អនុរដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិក លោក Kurt Campbell បាននិយាយថា មេដឹកនាំប្រទេសជប៉ុន និងសហរដ្ឋអាមេរិក ត្រូវបានគេរំពឹងថានឹងព្រមព្រៀងនៅសប្តាហ៍ក្រោយនេះ ដើម្បីជំរុញកិច្ចសហប្រតិបត្តិការលើការអភិវឌ្ឍន៍និងការផលិតយុទ្ធោករណ៍ការពារជាតិរួមគ្នា។ លោក Campbell បាននិយាយនៅឯវិស្ថានស្រាវជ្រាវពីសង្គ្រាម Think Tank នៅទីក្រុងវ៉ាស៊ីនតោនកាលពីថ្ងៃពុធ មួយសប្តាហ៍មុនជំនួបកំពូលរវាងនាយករដ្ឋមន្ត្រីជប៉ុន លោក Kishida Fumio និងប្រធានាធិបតីសហរដ្ឋអាមេរិក លោក Joe Biden នៅរដ្ឋធានី សហរដ្ឋអាមេរិក។

លោកនិយាយថា ការវិវឌ្ឍន៍សំខាន់បំផុតនៅលើឆាកពិភពលោកនឹងបង្ហាញនៅសប្តាហ៍ក្រោយ នៅទីនេះ ក្នុងទីក្រុងវ៉ាស៊ីនតោន ខណៈយើងធ្វើទំនើបកម្មដ៏ធំនៃទំនាក់ទំនងអាមេរិក-ជប៉ុន។
លោកនិយាយថា រឿងមួយដែលលោកគិត អ្នកនឹងមើលឃើញនៅសប្តាហ៍ក្រោយគឺជាជំហាន ជាលើកដំបូងដែលនឹងអនុញ្ញាតឱ្យសហរដ្ឋអាមេរិក និងជប៉ុន ធ្វើការសហការគ្នាបន្ថែមទៀតលើការអភិវឌ្ឍន៍រួមគ្នា និងសក្តានុពលនៃសហផលិតភាពផ្នែកយោធា និងយុទ្ធោបករណ៍រពារជាតិដ៏សំខាន់។

ការរៀបចំ កំពុងត្រូវបានធ្វើឡើងសម្រាប់មេដឹកនាំទាំងពីរ ដើម្បីបញ្ជាក់ថាមេដឹកនាំនឹងពិនិត្យឡើងវិញនូវក្របខ័ណ្ឌបញ្ជាការ និងគ្រប់គ្រងសម្រាប់កងកម្លាំងស្វ័យការពាររបស់ប្រទេសជប៉ុន និងកងកម្លាំងសហរដ្ឋអាមេរិកនៅក្នុងប្រទេសជប៉ុនដើម្បីផ្តល់លទ្ធភាពកិច្ចសហប្រតិបត្តិការរបស់ពួកគេដោយរលូន។
មេដឹកនាំទាំងពីរ ក៏ត្រូវបានគេរំពឹងថានឹងពិភាក្សាអំពីកិច្ចសហប្រតិបត្តិការលើសន្តិសុខសេដ្ឋកិច្ច និងមានបំណងជំរុញការទប់ស្កាត់ និងសមត្ថភាពឆ្លើយតបនៃសម្ព័ន្ធមិត្តជប៉ុន-អាមេរិក។