មហាសេដ្ឋី Jeff Bezos បាន​ធ្វើ​ដំណើរ​តាម​នាវា​ចម្លង​ផ្ទាល់ខ្លួន​ក្នុង​ពេល​ដ៏​ខ្លី​ទៅកាន់​ទី​អវកាស New Shepard

2021/07/21 10:20:49 pm        126

​អាមេរិក៖ មហាសេដ្ឋី​ជំនួញ​អាមេរិក ​លោក Jeff Bezos បាន​ធ្វើ​ដំណើរ​ក្នុង​រយៈពេល​ដ៏​ខ្លី​ទៅ​ដល់​ទី​អវកាស ជា​ការ​ហោះហើរ​ផ្ទុក​អវកាស​យានិក​ដំបូង​នៃ​នាវា​ចម្លង​ផ្ទាល់ខ្លួន​របស់​លោក​ឈ្មោះ New Shepard​។

លោក​ត្រូវ​បាន​អម​ដំណើរ​ដោយ​លោក Mark Bezos ដែល​ជា​បងប្រុស​របស់​លោក​ លោក Wally Funk វ័យ ៨២​ឆ្នាំ​ជា​អ្នកត្រួសត្រាយ​ផ្លូវ​នៃ​ការ​ប្រណាំង​ប្រជែង​ផ្នែក​ទី​អវកាស និង​និស្សិត​អាយុ ១៨​ឆ្នាំ​ម្នាក់​ទៀត​។​ ​ពួកគេ​បាន​ធ្វើ​ដំណើរ​នៅ​ក្នុង​យាន​មួយ ឬ​ហៅថា កាប់​ស៊ុ​ល ​(capsule) ​មាន​បង្អួច​ធំ​បំផុត​ដែល​ហោះ​ហើរ​ក្នុង​លំហ ​ដែល​អាច​មើល​ឃើញ​ទេសភាព​ដ៏​ស្រស់​ស្អាត​នៃ​ភព​ផែនដី​។​ នៅ​ពេល​កាប់​ស៊ុ​ល​បាន​វិល​ត្រឡប់មកវិញ បន្ទាប់ពី​ការហោះហើរ​រយៈពេល ១០​នាទី និង ១០​វិនាទី លោក Jeff Bezos បាន​លាន់មាត់​ថា​ នេះ​ជា​ថ្ងៃ​ល្អ​បំផុត​មិន​ធ្លាប់​មាន​។​ យាន​ចម្លង New Shepard ដែល​ត្រូវ​បាន​ផលិត​ឡើង​ដោយ​ក្រុមហ៊ុន Blue Origin របស់​មហាសេដ្ឋី​ជំនួញ Bezos ត្រូវ​បាន​ចេញ​គំរូ​ដើម្បី​បម្រើ​ដល់​ទីផ្សារ​ដែល​កំពុង​រីក​ដុះដាល​ ស​ម្រា​ប់​វិស័យ​ទេសចរណ៍​លំហ​អាកាស​។​

​ស្ថាបនិក​ក្រុមហ៊ុន​ពាណិជ្ជកម្ម​តាម​អ៊ីនធឺណិត Amazon លោក Bezos និង​អ្នកចូលរួម​ដទៃ​ទៀត​នៅ​ក្នុង ​“ការ​ប្រណាំង​ប្រជែង​ទី​អវកាស​មហាសេដ្ឋី​” ត្រូវ​បាន​គេ​រិះគន់​ចំពោះ​ការ​ផ្តល់​ជូន​នូវ​អ្វី​ដែល​អ្នកខ្លះ​គិត​ថា ​ជា​ការ​ជិះ​កម្សាន្ត​សម្រាប់​តែ​អ្នកមាន​ទ្រព្យសម្បត្តិ​ចាយ​មិន​អស់​។ ក្រុម​អ្នក​រិះគន់​និយាយ​ថា ​ប្រាក់​ដែល​ចំណាយ​លើ​យាន​នេះ​ គួរតែ​យក​ទៅ​ចំណាយ​លើ​ការដំឡើង​ប្រាក់ខែ​ឲ្យ​បុគ្គលិក ឬ​ប្រយុទ្ធ​ប្រឆាំង​នឹង​ការប្រែប្រួល​អាកាសធាតុ​វិញ​ល្អ​ជាង​៕

អត្ថបទ៖ សុខមាន

អត្ថបទដែលទាក់ទង

អ្នកជំនាញ៖ អាមេរិកអាចនឹងប្រើប្រាស់បទឈប់បាញ់ថ្មីជាមួយអ៊ីរ៉ង់ ដើម្បីរៀបចំផែនការប្រតិបត្តិការជើងគោក
2026/07/23 05:22:46 pm        1
ប្រធានសភា៖ គ្មានប្រទេសណាមួយក្នុងតំបន់នឹងត្រូវអនុញ្ញាតឲ្យលក់ប្រេងបានទេ ប្រសិនបើអ៊ីរ៉ង់ត្រូវបានបដិសេធឱកាសនេះ
2026/07/23 05:20:33 pm        1
មេដឹកនាំក្រុមហាម៉ាសបង្ហាញពីគោលដៅអាទិភាពរបស់ចលនានេះ
2026/07/23 05:08:46 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នកជំនាញ៖ អាមេរិកអាចនឹងប្រើប្រាស់បទឈប់បាញ់ថ្មីជាមួយអ៊ីរ៉ង់ ដើម្បីរៀបចំផែនការប្រតិបត្តិការជើងគោក

2026/07/23 05:22:46 pm
​MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm
​ប្រធានសភា៖ គ្មានប្រទេសណាមួយក្នុងតំបន់នឹងត្រូវអនុញ្ញាតឲ្យលក់ប្រេងបានទេ ប្រសិនបើអ៊ីរ៉ង់ត្រូវបានបដិសេធឱកាសនេះ
2026/07/23 05:20:33 pm
​មេដឹកនាំក្រុមហាម៉ាសបង្ហាញពីគោលដៅអាទិភាពរបស់ចលនានេះ
2026/07/23 05:08:46 pm
​រុស្ស៊ីព្រមានអំពីហានិភ័យកាន់តែកើនឡើងចំពោះការដឹកជញ្ជូនតាមសមុទ្រ នៅច្រកសមុទ្រ និងសមុទ្រក្រហម
2026/07/23 04:58:15 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm