ក្រុមការងារសង្រ្គោះបន្ទាន់កំពុងប្រញាប់ប្រញាល់ ក្រោយគ្រោះរញ្ជួយដីកម្រិត៧,៤ រ៉ិចទ័រ វាយប្រហារតំបន់តៃវ៉ាន់របស់ប្រទេសចិន កាលពីព្រឹកថ្ងៃពុធ និងបណ្ដាលឲ្យអគារខ្ពស់ៗជាច្រើនរងការបំផ្លិចបំផ្លាញធ្ងន់ធ្ងរ។ អ្នកក្រុងហ័រលៀន ត្រូវបានស្នាក់នៅខាងក្រៅ ក្រោយការញ្ជួយដីដ៏ខ្លាំងក្លាបានកម្ទេចលំនៅឋានរបស់ពួកគេ។

ប្រជាពលរដ្ឋភាគច្រើន ដែលមិនហានស្នាក់នៅខាងក្រៅផ្ទះ ត្រូវបង្ខំចិត្តស្នាក់នៅក្នុងជម្រកបណ្ដោះអាសន្នក្រោយលំនៅឋានរបស់ពួកគេរងការបំផ្លិចបំផ្លាញ។

នៅពេលមេឃងងឹតចូលមកដល់ មនុស្សមួយចំនួនត្រូវស្នាក់នៅខាងក្រៅក្នុងជំរំតង់ និងជម្រកផ្សេងទៀត។ទន្ទឹមនឹងនោះ បុគ្គលិកសង្គ្រោះបន្ទាន់ជាច្រើននាក់ កំពុងព្យាយាមវាយកម្ទេចអគារដែលរងការខូចខាត ដែលចាត់ទុកថាមិនអាចជួយសង្គ្រោះបាន។

ប្រជាពលរដ្ឋភាគច្រើន នៅក្នុងទីក្រុងនេះ បានតៀមខ្លួនជម្លៀស នៅពេលរលករញ្ជួយវាយប្រហារក្រុមអ្នកសង្រ្គោះដែលកំពុងធ្វើការពេញមួយថ្ងៃដើម្បីរំដោះប្រជាពលរដ្ឋជាប់ខ្លួននៅក្នុងកម្ទេចថ្មអគារ ។ ក្រុមអ្នកសង្រ្គោះបានរកឃើញស្ត្រីម្នាក់នៅក្នុងអគារអ៊ុយរ៉ាណូស ដែលគ្មានសញ្ញាថាអាចនៅមានជីវិតរួចទៅហើយ។
យោងតាមមជ្ឈមណ្ឌលប្រតិបត្តិការសង្រ្គោះបន្ទាន់ក្នុងតំបន់ ការរញ្ជួយដីនេះបានឆក់យកជីវិតមនុស្ស៩នាក់ និង១.០១១នាក់ រងរបួស គិតត្រឹមម៉ោង២២ ថ្ងៃពុធ ៣មេសា ម៉ោងនៅកោះតៃវ៉ាន់៕