WHO ព្រមានថាអ្នកជំងឺជាច្រើននៅមន្ទីរពេទ្យហ្កាហ្សានឹងស្លាប់ ប្រសិនបើមិនត្រូវបានជម្លៀសចេញ

2024/04/04 07:20:27 pm        89

ប្រធានអង្គការសុខភាពពិភពលោក (WHO) បាននិយាយកាលពីថ្ងៃពុធថា ការបំផ្លិចបំផ្លាញមន្ទីរពេទ្យ Al Shifa ក្នុងតំបន់ហ្កាហ្សា អាចមានន័យថាការជម្លៀសផ្នែកវេជ្ជសាស្រ្តបន្ថែមទៀតនឹងត្រូវការ។

អគ្គនាយកអង្គការសុខភាពពិភពលោក លោក តេដ្រូស អាដហាណុំ ហ្កេព្រីយេស៊ូស(Tedros Adhanom Ghebreyesus)បាននិយាយថាប្រសិនបើពុំមានការជម្លៀសអ្នកជំងឺចេញភ្លាមៗនោះទេ វាអាចនាំឲ្យមានអ្នកស្លាប់កាន់តែច្រើន។

កងកម្លាំងអ៊ីស្រាអែល ដែលបានចាកចេញពីមន្ទីរពេទ្យក្នុងទីក្រុងហ្កាហ្សា កាលពីថ្ងៃចន្ទ បន្ទាប់ពីប្រតិបត្តិការរយៈពេលពីរសប្តាហ៍ បានចាប់ខ្លួនជនសកម្មប្រយុទ្ធប៉ាឡេស្ទីនរាប់រយនាក់ដែលសង្ស័យ និងបានបន្សល់ទុកនូវអគារដែលត្រូវបានបំផ្លាញជាច្រើនកន្លែង។

ប្រធានអង្គការសុខភាពពិភពលោក បាននិយាយថា អ្នកដែលត្រូវការការជម្លៀសក្នុងផ្នែកវេជ្ជសាស្រ្តនឹងកើនឡើង ហើយការជម្លៀសផ្នែកវេជ្ជសាស្រ្តមានភាពយឺតយ៉ាវរួចទៅហើយ។ មនុស្សជាច្រើននឹងស្លាប់ដោយសារតែពួកគេពុំទទួលបានសេវា ឬដោយសារតែការជម្លៀសយឺត និងពុំអាចជម្លៀសបាន។

អ៊ីស្រាអែល និយាយថា ខ្លួនបានសម្លាប់អ្នកប្រយុទ្ធក្រុមហាម៉ាសរាប់រយនាក់ ដែលដាក់មូលដ្ឋាននៅទីនោះ ប៉ុន្តែក្រុមហាម៉ាសនិងបុគ្គលិកពេទ្យ បដិសេធចំពោះវត្តមានរបស់ក្រុមអ្នកប្រយុទ្ធនៅទីនោះ។ លោក រីឆាត ភីពភ័រកន(Richard Peeperkorn) អ្នកតំណាងអង្គការសុខភាពពិភពលោក(WHO) ប្រចាំតំបន់ West Bank និងហ្កាហ្សា បាននិយាយថា ការបំផ្លិចបំផ្លាញមន្ទីរពេទ្យ Al Shifa នឹងធ្វើឱ្យមនុស្សរាប់ពាន់នាក់គ្មានការថែទាំសុខភាព។ អ្នកជំងឺនឹងត្រូវផ្លាស់ទៅកន្លែងថែទាំសុខភាពផ្សេងទៀតនៅភាគខាងជើងតំបន់ហ៊ុមព័ទ្ធប៉ាឡេស្ទីនដែលហែកហួរដោយសង្រ្គាម ដែលកំពុងព្យាយាមដើម្បីបន្តដំណើការ។

លោកនិយាយថា អង្គការសុខភាពពិភពលោក កំពុងព្យាយាមពិនិត្យមើលទីកន្លែងនៅមន្ទីពេទ្យ Al Shifa និងបាននិយាយទៅកាន់បុគ្គលិក និងមើលអ្វីដែលអាចជួយសង្គ្រោះបាន ប៉ុន្តែស្ថានភាពស្ថិតនៅលើភាពមហន្តរាយ។

អត្ថបទដែលទាក់ទង

នាយករដ្ឋមន្ត្រីថៃថ្កោលទោសការវាយប្រហារប្រដាប់​អាវុធនៅភាគខាងត្បូង និងបញ្ជាឱ្យតាមរកជន​ល្មើស
2026/07/23 06:34:05 pm        1
សារព័ត៌មាន Politico៖យុទ្ធនាការផ្លូវអាកាសរបស់អាមេរិកប្រឆាំងនឹងអ៊ីរ៉ង់ កំពុងបាត់បង់ប្រសិទ្ធភាព
2026/07/23 06:31:33 pm        1
រុស្ស៊ី បញ្ជាក់​ថា បានប្រាប់​​លោក Rubio កុំ​ឱ្យ​ដឹក​ជញ្ជូនអាវុធទៅអ៊ុយក្រែន
2026/07/23 06:25:34 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​នាយករដ្ឋមន្ត្រីថៃថ្កោលទោសការវាយប្រហារប្រដាប់​អាវុធនៅភាគខាងត្បូង និងបញ្ជាឱ្យតាមរកជន​ល្មើស

2026/07/23 06:34:05 pm
​សារព័ត៌មាន Politico៖យុទ្ធនាការផ្លូវអាកាសរបស់អាមេរិកប្រឆាំងនឹងអ៊ីរ៉ង់ កំពុងបាត់បង់ប្រសិទ្ធភាព
2026/07/23 06:31:33 pm
​រុស្ស៊ី បញ្ជាក់​ថា បានប្រាប់​​លោក Rubio កុំ​ឱ្យ​ដឹក​ជញ្ជូនអាវុធទៅអ៊ុយក្រែន
2026/07/23 06:25:34 pm
​អ្នកជំនាញ៖ អាមេរិកអាចនឹងប្រើប្រាស់បទឈប់បាញ់ថ្មីជាមួយអ៊ីរ៉ង់ ដើម្បីរៀបចំផែនការប្រតិបត្តិការជើងគោក
2026/07/23 05:22:46 pm
​MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm