ហ្វាំងឡង់៖ ការធ្វើបាបក្នុងសាលា ជាហេតុផលជំរុញពីក្រោយការបាញ់ប្រហារដោយក្មេងជំទង់វ័យ ១២ ឆ្នាំ

2024/04/04 05:21:20 pm        141

នគរបាលហ្វាំងឡង់ បានបញ្ជាក់កាលពីថ្ងៃពុធ (០៣ មេសា) ថា «ការសម្លុតធ្វើបាប» ដែលកើតឡើងទៅលើជនសង្ស័យក្នុងការបាញ់ប្រហារ គឺជាកត្តាជំរុញទឹកចិត្តមួយនៅពីក្រោយសោកនាដកម្មបាញ់ប្រហារនៅក្នុងសាលារៀន ដែលបានកើតឡើងកាលពីថ្ងៃអង្គារ (០២ មេសា) នៅទីក្រុង វ៉ានតា (Vantaa) ជាយក្រុងក្បែររដ្ឋធានី ហែលស៊ិនគី។

នៅក្នុងសេចក្តីប្រកាសព័ត៌មានមួយ នគរបាលបាននិយាយថា ជនសង្ស័យដែលជាសិស្សថ្នាក់ទី៦ មានអាយុ ១២ ឆ្នាំ បានប្រាប់នគរបាលថា ខ្លួនធ្លាប់មានបទពិសោធន៍ត្រូវគេធ្វើបាបនៅក្នុងសាលា ហើយមូលហេតុនេះត្រូវបានផ្ទៀងផ្ទាត់នៅក្នុងការស៊ើបអង្កេត។ ជនសង្ស័យ ដែលជាសិស្សសាលា វៀតូឡា (Viertola) ក្នុងទីក្រុង វ៉ានតា បានបាញ់សម្លាប់ក្មេងប្រុសម្នាក់ និងបណ្តាលឲ្យក្មេងស្រី ២ នាក់រងរបួសយ៉ាងធ្ងន់ធ្ងរដោយប្រើកាំភ្លើងខ្លីមួយដើម ហើយអ្នកទាំងបួននាក់នោះសុទ្ធតែជាមិត្តរួមថ្នាក់ដែលមានអាយុដូចគ្នា។

បច្ចុប្បន្នជនសង្ស័យត្រូវបានសមត្ថកិច្ចកសាងសំណុំរឿងបញ្ជូនទៅកាន់អាជ្ញាធរមន្ទីរសង្គមកិច្ចដើម្បីចាត់ការតាមផ្លូវច្បាប់។ នៅក្រោមច្បាប់ហ្វាំងឡង់ បុគ្គលដែលមានអាយុក្រោម ១៥ ឆ្នាំមិនត្រូវទទួលទោសព្រហ្មទណ្ឌទេ។ ជាលទ្ធផល ជនសង្ស័យមិនអាចឃុំខ្លួន ឬដាក់ពន្ធនាគារឡើយ ដូចមានចែងក្នុងសេចក្តីប្រកាសព័ត៌មាន។

សាលា វៀតូឡា ដែលមានសិស្សប្រហែល ៨០០ នាក់នៅទូទាំងអគារបួនដាច់ដោយឡែកពីគ្នានេះ ខ្វះប៊ូតុងស្នើសុំជំនួយសង្គ្រោះបន្ទាន់នៅក្នុងអគារភាគច្រើនរបស់ខ្លួន រួមទាំងទីតាំងនៃការបាញ់ប្រហារផងដែរ។

យោងតាមរបាយការណ៍របស់ប្រព័ន្ធផ្សព្វផ្សាយ សិស្សានុសិស្សត្រូវពឹងផ្អែកលើទូរស័ព្ទដៃផ្ទាល់ខ្លួនរបស់ពួកគេ ដើម្បីស្វែងរកជំនួយក្នុងអំឡុងពេលកើតហេតុ៕


អត្ថបទដែលទាក់ទង

ប្រភព៖ អ៊ីរ៉ង់បានបញ្ជូន​មេបញ្ជាការ IRGC និងឧបករណ៍​មីស៊ីល​ទៅក្រុមហ៊ួទី ​នៅយេម៉ែន ក្នុងខែនេះ
2026/07/24 05:44:32 pm        43
អង់គ្លេស៖ កងកម្លាំងត្រៀមខ្លួន​ ក្រោយ​អ៊ីរ៉ង់ព្រមាន ពាក់ព័ន្ធនឹង​យន្តហោះទម្លាក់គ្រាប់បែករបស់​អាមេរិក
2026/07/24 05:42:31 pm        43
ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​
2026/07/24 05:35:46 pm        38

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រភព៖ អ៊ីរ៉ង់បានបញ្ជូន​មេបញ្ជាការ IRGC និងឧបករណ៍​មីស៊ីល​ទៅក្រុមហ៊ួទី ​នៅយេម៉ែន ក្នុងខែនេះ

2026/07/24 05:44:32 pm
​អង់គ្លេស៖ កងកម្លាំងត្រៀមខ្លួន​ ក្រោយ​អ៊ីរ៉ង់ព្រមាន ពាក់ព័ន្ធនឹង​យន្តហោះទម្លាក់គ្រាប់បែករបស់​អាមេរិក
2026/07/24 05:42:31 pm
​ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​
2026/07/24 05:35:46 pm
​រដ្ឋមន្ត្រីការបរទេសចិន និងអាស៊ាន អំពាវនាវឱ្យពន្លត់ភ្លើង​សង្គ្រាម​នៅ​មជ្ឈិមបូព៌ាជាបន្ទាន់
2026/07/24 05:33:03 pm
​លោក Trump៖ AI នឹងត្រូវបានពិភាក្សាពេលលោក Xi ធ្វើ​ទស្សនកិច្ចនៅអាមេរិក នា​ថ្ងៃទី២៤ ខែកញ្ញា
2026/07/24 05:30:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm