
ក្រុមរដ្ឋមន្រ្ដីកាបរទេសអង្គកាណាតូ នៅថ្ងៃពុធនេះ បានជួបពិភាគ្សាពីវិធីធ្វើយ៉ាងណាដើម្បីដាក់ការគាំទ្រយោធាសម្រាប់ប្រទេសអ៊ុយក្រែន អោយស្ថិតនៅរយ:ពេលវែង ក្នុងនោះរួមមាន សំណើមួយសម្រាប់ទឹកប្រាក់១០០ពាន់លានអឺរ៉ូ ស្មើនឹង ១០៧ពាន់លានដុល្លារ សម្រាប់មូលនិធិ៥ឆ្នាំ ហើយនិងផែនការមួយដែលគេឃើញថា ជាវិធីមួយ ដើម្បីអោយមានជំនួយសម្រាប់ក្រុងគីវ។
ក្រុមអ្នកការទូតនិយាយថា សំណើរបស់អគ្គលេខាធិការអង្គកាណាតូ ជេន ស្ទលថិនប៊ើគ (Jens Stoltenberg) នឹងផ្ដល់អោយសម្ព័ន្ធមិត្ដលោកខាងលិច មានមុខនាទីផ្ទាល់បន្ថែមទៀត នៅក្នុងការសម្របសម្រួលផ្ដល់អាវុធ គ្រាប់រំសេវ ហើយនិងឧបករណ៍សឹកទៅអ៊ុយក្រែន ខណ:ដែលខ្លួនកំពុងប្រយុទ្ធទល់នឹងការវាយលុករបស់រុស្ស៊ី។
ផែនការនេះ នឹងត្រូវបានពិភាគ្សានៅក្នុងអំឡុងពេលកិច្ចប្រជុំពីរថ្ងៃក្នុងក្រុងព្រុចសែល ដែលនឹងត្រូវរៀបចំពិធី គម្រប់ខួប៧៥ឆ្នាំនៃការបង្កើតអង្គការសន្ធិសញ្ញាអាត្លង់ទិកខាងជើង ហើយនិងត្រៀមសម្រាប់ជំនួបកំពូលខែកក្កដារបស់មេដឹកនាំបក្សសម្ព័នក្នុងក្រុងវ៉ាស៊ិនតោន។