
រុស្ស៊ី បាននិយាយនៅថ្ងៃពុធនេះថា អង្គការណាតូ បានងាកទៅរកផ្នត់គំនិតសង្រ្គាមត្រជាក់ ខណ:ដែល
ក្រុមសម្ព័ននេះ ប្រារព្ធខួបទី៧៥ឆ្នាំរបស់ខ្លួននៅសប្ដាហ៍នេះ។
ស្រ្ដីអ្នកនាំពាក្យក្រសួងកាបរទេស លោកស្រីម៉ារីយ៉ា ហ្សាខារ៉ូវ៉ា បានប្រាប់អ្នកសារព័ត៌មានថា នៅថ្ងៃនេះ ទំនាក់ទំនងជាមួយប្រទេសរុស្ស៊ី ប្លុកនេះ បានងាកទៅរកការចាប់ផ្ដើមសង្រ្គាមត្រជាក់ឡើងវិញ ហើយបាននិយាយថា ខួបនេះ គឺគ្មានបុព្វហេតុអ្វីដែលត្រូវប្រារព្ធធ្វើឡើយ។
លោកស្រីបាននិយាយថា បក្សសម្ព័ននេះ គ្មានកន្លែងដែលមានសំឡេងច្រើនដូចមុនទេ ប៉ុន្ដែនៅផ្ដោតការយកចិត្ដទុកដាក់តែទៅលើរុស្ស៊ីប៉ុណ្ណោះ៕