អ៊ីរ៉ង់ នឹងប្តឹងអ៊ីស្រាអែល ជុំវិញការវាយប្រហារលើបេសកកម្មការទូតអ៊ីរ៉ង់ នៅស៊ីរី

2024/04/04 05:29:03 pm        210

អនុប្រធានាធិបតីអ៊ីរ៉ង់ ទទួលបន្ទុកផ្នែកច្បាប់ លោក ម៉ូហាម៉េដ ដេហាន (Mohammad Dehqan) បាននិយាយកាលពីថ្ងៃពុធ (០៣ មេសា) ថា ប្រទេសអ៊ីរ៉ង់ នឹងដាក់ពាក្យបណ្តឹងប្រឆាំងនឹងអ៊ីស្រាអែល ចំពោះការវាយប្រហារដ៏នង្ហូរឈាមរបស់ខ្លួនទៅលើស្ថានកុងស៊ុលអ៊ីរ៉ង់ នៅក្នុងប្រទេសស៊ីរី នេះបើយោងតាមទីភ្នាក់ងារសារព័ត៌មានពាក់កណ្តាលផ្លូវការ ហ្វាស៍ (Fars)។

លោក ដេហាន បានធ្វើការលើកឡើងនេះនៅក្នុងសុន្ទរកថាមួយទៅកាន់ក្រុមអ្នកសារព័ត៌មាននៅខាងក្រៅកិច្ចប្រជុំគណៈរដ្ឋមន្ត្រីនៅរដ្ឋធានីតេអេរ៉ង់ របស់អ៊ីរ៉ង់ ខណៈពេលដែលពន្យល់លម្អិតអំពីវិធានការផ្លូវច្បាប់របស់អ៊ីរ៉ង់ ប្រឆាំងនឹងអ៊ីស្រាអែល ចំពោះការវាយប្រហារដោយមីស៊ីលរបស់ខ្លួន ដែលបានបំផ្លាញអគារកុងស៊ុលនៅក្នុងរដ្ឋធានី ដាម៉ាស របស់ប្រទេសស៊ីរី និងបណ្តាលឱ្យមានអ្នកស្លាប់យ៉ាងហោចណាស់ ១៤ នាក់។

លោកបាននិយាយថា ការវាយប្រហាររបស់អ៊ីស្រាអែលបានរំលោភលើច្បាប់អន្តរជាតិ ហើយអ៊ីរ៉ង់បច្ចុប្បន្នកំពុងធ្វើការវាយតម្លៃផ្លូវច្បាប់ ហើយនឹងផ្តល់ព័ត៌មានទាក់ទងនឹងការសម្រេចចិត្តផ្លូវច្បាប់នាពេលឆាប់ៗនេះ។

ក្រុមឃ្លាំមើលសិទ្ធិមនុស្សក្នុងសង្រ្គាមរបស់ស៊ីរី បាននិយាយកាលពីថ្ងៃអង្គារថា ចំនួនអ្នកស្លាប់ដោយសារការវាយប្រហារតាមអាកាសបានកើនឡើងដល់ ១៤ នាក់ក្នុងនោះមានជនជាតិអ៊ីរ៉ង់ ៨ នាក់ ស៊ីរី ៥ នាក់ និងសមាជិកម្នាក់នៃក្រុមសកម្មប្រយុទ្ធហេសបូឡា របស់ប្រទេសលីបង់ ដោយបញ្ជាក់ថាចំនួនអ្នកស្លាប់ទំនងជាកើនឡើងដោយសារតែស្ថានភាពអ្នករបួសធ្ងន់ធ្ងរ៕

អត្ថបទដែលទាក់ទង

បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm        1
ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm        1
EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm