រដ្ឋមន្រ្តីក្រសួងធនធានទឹក និងឧតុនិយម ណែនាំដល់មន្រ្តីក្រោមឱវាទបន្តយកចិត្តទុក​ពីស្ថានភាពទឹកនៅកម្ពុជា

2024/04/04 02:34:27 pm        209

ភ្នំពេញ៖ ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម នៅថ្ងៃទី០៤ ខែមេសា ឆ្នាំ២០២៤ បានអញ្ជើញជាអធិបតីបើកកិច្ចប្រជុំ​បូកសរុបលទ្ធផលការងារ​អន្តរាគមន៍​សង្គ្រោះ​ស្រូវប្រាំង​ជូនប្រជាកសិករឆ្នាំ២០២៤។ កិច្ចប្រជុំនេះ រៀបចំធ្វើឡើងនៅ ទីស្តីការក្រសួង។

នៅក្នុងកិច្ចប្រជុំ ឯកឧត្តមរដ្ឋមន្ត្រីបានណែនាំដល់ថ្នាក់ដឹកនាំ ប្រធានមន្ទីរធនធានទឹក និង​ឧតុនិយម​រាជធានី-ខេត្ត និងមន្ត្រីបច្ចេកទេស សូមបន្តតាម​ដានដោយ​យកចិត្តទុកដាក់​លើ​ស្ថានភាព​ទឹក​នៅតាមអាងទឹកនិងប្រព័ន្ធធារាសាស្ត្រនានា ប្រកបដោយការទទួលខុសត្រូវខ្ពស់ ថែ​រក្សា​ទឹកទុកឱ្យបានល្អ និងប្រើប្រាស់ឱ្យចំទិសដៅ។

ឯកឧត្តមបន្តថាទៀតថា ក្នុងបរិបទនៃការប្រែប្រួលអាកាសធាតុ និងការឡើង​កម្តៅ​នៃ​ភពផែនដី​បាន​ធ្វើ​ឱ្យស្ថានភាពធាតុអាកាសកាន់តែមានលក្ខណៈធ្ងន់ធ្ងរ និងបង្កឱ្យមានគ្រោះទឹកជំនន់ និង​គ្រោះរាំងស្ងួតកាន់តែកើនឡើង ដែលបង្កការខូចខាតយ៉ាងធ្ងន់ធ្ងរដល់ហេដ្ឋារចនាសម្ព័ន្ធ និង​ទ្រព្យ​សម្បត្តិ រំខានដល់សកម្មភាពសេដ្ឋកិច្ច និងអាយុជីវិតរបស់ប្រជាជន។ ចាប់តាំងពីខែធ្នូ ឆ្នាំ២០២៣ រហូត​ដល់ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៤នេះ ក្រុមការងារក្រសួងធនធានទឹក និងឧតុនិយម និង​មន្ទីរ​រាជធានី-ខេត្ត រួមជាមួយអាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់ បានធ្វើ​អន្តរាគមន៍យ៉ា​ង​សស្រាក់​សស្រាំ​បូម​ទឹកយកទៅសង្គ្រោះស្រូវប្រាំងជូនប្រជាកសិករដែលជួបប្រទះបញ្ហាខ្វះទឹក ដោយ​ទទួល​បាន​ជោគជ័យលើផ្ទៃដីអន្តរាគមន៍សរុបប្រមាណ ៦០ ១១៩ ហិកតា នៅតាមបណ្តា​ខេត្ត​ចំនួន១៤។

ទន្ទឹមនឹងនេះ ឯកឧត្តមរដ្ឋមន្ត្រីបានបង្ហាញនូវការជឿជាក់ថា តាមរយៈកិច្ច​ប្រជុំ​បូក​សរុប​លទ្ធផល​ការងារ​អន្តរាគមន៍ដែលបាននិងកំពុងអនុវត្តក្រោមកិច្ចសហការពីគ្រប់ភាគីពាក់ព័ន្ធនាពេលនេះ នឹង​រ​កឃើញនូវចំណុចខ្លាំង និងចំណុចខ្សោយ ក៏ដូចជា​បទ​ពិសោធន៍​ក្នុង​ការ​អនុវត្ត​ការងារ​កន្លង​មក ធ្វើជាមូលដ្ឋានដើម្បីឱ្យការអនុវត្តការងារនៅពេលខាងមុខកាន់តែមានប្រសិទ្ធភាពថែមទៀត និង​សម្រេចបានជោគជ័យ ក្រោមកិច្ចសហការកាន់តែល្អ មានការទទួលខុសត្រូវខ្ពស់ និងការ​ចូលរួម​កាន់​តែសកម្ម។

សូមបញ្ជាក់ថា ក្នុងឆ្នាំ២០២៤នេះ ក្រសួងបានអន្តរាគមន៍​បូមទឹក​សង្គ្រោះ​ស្រូវប្រាំង​ជូន​ប្រជាកសិករ​ដែល​ប្រឈមខ្វះទឹកស្រោចស្រពនៅតាមបណ្តាខេត្តចំនួន១៤ រួមមាន៖ ខេត្ត​បន្ទាយមានជ័យ ខេត្តតាកែវ ខេត្តកំពត ខេត្តត្បូងឃ្មុំ ខេត្តកំពង់ឆ្នាំង ខេត្តកំពង់ធំ ខេត្តក្រចេះ ខេត្តកំពង់ចាម ខេត្តកណ្តាល ខេត្តស្វាយរៀង ខេត្តកំពង់ស្ពឺ ខេត្តពោធិ៍សាត់ ខេត្តព្រៃវែង និងខេត្តប៉ៃលិន៕ អត្ថបទ៖ទូច សោភ័ណ

អត្ថបទដែលទាក់ទង

មន្ត្រីជំនាញចុះផ្សព្វផ្សាយពីសុវត្ថិភាពចរាចរណ៍ផ្លូវគោក ការពាក់មួកសុវត្ថិភាព និងការប្រើភ្លើងស្វ័យប្រវត្តិឲ្យបានត្រឹមត្រូវ
2026/07/23 04:32:14 pm        1
World Vision International ប្តេជ្ញាបន្តកិច្ច​សហប្រតិបត្តិការ​ជិតស្និទ្ធ​ជាមួយ​ក្រសួង​សុខាភិបាល​កម្ពុជា
2026/07/23 04:24:53 pm        1
កម្ពុជា ស្វាគមន៍យ៉ាងកក់ក្តៅបំផុតចំពោះប្រទេសឡាវចាត់បញ្ជូននាយទាហានប្តូរវេនចំនួនពីររូប មកចូលរួមជាមួយក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT) ប្រចាំកម្ពុជា
2026/07/23 04:09:44 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ចិនចាប់ផ្តើមសមយុទ្ធបាញ់គ្រាប់ពិតរយៈពេល ២ថ្ងៃ នៅច្រកសមុទ្រតៃវ៉ាន់

2026/07/23 04:38:25 pm
​ចិនបញ្ជាក់​ថា ខ្លួនបានបណ្តេញនាវាហ្វីលីពីន ជា​ឧប្បត្តិហេតុ​​​ថ្មី នៅសមុទ្រចិនខាងត្បូង
2026/07/23 04:35:31 pm
​អ៊ីរ៉ង់ព្រមានកំណត់គោលដៅទីតាំង​ថាមពលក្នុង​តំបន់ បើអាមេរិកវាយប្រហារហេដ្ឋារចនាសម្ព័ន្ធរបស់ខ្លួន​​
2026/07/23 04:32:20 pm
​មន្ត្រីជំនាញចុះផ្សព្វផ្សាយពីសុវត្ថិភាពចរាចរណ៍ផ្លូវគោក ការពាក់មួកសុវត្ថិភាព និងការប្រើភ្លើងស្វ័យប្រវត្តិឲ្យបានត្រឹមត្រូវ
2026/07/23 04:32:14 pm
​នាយករដ្ឋមន្ត្រីអ៊ីរ៉ាក់ គ្រោងនឹងធ្វើទស្សនកិច្ចនៅអ៊ីរ៉ង់ ខណៈភាពតានតឹងក្នុងតំបន់កាន់តែខ្លាំងឡើង
2026/07/23 04:29:43 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 07:20:42 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 02:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 10:35:56 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/22 10:53:31 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 02:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/22 09:36:39 pm
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 09:13:57 am
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 02:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/12 07:57:12 pm
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 08:38:02 am