ក្រុមហាម៉ាស ប្រកាន់ខ្ជាប់នូវជំហរបទឈប់បាញ់របស់ខ្លួន ដែលចង់ឱ្យអ៊ីស្រាអែល ដកទ័ពចេញពីហ្កាហ្សា

2024/04/04 05:35:03 pm        124

ប្រធានក្រុមហាម៉ាស លោក អ៊ីស្មែល ហានីយ៉េ (Ismail Haniyeh) បាននិយាយកាលពីថ្ងៃពុធ (០៣ មេសា) ថា ចលនាអ៊ីស្លាមនិយមប៉ាឡេស្ទីនរបស់លោកក្នុងសង្គ្រាមជាមួយអ៊ីស្រាអែល កំពុងប្រកាន់ខ្ជាប់នូវលក្ខខណ្ឌរបស់ខ្លួនសម្រាប់បទឈប់បាញ់នៅតំបន់ហ្កាហ្សាស្ទ្រីប ដែលរួមទាំងការដកទ័ពរបស់អ៊ីស្រាអែល និងការសម្រេចបាននូវកិច្ចព្រមព្រៀងផ្លាស់ប្តូរអ្នកទោសប្រកបដោយកិត្តិយស។

ក្រុមមន្ត្រីអ៊ីស្រាអែល បានទៅបំពេញទស្សនកិច្ចនៅអេហ្ស៊ីប កាលពីដើមសប្តាហ៍នេះក្នុងកិច្ចខិតខំប្រឹងប្រែងជាថ្មីដើម្បីធានាបាននូវកិច្ចព្រមព្រៀងមួយ ប៉ុន្តែមន្ត្រីប៉ាឡេស្ទីនម្នាក់ដែលជិតស្និទ្ធនឹងកិច្ចខិតខំប្រឹងប្រែងសម្រុះសម្រួលនោះបាននិយាយថា មិនមានសញ្ញាណាមួយនៃការវិវត្តទៅមុខនោះទេ។

ការដោះដូរដែលប្រមុខក្រុមហាម៉ាសសំដៅទៅលើនោះ អាចនឹងជាការដោះលែងអ្នកទោសប៉ាឡេស្ទីនពីពន្ធនាគារអ៊ីស្រាអែល ប្ដូរនឹងចំណាប់ថ្នូរអ៊ីស្រាអែលដែលត្រូវបានឃុំឃាំងដោយពួកសកម្មប្រយុទ្ធនៅហ្កាហ្សា ចាប់តាំងពីការវាយលុកដ៏ឃោរឃៅ ដែលដឹកនាំដោយក្រុមហាម៉ាស នៅថ្ងៃទី០៧ ខែតុលា លើអ៊ីស្រាអែល។

អ៊ីស្រាអែលនិយាយថា ខ្លួនចាប់អារម្មណ៍តែលើបទឈប់បាញ់បណ្ដោះអាសន្នដើម្បីដោះលែងចំណាប់ថ្នូរប៉ុណ្ណោះ តែក្រុមហាម៉ាសនិយាយថា ខ្លួននឹងអនុញ្ញាតតដោះលែងចំណាប់ថ្នូរជាផ្នែកមួយនៃកិច្ចព្រមព្រៀងដើម្បីបញ្ចប់សង្គ្រាមជាអចិន្ត្រៃយ៍។ ក្នុងចំណោមមនុស្ស ២៥៣ នាក់ដែលត្រូវបានក្រុមហាម៉ាសចាប់ខ្លួនក្នុងអំឡុងពេលការវាយឆ្មក់កាលពីថ្ងៃទី០៧ ខែតុលា ដែលបង្កឱ្យមានសង្រ្គាមហ្កាហ្សានោះ មានមនុស្ស ១៣៤ នាក់នៅតែស្ថិតក្នុងការជាប់ឃុំឃាំង នៅក្នុងតំបន់ហ៊ុមព័ទ្ធប៉ាឡេស្ទីននេះ៕

អត្ថបទដែលទាក់ទង

ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm        1
បារាំងបញ្ជាក់ជាថ្មីនូវការគាំទ្រ ចំពោះ ICC និងថ្កោលទោសការគំរាមកំហែងលើ​តុលាការ
2026/07/23 07:49:48 pm        1
ចិនជំរុញឱ្យសហរដ្ឋអាមេរិក និងអ៊ីរ៉ង់បញ្ឈប់អរិភាព ហើយ​ចាប់​ផ្ដើម​ការសន្ទនាឡើង​វិញ
2026/07/23 07:26:07 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ

2026/07/23 07:51:41 pm
​បារាំងបញ្ជាក់ជាថ្មីនូវការគាំទ្រ ចំពោះ ICC និងថ្កោលទោសការគំរាមកំហែងលើ​តុលាការ
2026/07/23 07:49:48 pm
​ចិនជំរុញឱ្យសហរដ្ឋអាមេរិក និងអ៊ីរ៉ង់បញ្ឈប់អរិភាព ហើយ​ចាប់​ផ្ដើម​ការសន្ទនាឡើង​វិញ
2026/07/23 07:26:07 pm
​លោក Rubio បញ្ជាក់​ថា អ៊ីរ៉ង់នឹងខាតបង់ធ្ងន់​ធ្ងរ​ ប្រសិន​បើ​មិន​ភ្ញាក់រលឹកឡើង​វិញ
2026/07/23 07:24:07 pm
​រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm