ភាពតានតឹង កើនឡើងរវាងប៉ូឡូញ និងអ៊ីស្រាអែល បន្ទាប់ពីមានការសម្លាប់បុគ្គលិកជំនួយ

2024/04/04 06:43:00 pm        149

ជម្លោះមួយ បានផ្ទុះឡើងរវាងទីក្រុងវ៉ាសូវី និងរដ្ឋាភិបាលអ៊ីស្រាអែល បន្ទាប់ពីការស្លាប់របស់បុគ្គលិក ប៉ូឡូញម្នាក់នៃអង្គការជំនួយ World Central Kitchen ក្នុងការវាយប្រហារតាមអាកាសរបស់អ៊ីស្រាអែលកាលពីថ្ងៃអង្គារ នៅតំបន់ហ្កាហ្សាស្ទ្រីប។

កាលពីថ្ងៃពុធ នាយករដ្ឋមន្ត្រីប៉ូឡូញ លោកដូណាល់ ថាស់ (Donald Tusk) បានរិះគន់ប្រតិកម្មរបស់សមភាគីអ៊ីស្រាអែល លោកបេនចាមីន ណេតាន់យ៉ាហ៊ូ (Benjamin Netanyahu) ចំពោះឧប្បត្តិហេតុ និងសេចក្តីថ្លែងការណ៍ដែលធ្វើឡើងដោយឯកអគ្គរដ្ឋទូតអ៊ីស្រាអែលប្រចាំប្រទេសប៉ូឡូញ លោក Yacov Livne។

លោកថាស់ បានសរសេរនៅលើបណ្តាញសង្គមXថា៖«លោកនាយករដ្ឋមន្ត្រីណេតាន់យ៉ាហ៊ូ និងលោកឯកអគ្គរដ្ឋទូត Livne បានដឹងហើយថា ភាគច្រើននៃប្រជាជនប៉ូឡូញ បានបង្ហាញពីសាមគ្គីភាពជាមួយ អ៊ីស្រាអែល បន្ទាប់ពីការវាយប្រហាររបស់ក្រុមហាម៉ាស»។ «អ្នកកំពុងដាក់ការសាកល្បងចំពោះសាមគ្គីភាពនេះ។ ការវាយប្រហារដ៏សោកនាដកម្មលើអ្នកស្ម័គ្រចិត្ត និងប្រតិកម្មរបស់អ្នកធ្វើឲ្យមានការខឹងសម្បាដែលអាចយល់បាន។

ពលរដ្ឋប៉ូឡូញ លោក Damian Sobol គឺជាបុគ្គលិកជំនួយម្នាក់ក្នុងចំណោមបុគ្គលិកជំនួយ ៧នាក់ដែលត្រូវបានសម្លាប់ នៅក្នុងការវាយប្រហារតាមអាកាសរបស់កងទ័ពអ៊ីស្រាអែល។ លោកណេតាន់យ៉ាហ៊ូ បាននិយាយថា អ៊ីស្រាអែល ជាអ្នកទទួលខុសត្រូវ និងបានលើកឡើងអំពី«ករណីសោកនាដកម្មនៃការវាយប្រហារដោយអចេតនា»។ លោកថា រឿងបែបនេះ កើតឡើងក្នុងសង្គ្រាម។

លោក Livne បានធ្វើឲ្យមានរលកនៃកំហឹង នៅក្នុងប្រទេសប៉ូឡូញ បន្ទាប់ពីការស្លាប់របស់លោក Sobol ជាមួយនឹងការចោទប្រកាន់ប្រឆាំងនឹងជ្វីហ្វនិយម។ ឯកអគ្គរដ្ឋទូតអ៊ីស្រាអែលប្រចាំប្រទេសប៉ូឡូញ កំពុងសំដៅទៅលើការប្រកាសរបស់អ្នកនយោបាយប្រឆាំងលោក Krzysztof Bosak មកពីគណបក្សសម្ព័ន្ធស្តាំនិយមជ្រុលជ្រុលនៅលើបណ្តាញសង្គមX។

លោក Bosak បានចង្អុលបង្ហាញថា ក្បួនរថយន្តដែលត្រូវបានវាយប្រហារដោយអ៊ីស្រាអែល ត្រូវបានគេដាក់ឈ្មោះថា ជាជំនួយមនុស្សធម៌។ លោក Bosak បានសរសេរថា៖«វាហាក់ដូចជាគោលបំណងនៃការបញ្ជារបស់អ៊ីស្រាអែល គឺដើម្បីធ្វើការវាយប្រហារទៅលើអង្គការមនុស្សធម៌ និងបង្កើនភាពស្រេកឃ្លានក្នុងចំណោមប្រជាជនប៉ាឡេស្ទីន»។ «ទង្វើបែបនេះ មានឈ្មោះថា «ឧក្រិដ្ឋកម្មសង្គ្រាម»។

អត្ថបទដែលទាក់ទង

បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm        179
ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm        166
EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm        166

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm