មេដឹកនាំអ៊ីរ៉ង់៖ អ៊ីស្រាអែលនឹងត្រូវគេរិះគន់ខ្លាំងសម្រាប់ការវាយប្រហារតាមអាកាសដែលសង្ស័យលើស្ថានទូតអ៊ីរ៉ង់

2024/04/04 05:02:16 pm        194

មេដឹកនាំកំពូលអ៊ីរ៉ង់ លោក Ayatollah Ali Khamenei បាននិយាយកាលពីថ្ងៃពុធថា អ៊ីស្រាអែល នឹងត្រូវគេរិះគន់ខ្លាំងសម្រាប់ការវាយប្រហារតាមអាកាសដែលសង្ស័យលើស្ថានទូតអ៊ីរ៉ង់ នៅក្នុងទីក្រុង ដាម៉ាស កាលពីថ្ងៃទី ១ ខែមេសា ដែលបានសម្លាប់មនុស្ស ៧ នាក់ ។

អ៊ីរ៉ង់បានដាក់កំហុសលើអ៊ីស្រាអែលសម្រាប់ការវាយប្រហារនេះ ដែលបានសម្លាប់ឧត្តមសេនីយពីររូបនិងទីប្រឹក្សាយោធាប្រាំរូប នៅបរិវេណស្ថានទូតរបស់ខ្លួនក្នុងទីក្រុងដាម៉ាស។ អ៊ីស្រាអែល ពុំបានអះអាងទទួលខុសត្រូវចំពោះការវាយប្រហារនេះទេ ដែលបានធ្លាក់លើទីកន្លែងសំខាន់បំផុតចំពោះផលប្រយោជន៍អ៊ីរ៉ង់ នៅក្នុងប្រទេសស៊ីរី។

អ៊ីរ៉ង់ បានបញ្ចៀសជម្លោះដោយផ្ទាល់ជាមួយអ៊ីស្រាអែល ក្នុងអំឡុងសង្គ្រាមពាក់កណ្តាលឆ្នាំប្រឆាំងក្រុមហាម៉ាសនៅតំបន់ហ្កាហ្សា ខណៈកំពុងគាំទ្រការវាយប្រហាររបស់សម្ព័ន្ធមិត្តលើគោលដៅរបស់អ៊ីស្រាអែល និងសហរដ្ឋអាមេរិក។

ការវាយប្រហារតាមអាកាសកាលពីថ្ងៃច័ន្ទ បានបំផ្លាញអគារស្ថានកុងស៊ុលដែលនៅជាប់នឹងបរិវេណអគារស្ថានទូតសំខាន់ក្នុងសង្កាត់ Mezzeh រដ្ឋធានីប្រទេសស៊ីរី។

កាលពីថ្ងៃអង្គារ សហរដ្ឋអាមេរិក បានព្រមានប្រទេសអ៊ីរ៉ង់ កុំឱ្យសងសឹកមកលើខ្លួនចំពោះការវាយប្រហារលើបរិវេណស្ថានទូតអ៊ីរ៉ង់ នៅក្នុងប្រទេសស៊ីរី ។

លោក Robert Wood ឯកអគ្គរដ្ឋទូតរងរបស់សហរដ្ឋអាមេរិក ប្រចាំនៅអង្គការសហប្រជាជាតិ បាននិយាយថា យើងនឹងមិនស្ទាក់ស្ទើរនោះទេ ក្នុងការការពារបុគ្គលិករបស់យើង ហើយធ្វើការព្រមានជាមុនចំពោះអ៊ីរ៉ង់ និងភ្នាក់ងារតំណាងរបស់ខ្លួន កុំឱ្យទាញយកប្រយោជន៍ពីស្ថានភាពនេះ ហើយ បន្តវាយប្រហារលើបុគ្គលិកអាមេរិក ដែលយើងមិនជាប់ពាក់ព័ន្ធ។

អត្ថបទដែលទាក់ទង

កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm        85
នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm        74
សភាអាមេរិក បោះឆ្នោតកំណត់សង្គ្រាមនៅអ៊ីរ៉ង់ជាលើកដំបូងចាប់តាំងពីការបរាជ័យបទឈប់បាញ់
2026/07/24 12:26:01 pm        70

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន

2026/07/24 01:24:48 pm
​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm
​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm
​សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm
​កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm