វ៉េណេហ្ស៊ុយអេឡា អះអាងថា អាមេរិកកំពុងសាងសង់មូលដ្ឋានទ័ពសម្ងាត់ នៅតំបន់Essequiboដែលមានជម្លោះ

2024/04/04 12:59:46 pm        412

ប្រធានាធិបតីវ៉េណេហ្ស៊ុយអេឡា លោក នីកូឡាស ម៉ាឌូរ៉ូ (Nicolas Maduro) កាលពីថ្ងៃពុធ បានចោទប្រកាន់សហរដ្ឋអាមេរិកថា បានសាងសង់ «មូលដ្ឋានយោធាសម្ងាត់» នៅក្នុងតំបន់ Essequibo ជាតំបន់សម្បូរប្រេងរបស់ប្រទេសហ្គឺយ៉ាន( Guyana) ដែលទីក្រុងការ៉ាកាសអះអាងថា ជាទឹកដីរបស់ខ្លួន។

លោកម៉ាឌូរ៉ូ បាននិយាយថា៖«យើងមានព័ត៌មានដែលបង្ហាញថា នៅលើទឹកដីតំបន់Essequibo ដែលគ្រប់គ្រងជាបណ្តោះអាសន្នដោយប្រទេសហ្គីយ៉ាន មូលដ្ឋានយោធាសម្ងាត់នៃទីបញ្ជាការភាគខាងត្បូង (សហរដ្ឋអាមេរិក)... ដែលជាស្ថាប័នរបស់ទីភ្នាក់ងារចារកម្មCIA ត្រូវបានកសាងឡើង។

លោកបានលើកឡើងថា មូលដ្ឋានទ័ពទាំងនេះ គឺជា «ការឈ្លានពាន» ប្រឆាំងនឹងប្រជាជននៅភាគខាងត្បូង និងខាងកើតនៃប្រទេសវ៉េណេហ្ស៊ុយអេឡា ហើយត្រូវបានសាងសង់ «ដើម្បីរៀបចំសម្រាប់ការបង្កើនការប្រឆាំងនឹងវ៉េណេហ្ស៊ុយអេឡា»។

ការអត្ថាធិប្បាយបង្កហេតុរបស់លោកម៉ាឌូរ៉ូ បានកើតឡើង នៅពេលដែលសភា បានប្រារព្ធពិធីរំលឹកដល់ច្បាប់ថ្មីមួយដែលដាក់ចេញការការពារតំបន់ Essequiboនៃប្រទេសហ្គីយ៉ាន រយៈពេល៤ខែ បន្ទាប់ពីការបោះឆ្នោតប្រជាមតិដ៏ចម្រូងចម្រាស និងគ្មានចំណងផ្លូវច្បាប់ បានអនុម័តយ៉ាងលើសលប់លើការបង្កើតខេត្តវ៉េណេហ្ស៊ុយអេឡា នៅក្នុងតំបន់ជម្លោះ ដែលបង្កឲ្យមានការភ័យខ្លាចនៃជម្លោះយោធាកើតឡើង។

លោកក៏បានអះអាងដែរថា សមភាគីរបស់ខ្លួនគឺ លោកប្រធានាធិបតី Irfaan Ali «មិនគ្រប់គ្រងហ្គីយ៉ាន ហើយថា ប្រទេសហ្គីយ៉ាន ត្រូវបានគ្រប់គ្រងដោយទីបញ្ហាការភាគខាងត្បូង, CIAនិង ក្រុមហ៊ុនExxonMobil ។

ទីបញ្ជាការភាគខាងត្បូង ដែលជាផ្នែកមួយនៃក្រសួងការពារជាតិ មានការិយាល័យសហប្រតិបត្តិការ សន្តិសុខរបស់សហរដ្ឋអាមេរិក នៅក្នុងប្រទេសហ្គីយ៉ាន។

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសចិន៖ ចិន និងឥណ្ឌាគួរតែពង្រឹងសន្ទុះវិជ្ជមាន ក្នុងទំនាក់ទំនងទ្វេភាគី
2026/07/23 04:43:21 pm        1
ចិនចាប់ផ្តើមសមយុទ្ធបាញ់គ្រាប់ពិតរយៈពេល ២ថ្ងៃ នៅច្រកសមុទ្រតៃវ៉ាន់
2026/07/23 04:38:25 pm        1
ចិនបញ្ជាក់​ថា ខ្លួនបានបណ្តេញនាវាហ្វីលីពីន ជា​ឧប្បត្តិហេតុ​​​ថ្មី នៅសមុទ្រចិនខាងត្បូង
2026/07/23 04:35:31 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​រដ្ឋមន្ត្រីការបរទេសចិន៖ ចិន និងឥណ្ឌាគួរតែពង្រឹងសន្ទុះវិជ្ជមាន ក្នុងទំនាក់ទំនងទ្វេភាគី

2026/07/23 04:43:21 pm
​គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ជួបជាមួយអ្នករាយការណ៍ពិសេស អ.ស.ប បន្ទុក​ស្ថានភាព​សិទ្ធិ​មនុស្ស​នៅកម្ពុជា
2026/07/23 04:43:19 pm
​ចិនចាប់ផ្តើមសមយុទ្ធបាញ់គ្រាប់ពិតរយៈពេល ២ថ្ងៃ នៅច្រកសមុទ្រតៃវ៉ាន់
2026/07/23 04:38:25 pm
​ចិនបញ្ជាក់​ថា ខ្លួនបានបណ្តេញនាវាហ្វីលីពីន ជា​ឧប្បត្តិហេតុ​​​ថ្មី នៅសមុទ្រចិនខាងត្បូង
2026/07/23 04:35:31 pm
​អ៊ីរ៉ង់ព្រមានកំណត់គោលដៅទីតាំង​ថាមពលក្នុង​តំបន់ បើអាមេរិកវាយប្រហារហេដ្ឋារចនាសម្ព័ន្ធរបស់ខ្លួន​​
2026/07/23 04:32:20 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 07:20:42 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 02:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 10:35:56 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/22 10:53:31 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 02:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/22 09:36:39 pm
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 09:13:57 am
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 02:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/12 07:57:12 pm
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 08:38:02 am