះប្រទេសជាតិបានរស់ឡើងវិញ ប្រកបដោយ កិត្តិយស និងកិត្យានុភាព ហើយប្រជាជនរស់នៅក្នុងសេចក្តីថ្លៃថ្នូរ និងសេចក្តីសុខក្សេមក្សាន្ត ក្រោមម្លប់នៃ សន្តិភាព។

យ៉ាងណាក៏ដោយក្នុងសារលិខិតបណ្តាគណបក្សនយោបាយទាំងនោះ បានគោរពជូនពរ ជ័យ សេរីមង្គលគ្រប់ប្រការជូនសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃកម្ពុជានីតិ កាលទី៥នេះ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ព្រមទាំងបុត្រាបុត្រី ចៅប្រុស ចៅស្រី សូមសមប្រកបដោយពុទ្ធ ពរទាំងបួនប្រការ គឺអាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយផងដែរ៕

អត្ថបទ ៖ បាន ចក់

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        1
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        1
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm