
មេដឹកនាំកោះតៃវ៉ាន់ លោកស្រី សៃ អ៊ីងវ៉ិន បាននិយាយថា រដ្ឋាភិបាលរបស់លោកស្រីកំពុងព្យាយាមសម្របសម្រួល ដើម្បីឆ្លើយតបទៅនឹងការរញ្ជួយដីនៅថ្ងៃពុធនេះដែលជាការរញ្ជួយដីខ្លាំងបំផុតប៉ះចំកោះនេះ ក្នុងរយ:ពេល២៥ឆ្នាំដែលមិនធ្លាប់មាន។
យោងតាមរដ្ឋបាលអាកាសធាតុកណ្ដាលកោះតៃវ៉ាន់ បានអោយដឹងថា គ្រោះរញ្ជួយដីនេះបានកើតឡើងនៅម៉ោង៧:៥៨នាទីនៅជម្រៅមួយ១៥,៥គីឡូម៉ែត្រ នៅជិតឆ្នេរសមុទ្រខាងកើតកោះតៃវ៉ាន់។
អាជ្ញាធរបាននិយាយថា ការរញ្ជួយដីនេះ បានសម្លាប់មនុស្ស៧នាក់ និងរបួសជាង៧០០នាក់ ដោយមនុស្ស៧៧នាក់បានជាប់ក្នុងរូងក្រោមដី និងអគារដែលដួលរលំ។
លោកស្រីសៃ បាននិយាយនៅក្នុងអំឡុងពេលជួបប្រជុំរយ:ពេលខ្លីមជ្ឈមណ្ឌលប្រតិបត្ដិការសង្រ្គោះបន្ទាន់កណ្ដាលថា កងទ័ពជាតិក៏នឹងផ្ដល់ការគាំទ្រផងដែរ។ ហើយរដ្ឋាភិបាលកណ្ដាលនិង រដ្ឋបាលមូលដ្ឋាននឹង ធ្វើប្រតិបត្ដិការជាមួយគ្នាដើម្បីបន្ថយផលប៉ះពាល់គ្រោះមហន្ដរាយនេះ។