រដ្ឋមន្ត្រីការពារជាតិបារាំង ពិភាក្សាជាមួយសមភាគីរុស្ស៊ី ជាលើកដំបូង ចាប់តាំងពីឆ្នាំ ២០២២

2024/04/04 07:55:49 pm        403

រដ្ឋមន្ត្រីការពារជាតិបារាំង បានចែករំលែកតាមរយៈការសន្ទនាតាមស័ព្ទលើកដំបូងរបស់ខ្លួន ក្នុងរយៈពេល ២២ខែ ជាមួយសមភាគីរុស្ស៊ីរបស់ខ្លួន ដើម្បីបង្ហាញពីឆន្ទៈរបស់ប្រទេសរបស់លោក ក្នុងការបង្កើនទំនាក់ទំនង ដើម្បីប្រយុទ្ធប្រឆាំងនឹង «អំពើភេរវកម្ម» បន្ទាប់ពីការវាយប្រហារនៅទីក្រុងមូស្គូ។

ក្រសួងការពារជាតិបារាំង បាននិយាយថា លោកទាំងពីរ ក៏បានពិភាក្សាអំពីសង្គ្រាម នៅអ៊ុយក្រែនផងដែរ ដោយ Sebastien Lecornu បញ្ជាក់ជាថ្មីនូវការគាំទ្ររបស់បារាំងសម្រាប់ការប្រយុទ្ធរបស់អ៊ុយក្រែនប្រឆាំងនឹងរុស្ស៊ី។

ទំនាក់ទំនងកម្រិតខ្ពស់បែបនេះរវាងមន្ត្រីជាន់ខ្ពស់រុស្ស៊ីស្និទ្ធនឹងលោកប្រធានាធិបតី វ្ល៉ាឌីមៀ ពូទីន និងប្រមុខការពារជាតិមកពីមហាអំណាចអឺរ៉ុប គឺកម្រមានណាស់ក្នុងរយៈពេលពីរឆ្នាំ ចាប់តាំងពីការឈ្លានពានរបស់រុស្ស៊ី។

លោក Lecornu និង លោក Sergei Shoigu បានពិភាក្សាគ្នាតាមទូរស័ព្ទលើកចុងក្រោយ ក្នុងខែតុលា ឆ្នាំ ២០២២។

ការពិភាក្សារយៈពេលមួយម៉ោង បានធ្វើឡើង នៅពេលដែលប្រទេសបារាំងបង្កើនការត្រៀមរៀបចំធ្វើជាម្ចាស់ផ្ទះកីឡាអូឡាំពិក នៅឆ្នាំនេះ។ ការវាយប្រហារកាលពីថ្ងៃទី២២ ខែមីនា លើសាលប្រគុំតន្ត្រី នៅទីក្រុងមូស្គូ បានធ្វើឲ្យមានការភ័យខ្លាចផ្នែកសន្តិសុខឡើងវិញសម្រាប់ការប្រកួតកីឡានៅទីក្រុងប៉ារីស ដែលនឹងចាប់ផ្តើម នៅថ្ងៃទី២៦ ខែកក្កដា។

សេចក្តីថ្លែងការណ៍របស់ក្រសួងការពារជាតិបារាំង បានឲ្យដឹងថា លោក Lecornu បានប្រាប់លោក Shoiguថា ប្រទេសបារាំងតែងតែត្រៀមខ្លួនរួចជាស្រេច ដើម្បីប្រឈមមុខនឹង«អំពើភេរវកម្ម» ហើយត្រូវបានរៀបចំសម្រាប់«ការផ្លាស់ប្តូរកាន់តែច្រើនឡើងក្នុងគោលបំណងប្រយុទ្ធប្រឆាំងនឹងការគំរាមកំហែងនេះ ឲ្យមានប្រសិទ្ធភាពតាមដែលអាចធ្វើទៅបាន»។

លោក ពូទីន បានទទួលស្គាល់ថា៖«ក្រុមឥស្លាមជ្រុលនិយម» បានធ្វើការវាយប្រហារនៅទីក្រុងមូស្គូ ដែលបានបណ្តាលឲ្យមនុស្សយ៉ាងតិច ១៤៤នាក់ស្លាប់ ប៉ុន្តែបានអះអាងថា ពួកគេមានទំនាក់ទំនងជាមួយអ៊ុយក្រែន។

អត្ថបទដែលទាក់ទង

ទីក្រុងតូក្យូរាយការណ៍ពីការចូលមន្ទីរពេទ្យទាក់ទងនឹងកម្ដៅ​ច្រើនបំផុត តាំងពីឆ្នាំ២០១០ ដោយមានអ្នក​ស្លាប់​​ម្នាក់
2026/07/23 06:48:31 pm        1
អ៊ីរ៉ង់ព្រមានកងទ័ពអាមេរិកកុំឱ្យអនុវត្តបញ្ជា «ខុសច្បាប់យ៉ាងជាក់ស្ដែង​​»
2026/07/23 06:45:46 pm        1
អូម៉ង់អះអាងថា ខ្លួនកំពុងធ្វើការជាមួយអារ៉ាប៊ីសាអ៊ូឌីត យេម៉ែន និងUN ដើម្បីបន្តដំណើរនយោបាយឆ្ពោះទៅរកស្ថិរភាព
2026/07/23 06:43:09 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ

2026/07/23 07:15:37 pm
​សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm
​អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm
​ប្រមុខការទូតកម្ពុជា និងអាម៉េរិក ជួបពិភាក្សាការងារទ្វេភាគី ដើម្បីជំរុញភាពជាដៃគូប្រទេសទាំងពីរឱ្យកាន់តែរីកចម្រើនថែមទៀត
2026/07/23 06:53:51 pm
​ទីក្រុងតូក្យូរាយការណ៍ពីការចូលមន្ទីរពេទ្យទាក់ទងនឹងកម្ដៅ​ច្រើនបំផុត តាំងពីឆ្នាំ២០១០ ដោយមានអ្នក​ស្លាប់​​ម្នាក់
2026/07/23 06:48:31 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm