
ក្មេងជំទង់ម្នាក់ ដែលប្រចាំការនៅកន្លែងផ្ញើឥវ៉ាន់ ឈ្មោះ អាតេម ដូនស្កូវ (Atem Donskov) បានជួយមនុស្សអោយរត់ចេញទៅដោយសុវត្ថិភាព នៅពេលដែលខ្មាន់កាំភ្លើង បានសម្រុកចូលក្នុងសាលប្រគំតន្រ្ដីមួយ នៅជិតក្រុងមូស្គូ កាលពីខែមុន។ ឥឡូវនេះម្ដាយរបស់គេ កំពុងព្យាយាមនាំកូនរបស់គាត់ទៅអោយគ្រូពេទ្យចិត្ដសាស្រ្ដពិនិត្យ។
នៅក្នុងការផ្ដល់បទសម្ភាសមួយជាមួយអ្នកសារព័ត៌មានReuters អាតេម (Artem) ដែលមានអាយុ១៤ឆ្នាំ បាននិយាយថា រូបគេនិងអ្នកធ្វើការជាមួយគ្នា បានជួយមនុស្សជាច្រើននាក់ អោយរត់ចេញតាមច្រករបៀងមួយ និងបាននាំពួកគេអោយទៅកាន់ច្រកចេញបន្ទាប់ពីអ្នកវាយប្រហារ បានបាញ់រះទៅលើក្រុម
តន្រ្ដីករ ដោយកាំភ្លើងដៃ និងបានចាប់ផ្ដើមដុតអគារ។
ម្ដាយរបស់អាតេម(Artem)គឺអ្នកស្រីអាអាឡិចសាន់ដ្រា ដូនស្កូវ៉ា (Alexandra Donskova) បានប្រាប់អ្នកសារព័ត៌មាន Reutersថា រូបគេ និងគ្រួសារគឺពិតជាអស់កម្លាំងពីក្នុងខ្លួនដោយរំជួលចិត្ដជាខ្លាំង។
អ្នកស្រីបាននិយាយថា អ្នកស្រីចង់អោយកូនរបស់អ្នកស្រី ទទួលបានយ៉ាងហោចណាស់ជំនួបម្ដងដែរជាមួយគ្រូពេទ្យចិត្ដសាស្រ្ដ ព្រោះអ្នកស្រីមិនអាចព្យាបាលកូនខ្លួនឯងដោយផ្ទាល់បានទេ។ ហើយអ្នកស្រីចង់អោយរូបគេធ្វើការងារឆ្លងតាមរយ:ស្ថានការណ៍បែបនេះ៕