
អតីតទីប្រឹក្សាសន្តិសុខជាតិរបស់ចក្រភពអង់គ្លេស បាននិយាយថា រដ្ឋាភិបាល គួរតែផ្អាកការនាំចេញសព្វាវុធ ទៅកាន់ប្រទេសអ៊ីស្រាអ៊ែល នេះបើតាមការលើកឡើងរបស់អតីតទីប្រឹក្សាសន្តិសុខជាតិរបស់ចក្រភពអង់គ្លេស បន្ទាប់ពីមានការស្លាប់របស់ពលរដ្ឋអង់គ្លេសបីនាក់ ក្នុងការវាយប្រហាររបស់អ៊ីស្រាអែល។
លោក Lord Ricketts បានអះអាងថា ប្រទេសមជ្ឈិមបូព៌ា មិនយកចិត្តទុកដាក់ចំពោះកាតព្វកិច្ចរបស់ខ្លួនក្រោមច្បាប់អន្តរជាតិ បន្ទាប់ពីលោក John Chapman, លោក James Henderson និង លោក James Kirby ស្ថិតក្នុងចំណោមបុគ្គលិកជំនួយ ៧នាក់ ដែលត្រូវបានសម្លាប់នៅក្នុងការវាយប្រហារដោយកងកម្លាំងការពារអ៊ីស្រាអែល (IDF) ។
លោករីស៊ី ស៊ុណាក់ ( Rishi Sunak) បានទាមទារចម្លើយពីលោក បេនចាមីន ណេតាន់យ៉ាហ៊ូ ( Benjamin Netanyahu) កាលពីយប់ថ្ងៃអង្គារ ខណៈដែលលោក បានប្រាប់សមភាគីអ៊ីស្រាអែលថា ខ្លួន «រន្ធត់ចិត្តយ៉ាងខ្លាំង» ចំពោះការស្លាប់នេះ ហើយបានពណ៌នាអំពីស្ថានភាពនៅតំបន់ហ្កាហ្សាថា «មិនអាចអត់ឱនឲ្យបានទេ»។
នៅក្នុងបទសម្ភាសន៍ជាមួយកម្មវិធី Politics Hub នៅលើសារព័ត៌មាន Sky News លោក Lord Ricketts បាននិយាយថា៖««ខ្ញុំចង់ឃើញនៅពេលនេះ ចក្រភពអង់គ្លេសសម្រេចចិត្តថា ពួកគេនឹងព្យួរអាជ្ញាប័ណ្ណនាំចេញអាវុធទៅកាន់ប្រទេសអ៊ីស្រាអែល»។
«ខ្ញុំគិតថា ឥឡូវនេះ មានភ័ស្តុតាងគ្រប់គ្រាន់ ដែលអ៊ីស្រាអែលដាក់ខ្លួនជាលក្ខណៈការទូត មិនបានយកចិត្តទុកដាក់ចំពោះកាតព្វកិច្ចច្បាប់មនុស្សធម៌អន្តរជាតិរបស់ខ្លួន ក្នុងការការពារជនស៊ីវិល ការពារបុគ្គលិកមនុស្សធម៌ និងបុគ្គលិកពេទ្យ»។