
ក្រសួងការពារជាតិ បាននិយាយនៅថ្ងៃពុធនេះថា ប្រទេសរុស្ស៊ីបានមើលឃើញពីការកើនឡើងខ្ពស់គួរអោយកត់សម្គាល់នៅក្នុងចំនួនមនុស្សដែលបានចុះកិច្ចសន្យាចូលរួមនៅក្នុងកងទ័ពជាតិចាប់តាំងពីការវាយប្រហារដ៏បង្ហូរឈាម កាលពីខែមុនលើសាលប្រគំតន្ដ្រីមួយនៅជិតក្រុងមូស្គូ។
នៅក្នុងសេចក្ដីថ្លែងការណ៍មួយ ក្រសួងបាននិយាយថា មនុស្សជាង១០០ពាន់នាក់ បានចុះកិច្ចសន្យាជាមួយយោធា ចាប់តាំងពីដើមឆ្នាំនេះមក ក្នុងនោះ គ្រាន់តែរយ:ពេល១០ថ្ងៃប៉ុណ្ណោះ មានមនុស្សប្រមាណជា ១៦.០០០នាក់ បានចុះកិច្ចសន្យារួចទៅហើយ។
ក្រសួងការពារជាតិ បាននិយាយថា ក្នុងអំឡុងពេលពេលផ្ដល់បទសម្ភាសជាច្រើនដែលបានធ្វើឡើងកាលពីសប្ដាហ៍មុននៅឯទីតាំងជ្រើសរើស ក្នុងក្រុងនានារបស់រុស្ស៊ី បេក្ខជនភាគច្រើនបង្ហាញពីបំណងសងសឹកអោយអ្នកស្លាប់នៅក្នុងសោកនាដកម្មដែលបានកើតឡើងកាលពីថ្ងៃទី២២មីនាឆ្នាំ២០២៤ ក្នុងតំបន់ក្រុងមូស្គូ ដែលជាផ្នែកមួយនៃការជំរុញចិត្ដដ៏សំខាន់សម្រាប់បញ្ចប់កិច្ចសន្យា។
មនុស្សយ៉ាងហោចណាស់១៤៤នាក់ ត្រូវបានសម្លាប់នៅក្នុងការបាញ់ប្រហារដ៏ធំមួយ ហើយនិងអគ្គិភ័យឆាបឆេះនៅឯទីកន្លែងសាលប្រគំតន្រ្ដីក្រុងក្រូគើស (Crocus City) នៅក្នុងការវាយប្រហារមួយដែលត្រូវបានក្រុមសកម្មប្រយុទ្ធរដ្ឋអ៊ីស្លាមអះអាងទទួលខុសត្រូវ។
ប្រទេសរុស្ស៊ី បានិយាយថា ទោះបីជាយ៉ាងណាក៏ដោយ នៅតែបញ្ជាក់ថា អ្នកវាយប្រហារមានទំនាក់ទំនងជា មួយប្រទេសអ៊ុយក្រែន ប៉ុន្ដែក្រុងគីវ នៅតែបដិសេធន៍ម្ដងហើយម្ដងទៀត ហើយសហរដ្ឋអាមេរិកបានច្រានចោល ដោយហៅថា ជារឿងមិនសមហេតុផល៕