សម្ព័ន្ធយោធាណាតូ ស្វះស្វែងរកការផ្ដល់ជំនួយសម្រាប់អ៊ុយក្រែន ដោយគ្មានលោក Trump

2024/04/04 06:51:04 pm        81

ក្រុមរដ្ឋមន្ត្រីការបរទេសសម្ព័ន្ធយោធាណាតូបានជួបគ្នាកាលពីថ្ងៃពុធ ៣ មេសា ដើម្បីពិភាក្សាអំពីសំណើសម្រាប់មូលនិធិរយៈពេល៥ឆ្នាំ ក្នុងទំហំទឹកប្រាក់ចំនួន១០០ ពាន់លានអឺរ៉ូ ស្មើ ១០៧ ពាន់លានដុល្លារអាមេរិក។ នេះគឺជាផែនការមួយ ដែលគេមើលឃើញថាជាមធ្យោបាយក្នុងការប្រមូលប្រាក់ផ្ដល់ជំនួយដល់សម្រាប់អ៊ុយក្រែនដោយគ្មានវត្តមានលោកTrump។

ក្រុមអ្នកការទូតបាននិយាយថា សំណើនេះនឹងផ្តល់ឱ្យសម្ព័ន្ធភាពលោកខាងលិចនូវតួនាទីដោយផ្ទាល់បន្ថែមទៀតក្នុងការសម្របសម្រួលការផ្គត់ផ្គង់អាវុធ គ្រាប់រំសេវ និងគ្រឿងយុទ្ធោបករណ៍ដល់ទីក្រុង គីវ (Kyiv) ខណៈប្រឹងប្រែងប្រយុទ្ធទប់ទល់ការវាយលុករបស់រុស្ស៊ី។

ថ្លែងនៅមុនពេលកិច្ចប្រជុំកំពូលនេះ អគ្គលេខាធិការអង្គការណាតូ លោក Jens Stoltenberg និយាយថា សំណើនេះមានគោលបំណងផ្ញើសារទៅកាន់ប្រទេសរុស្ស៊ីថាលោកPutinមិនអាចឈ្នះសង្គ្រាមទេ។

អ្វីដែលច្បាស់នោះគឺថា យើងត្រូវការប្រាក់ថ្មី និងច្រើនទៀតសម្រាប់អ៊ុយក្រែន។ ហើយយើងត្រូវការរយៈពេលជាច្រើនឆ្នាំ ។គំនិតទាំងមូលនៃការពិភាក្សាអំពីក្របខណ្ឌ ការប្តេជ្ញាចិត្ត និងស្ថាប័នសម្រាប់ការគាំទ្រ គឺដើម្បីធានាបាននូវការព្យាករណ៍ និងទំនុកចិត្តកាន់តែខ្ពស់ថា នឹងទទួលបានប្រាក់ជារៀងរាល់ខែ និងរាល់ឆ្នាំ សម្រាប់រយៈពេលយូរ។

នៅក្រោមផែនការនានា អង្គការណាតូ នឹងគ្រប់គ្រងការងារសម្របសម្រួលមួយចំនួនពីក្រុមចម្រុះដឹកនាំដោយសហរដ្ឋអាមេរិក ដែលត្រូវបានគេស្គាល់ថាជាក្រុមរ៉ាំស្តេន(Ramstein) ។

ក្រុមអ្នកការទូតបាននិយាយថា វិធានការមួយដែលត្រូវបានបង្កើតឡើងជាផ្នែកមួយដើម្បីទប់ស្កាត់ការកាត់បន្ថយការគាំទ្ររបស់សហរដ្ឋអាមេរិក ប្រសិនបើលោក Donald Trump ត្រឡប់ទៅកាន់កាប់សេតវិមានវិញនោះ ។ប៉ុន្តែពួកគេបាននិយាយថា គេមិនច្បាស់ថាតើកញ្ចប់ថវិកាចំនួន១០០ ពាន់លានអឺរ៉ូនោះ នឹងត្រូវបានទទួលបានដោយវិធីណា ឬ ថានឹងត្រូវបានផ្តល់ហិរញ្ញប្បទានដោយរបៀបណា។ គួររម្លឹកថាកន្លងមកលោក Trump ធ្លាប់បាននិយាយថា លោកនឹងមិនផ្ដល់ជំនួយដល់អ៊ុយក្រែនទេ បើលោកជាប់ឆ្នោត៕

អត្ថបទដែលទាក់ទង

បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm        1
ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm        1
EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm