
យោងតាមស្ថិតិចេញដោយទីភ្នាក់ងារល្បាតព្រំដែន បានឲ្យដឹងថា ជនអន្តោប្រវេសន៍តិចជាងមុន ត្រូវបានចាប់ខ្លួននៅព្រំដែនសហរដ្ឋអាមេរិក-ម៉ិកស៊ិក ។
យោងតាមស្ថិតិទីក្រុង Houston បានឲ្យដឹងថាអន្តោប្រវេសន៍គ្មានឯកសារ ៥៨៦.០០០នាក់ រស់នៅក្នុងទីក្រុងមួយនេះ កាលពីឆ្នាំ ២០១៦ ។
ច្បាប់រដ្ឋ Texas ដ៏ជម្លោះគាំទ្រដោយក្រុមសាធារណរដ្ឋ នឹងអនុញ្ញាតឲ្យក្រុមអាជ្ញាធររដ្ឋចាប់ខ្លួន និងកាត់ទោសមនុស្សដែលសង្ស័យថាឆ្លងកាត់ដោយខុសច្បាប់នៅតាមព្រំដែនសហរដ្ឋអាមេរិក-ម៉ិកស៊ិក ។
នៅថ្ងៃពុធនេះ ក្រុមមេធាវីរដ្ឋ នឹងតតាំងជាថ្មីម្តងទៀតជាមួយក្រុមតំណាងរាស្រ្តរដ្ឋបាលលោកប្រធានាធិបតី Joe Biden នៅតុលាការឧទ្ធរណ៍សហព័ន្ធ ជុំវិញច្បាប់ SB 4 ។
ច្បាប់មួយនេះដែលបច្ចុប្បន្នបានផ្អាកនោះ ប្រឈមនឹងការពិនិត្យពិច្ច័យចំពោះរដ្ឋធម្មនុញ្ញរបស់វា ជាពិសេសទាក់ទងនឹងការអនុញ្ញាតសិទ្ធិឲ្យចៅក្រមក្នុងស្រុក បញ្ជាជនអន្តោប្រវេសន៍ត្រឡប់ទៅម៉ិកស៊ិកវិញ ដោយមិនគិតពីសញ្ជាតិនោះឡើយ ៕