
អ្នកវិភាគនយោបាយអ៊ីរ៉ង់ម្នាក់ បាននិយាយកាលពីថ្ងៃអង្គារថា អ៊ីរ៉ង់នឹងធ្វើការឆ្លើយតបអោយបានខ្លាំងក្លាទៅនឹងការវាយរប្រហារដ៏បង្ហូរឈាមរបស់អ៊ីស្រាអែលលើអគារស្ថានកុងស៊ុលអ៊ីរ៉ង់ក្នុងប្រទេសស៊ីរីនោះ។
លោកម៉ូស្ដាហ្វា ឃូសឆេសហ្ស៊ឹម (Mostafa Khushcheshm) អ្នកវិភាគនយោបាយអ៊ីរ៉ង់បាននិយាយថា អ៊ីស្រាអែលចង់សម្រេចគោលបំណងពីរតាមរយ:វិធីខុសច្បាប់ ទី១ គឺទាញអ៊ីរ៉ង់អោយចូលក្នុងជម្លោះក្នុងតំបន់ដើម្បីបង្វែរការយកចិត្ដទុកដាក់របស់សហគមន៍អន្ដរជាតិទៅលើជម្លោះក្នុងតំបន់ហ្កាហ្សា ហើយមួយទៀត គឺដើម្បីអោយមានការបន្ធូរបន្ថយសម្ពាធក្នងស្រុក។
លោកឃូសឆេសហ្ស៊ឹម(Khushcheshm) បាននិយាយថា អ៊ីស្រាអែលមានបំណងពង្រីកភ្លើងសង្គ្រាមទៅផ្នែកផ្សេងទៀតនៃប្រទេសដែលកំពុងតស៊ូ ដែលចេញពីប្រទេសលីបង់ ស៊ីរី អ៊ីរ៉ាក់ អ៊ីរ៉ង់ យ៉េម៉ែន និងកន្លែងផ្សេងទៀត ប៉ុន្ដែពួកគេមិនមានកម្លាំងគ្រប់គ្រាន់ដើម្បីធ្វើដូច្នេះឡើយ។
លោកឃូឆេសហ្ស៊ឹម បាននិយាយថា ការគាំទ្ររបស់អ៊ីរ៉ង់ចំពោះការតស៊ូរបស់ប្រជាជនប៉ាឡេស្ទីនទៅនឹងការវាយប្រហាររបស់អ៊ីស្រាអែលមិនមែនមានន័យថាខ្លួនចង់អោយសង្រ្គាមរីករាលដាលទេ។
លោកបានបន្ថែមថា ដោយហេតុនេះហើយ អ៊ីរ៉ង់បានបង្ហាញនូវការអត់ធ្មត់ជាយុទ្ធសាស្រ្ដចំពោះការវាយប្រហាររបស់អ៊ីស្រាអែលលើបុគ្គលិកយោធារបស់ខ្លួនប៉ុន្មានខែមុន ។ ប៉ុន្ដែខណ:ដែលអ៊ីស្រាអែលកំពុងបង្កើនសកម្មភាពបង្កររឿងរបស់ខ្លួននោះ អ៊ីរ៉ង់ធ្វើការឆ្លើយតបអោយបានម៉ឺងម៉ាត់បំផុត៕