
មេដឹកនាំគណបក្សប្រឆាំងដ៏ធំរបស់ប្រទេសឥណ្ឌា Congress គឺលោក Rahul Gandhi បានដាក់ពាក្យតែងតាំងបេក្ខជនរបស់លោក សម្រាប់ការបោះឆ្នោតសកល នាពេលខាងមុខ ពីមណ្ឌលបោះឆ្នោតនៅតំបន់ Wayanad ភាគខាងត្បូង នាថ្ងៃពុធ (ទី៣ ខែមេសា) នេះ។
លោក Gandhi បានដាក់ឯកសារតែងតាំងបេក្ខជននេះ នៅចំពោះមុខសមាជិកគណបក្ស និងប្អូនស្រីរបស់លោក គឺលោកស្រី Priyanka Gandhi ដែលនឹងត្រូវចូលរួមប្រកួតប្រជែងក្នុងការបោះឆ្នោតផងដែរ។ មុនពេលដាក់ពាក្យតែងតាំងបេក្ខជនរបស់លោកនេះ លោក Gandhi បានរៀបចំកម្មវិធីបង្ហាញតាមដងផ្លូវដ៏ធំមួយ ដែលមានអ្នកស្រុករាប់ពាន់នាក់ប្រមូលផ្តុំគ្នា ដើម្បីគាំទ្ររូបលោក។ លោកក៏បានធ្វើយុទ្ធនាការពីផ្ទះមួយទៅផ្ទះមួយ ដើម្បីមានទំនាក់ទំនងជាមួយប្រជាពលរដ្ឋ និងកុមារ។
គួរបញ្ជាក់ថា លោក Rahul Gandhi ដែលជាមេដឹកនាំដ៏លេចធ្លោបំផុត នៅក្នុងគណបក្សប្រឆាំង Congress បានក្លាយជាសមាជិកសភាតំណាងឲ្យតំបន់ Wayanad ចាប់តាំងពីឆ្នាំ២០១៩។
គណបក្សប្រឆាំងរបស់ប្រទេសឥណ្ឌា បាន និងកំពុងតស៊ូ ដើម្បីបិទគម្លាតដ៏ធំទូលាយដែលតាមពីក្រោយនាយករដ្ឋមន្ត្រីលោក Narendra Modi នៅក្នុងការស្ទង់មតិ ជាមួយនឹងរយៈពេលប៉ុន្មានសប្ដាហ៍រហូតដល់ការបោះឆ្នោតដែលនឹងចាប់ផ្តើមនៅថ្ងៃទី១៩ ខែមេសា៕