អាកាសធាតុមិនអំណោយផលខ្លាំង បានបណ្តាលឱ្យមានការបំផ្លិចបំផ្លាញដល់ទីក្រុងជាច្រើននៅទូទាំងតំបន់ Midwest សហរដ្ឋអាមេរិក ដោយមានព្យុះសង្ឃរាជាបន្តបន្ទាប់ បានធ្វើឱ្យខូចខាតដល់ហេដ្ឋារចនាសម្ព័ន្ធ លំនៅឋាន និងតំបន់សហគមន៍នានា។

ខណៈប្រព័ន្ធព្យុះសង្ឃរាបន្តដំណើរឆ្ពោះទៅទិសខាងកើត រដ្ឋដូចជា អូហៃយ៉ូ ភេនស៊ីលវ៉ានៀ និងរដ្ឋអ៊ីឌីអាណា បានកត់ត្រាការបំផ្លិចបំផ្លាញធ្ងន់ធ្ងរ។

រហូតមកដល់ពេលនេះ មានអ្នករងរបួសមួយចំនួនត្រូវបានរាយការណ៍។ មន្ត្រីឧតុនិយម បានព្រមានថា នៅពេលដែលព្យុះសង្ឃរានៅតែបន្តកើតមាន តំបន់នានានៅភាគខាងកើត រដ្ឋវឺជីននៀ និងនៅភាគខាងជើងរដ្ឋខារ៉ីឡៃណាខាងជើង អាចប្រឈមនឹងព្យុះផ្គររន្ទះយ៉ាងខ្លាំង ខណៈអាកាសធាតុប្រែប្រួល បានអូសបន្លាយបន្តិចម្តងៗទៅកាន់ភាគអាគ្នេយ៍។