ព្រឹត្តិការណ៍ធុរកិច្ចអាស៊ាន-កម្ពុជាបានបង្កើនភាពជាដៃគូ សម្រាប់សហគ្រិន និងវិនិយោគិន

2024/04/04 07:38:34 pm        451

ឯកឧត្តម សាយ សំអាល់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និង​សំណង់ លើកឡើងថា កិច្ចប្រជុំកំពូលធុរកិច្ចអាស៊ាន-កម្ពុជាឆ្នាំ២០២៤នេះ គឺជាព្រឹត្តិការណ៍​ដ៏​សំខាន់ ដើម្បីបង្កើនមិត្តភាព ភាពជាដៃគូ កិច្ចសហប្រតិបត្តិការរវាងភាគីពាក់ព័ន្ធ រួមទាំង​សហគ្រិន និងវិនិយោគិនទាំងអស់គ្នានៅក្នុងតំបន់អាស៊ាន។

ឯកឧត្តម សាយ សំអាល់ បានថ្លែងនៅក្នុងពិធីបិទ វេទិកាធុរកិច្ចអាស៊ាន-កម្ពុជា ឆ្នាំ២០២៤ នៅ​ថ្ងៃ​ទី២ ខែមេសា នេះថា វេទិកាដ៏សំខាន់មួយនេះបានផ្តល់ឲ្យអ្នកចូលរួមទាំងអស់ ពិភាក្សា លើ​ប្រធាន​បទ​សំខាន់ៗ ទាក់ទងទៅនឹងការតភ្ជាប់បណ្តាញថាមពលអាស៊ាន និងថាមពល​កកើត​ឡើង​វិញ និងនិរន្តរភាពអាស៊ាន, បច្ចេកវិទ្យា និងកំណើនប្រកបដោយបរិយាប័ន្ន ដែល​បាន​បង្ហាញ​អំពី​សក្ដានុពលដ៏ធំនៅក្នុងតំបន់អាស៊ាន សម្រាប់ការកសាងភាពធន់ របស់សហគមន៍តែមួយ។

ឯកឧត្តម​ឧបនាយករដ្ឋមន្ត្រី បានបន្តថា វេទិកានេះគឺជាជំហានដ៏សំខាន់ ដើម្បីព​ង្រឹង​បន្ថែម​ទៀត​នូវ​ចំណង​រវាងរដ្ឋជាអាស៊ាន និង ពង្រីកកិច្ចសហប្រតិបត្តិការ និងការធានានូវអត្ថប្រយោជន៍រួម ទាំង​មានពេលបច្ចុប្បន្ន និងអនាគត លើទីផ្សារការងារប្រជាជនជាង ៦៧ លាននាក់ ដើម្បីលើក​កម្ពស់​បរិយាកាស​​ នៃការវិនិយោគនៅក្នុងតំបន់អាស៊ាន តាមរយៈការភ្ជាប់បណ្តាញឧស្សាហកម្ម និង​កិច្ចព្រមព្រៀងអាស៊ាន ក្នុងការធ្វើសមារណកម្មសេដ្ឋកិច្ច ។

សូមបញ្ជាក់ថា វេទិកាធុរកិច្ចអាស៊ាន-កម្ពុជា ឆ្នាំ២០២៤ នេះ បានផ្តោតទៅ​លើកិច្ច​ពិភាក្សា​លើ​ប្រធាន​បទ៖ ការតភ្ជាប់បណ្តាញ ថាមពលអាស៊ាន និងថាមពលកកើតឡើងវិញ និងនិរន្តរភាព​អាស៊ាន​, កិច្ចពិភាក្សាស្វែងយល់ពីសក្តានុពលរបស់កម្ពុជា សម្រាប់ច្រក យុទ្ធសាស្ត្រ​ទៅ​កាន់​ទីផ្សារ​អាស៊ាន, ដោយផ្តោតលើឱកាសវិនិយោគ បរិយាកាសធុរកិច្ច និងគំនិតផ្តួច​ផ្តើម​របស់​រដ្ឋាភិបាល ដើម្បីគាំទ្រ ការវិនិយោគបរទេស, ឱកាស​ប្រាស្រ័យ​ទាក់ទង​ជាមួយ​អ្នក​ដឹកនាំ​ធុរកិច្ច​កម្ពុជា និងមន្ត្រីរដ្ឋាភិបាល, ផ្តោតលើការដាក់បញ្ចូលឌីជីថល ពាណិជ្ជកម្មអេឡិចត្រូនិក និង​ដំណោះ​ស្រាយបច្ចេកវិទ្យាហិរញ្ញវត្ថុ និងបញ្ញាសិប្បនិមិ្មត AI ផងដែរ៕ អត្ថបទ៖ សុន រ៉ាឌី

អត្ថបទដែលទាក់ទង

គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ជួបជាមួយអ្នករាយការណ៍ពិសេស អ.ស.ប បន្ទុក​ស្ថានភាព​សិទ្ធិ​មនុស្ស​នៅកម្ពុជា
2026/07/23 11:43:19 pm        1
មន្ត្រីជំនាញចុះផ្សព្វផ្សាយពីសុវត្ថិភាពចរាចរណ៍ផ្លូវគោក ការពាក់មួកសុវត្ថិភាព និងការប្រើភ្លើងស្វ័យប្រវត្តិឲ្យបានត្រឹមត្រូវ
2026/07/23 11:32:14 pm        1
World Vision International ប្តេជ្ញាបន្តកិច្ច​សហប្រតិបត្តិការ​ជិតស្និទ្ធ​ជាមួយ​ក្រសួង​សុខាភិបាល​កម្ពុជា
2026/07/23 11:24:53 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នកជំនាញ៖ អាមេរិកអាចនឹងប្រើប្រាស់បទឈប់បាញ់ថ្មីជាមួយអ៊ីរ៉ង់ ដើម្បីរៀបចំផែនការប្រតិបត្តិការជើងគោក

2026/07/23 05:22:46 pm
​MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm
​ប្រធានសភា៖ គ្មានប្រទេសណាមួយក្នុងតំបន់នឹងត្រូវអនុញ្ញាតឲ្យលក់ប្រេងបានទេ ប្រសិនបើអ៊ីរ៉ង់ត្រូវបានបដិសេធឱកាសនេះ
2026/07/23 05:20:33 pm
​មេដឹកនាំក្រុមហាម៉ាសបង្ហាញពីគោលដៅអាទិភាពរបស់ចលនានេះ
2026/07/23 05:08:46 pm
​រុស្ស៊ីព្រមានអំពីហានិភ័យកាន់តែកើនឡើងចំពោះការដឹកជញ្ជូនតាមសមុទ្រ នៅច្រកសមុទ្រ និងសមុទ្រក្រហម
2026/07/23 04:58:15 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm