អ្នកធ្វើគ្រឿងតុបតែងលម្អ សម្រាប់អបអរសាទរបុណ្យចូលឆ្នាំថ្មី កំពុងទទួលការគាំទ្រ និងលក់ដាច់ខ្លាំង

2024/04/04 08:50:28 pm        603

អ្នកប្រកបមុខរបរធ្វើគ្រឿងតុបតែលម្អ អបអរសាទរពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីខ្មែរ កំពុង​ទទួល​ការ​គាំទ្រ និងមានតម្រូវការទិញច្រើន ពីប្រជាពលរដ្ឋ អ្នកបម្រើការងារ អ្នកប្រកបអាជីវកម្មនានា ដើម្បី​យកទៅតុបតែងលម្អរនៅតាមកេហដ្ឋាន វត្តអារាម សាលារៀន រមណីយដ្ឋានទេសចរណ៍ មូល​ដ្ឋានអាជីវកម្ម និងទីតាំងប្រារព្ធកម្មវិធីសង្ក្រាន្តទទួលទេវតាថ្មី។

លោក ជុំ ប៊ុនលី ម្ចាស់សិប្បកម្មកូមផ្កាយ ក្នុងសង្កាត់និរោធ ខ័ណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ថ្លែង​ប្រាប់ BTV នៅថ្ងៃទី៤ ខែមេសានេះថា ក្នុងអំឡុងបុណ្យចូលឆ្នាំថ្មី ប្រពៃណីខ្មែរឆ្នាំនេះ សិប្បកម្ម​រប​ស់​លោកបានពង្រីកការដាក់ទុនប្រមាណ ៤០០០ ដុល្លារ ដើម្បីធ្វើគ្រឿងតុបតែងលម្អរ​ដោយ​ស្នាដៃ​កូនខ្មែរ មានដូចជា កូមផ្កាយគ្រប់ប្រភេទ កាត់អក្សរ សួស្តីឆ្នាំថ្មី  ធ្វើកូមផ្ការំដួល ទង់ខ្សែ​ចំរុះពណ៌ រូបព្រះឆាយាល័ក្ខណ៍ ជាច្រើនទំហំ។ ខណៈពីមួយឆ្នាំទៅមួយឆ្នាំ គ្រឿងតុបតែលម្អ បុណ្យ​ចូលឆ្នាំខ្មែរនេះ ទទួលការគាំទ្រ និងមានការបញ្ជាទិញកើនឡើងជាលំដាប់ ពីប្រជាពលរដ្ឋ អ្នក​បម្រើការងារតាមអង្គភាព ក្រសួងស្ថាប័នរដ្ឋ ឯកជន តាមវត្តអារាម និងមានការ​បញ្ជាទិញ​ពីបណ្តា​អាជីវករនានា ដើម្បីយកទៅចែកចាយលក់បន្ត នៅក្នុងរាជធានីភ្នំពេញ និងនៅ​តាមបណ្តា​ខេត្តនានា​ទៀត។

បណ្តាអ្នកប្រើប្រាស់បានថ្លែងថារៀងរាល់ឆ្នាំ ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីខ្មែរ​ជិត​ឈាន​ចូល​ម​កដល់ ពលរដ្ឋគាំទ្រស្នាដៃកូនខ្មែរ និងតែងតែនាំគ្នាទិញកូមផ្កាយ ខ្សែទង់ចំរុះពណ៌ និង​គ្រឿង​តុបតែងនានា ដើម្បីយកទៅតុបតែលម្អ កេហដ្ឋានទទួលទេវតាឆ្នាំថ្មី និងតុបតែង​លម្អ​នៅ​តាម​កន្លែងធ្វើការងារ ដើម្បីសម្រាប់ពិធីសង្ក្រាន្ត អបអរសាទរ​ពិធី​បុណ្យចូលឆ្នាំថ្មី​ប្រពៃណីខ្មែរ​ផង​ដែរ​។

សូមបញ្ជាក់ថា បណ្តាស្ថាប័នថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ក៏បានអំពាវនាវឲ្យគ្រប់បណ្តាអង្គភាព មន្ទីរ​ក្រោមឱវាទ បណ្តាមូលដ្ឋានអាជីវកម្ម សហគ្រាស សាលារៀន វត្តអារាម រមណីយដ្ឋាន​ទេសចរណ៍​ជា​ដើម ត្រូវរៀបចំតុបតែងគ្រឿងលម្អរតាមបែបវប្បធម៌ខ្មែរ លេងល្បែងកម្សាន្ត​បែប​ប្រជាប្រិយ​ខ្មែរ និងហាមលេងល្បែងបង្កគ្រោះថ្នាក់មានដូចជា ល្បែងបាញ់ទឹក ជះទឹក ប៉ាតម្សៅ លេងល្បែង​ស៊ីសង និងគ្រឿងផ្ទុះនានាជាដើម៕ អត្ថបទ ស៊ុម សុខជា

អត្ថបទដែលទាក់ទង

អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm       
ប្រមុខការទូតកម្ពុជា និងអាម៉េរិក ជួបពិភាក្សាការងារទ្វេភាគី ដើម្បីជំរុញភាពជាដៃគូប្រទេសទាំងពីរឱ្យកាន់តែរីកចម្រើនថែមទៀត
2026/07/23 06:53:51 pm        1
រយៈពេល១ឆ្នាំទៅហើយ ដែលពលរដ្ឋភៀសសឹកនៅខេត្តព្រះវិហារមិនអាចវិលទៅលំនៅឋាន ព្រោះតែយោថៃនៅតែឈ្លានពានខុសច្បាប់
2026/07/23 06:34:45 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន

2026/07/23 06:54:50 pm
​ប្រមុខការទូតកម្ពុជា និងអាម៉េរិក ជួបពិភាក្សាការងារទ្វេភាគី ដើម្បីជំរុញភាពជាដៃគូប្រទេសទាំងពីរឱ្យកាន់តែរីកចម្រើនថែមទៀត
2026/07/23 06:53:51 pm
​ទីក្រុងតូក្យូរាយការណ៍ពីការចូលមន្ទីរពេទ្យទាក់ទងនឹងកម្ដៅ​ច្រើនបំផុត តាំងពីឆ្នាំ២០១០ ដោយមានអ្នក​ស្លាប់​​ម្នាក់
2026/07/23 06:48:31 pm
​អ៊ីរ៉ង់ព្រមានកងទ័ពអាមេរិកកុំឱ្យអនុវត្តបញ្ជា «ខុសច្បាប់យ៉ាងជាក់ស្ដែង​​»
2026/07/23 06:45:46 pm
​អូម៉ង់អះអាងថា ខ្លួនកំពុងធ្វើការជាមួយអារ៉ាប៊ីសាអ៊ូឌីត យេម៉ែន និងUN ដើម្បីបន្តដំណើរនយោបាយឆ្ពោះទៅរកស្ថិរភាព
2026/07/23 06:43:09 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm