ប្រទេសស៊ីប អំពាវនាវដល់សហភាពអឺរ៉ុប ឱ្យជួយដោះស្រាយវិបត្តិលំហូរជនអន្តោប្រវេសន៍

2024/04/04 02:46:58 pm        243

ប្រទេសស៊ីប បានអំពាវនាវដល់សហភាពអឺរ៉ុប (EU) កាលពីថ្ងៃពុធ ដើម្បីផ្តល់ជំនួយជាក់ស្តែង ខណៈប្រទេសកោះនៅសមុទ្រមេឌីទែរ៉ាណេភាគខាងកើតមួយនេះ កំពុងរកមធ្យោបាយដោះស្រាយលំហូរជនអន្តោប្រវេសន៍ស៊ីរី។ រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក ខន់ស្តេនទីណូស អាអូននូ(Constantinos Ioannou) បាននិយាយថា ប្រទេសស៊ីប ស្ទាក់ចាប់បានទូកចំនួន ១៣គ្រឿង ដោយមានជនអន្តោប្រវេសន៍សរុបចំនួន ៧៣៩ នាក់ នៅលើទូក នៅឆ្នេរសមុទ្រភាគអាគ្នេយ៍របស់ខ្លួន ក្នុងរយៈពេលបីថ្ងៃចុងក្រោយនេះ។

លោក Ioannou បាននិយាយថា ទូកទាំងអស់ បានចាកចេញពីឆ្នេរសមុទ្រប្រទេសលីបង់ ដែលមានចម្ងាយមិនដល់ ២០០ គីឡូម៉ែត្រនោះទេនៅភាគអាគ្នេយ៍ប្រទេសស៊ីប ដោយអ្នកដំណើរស្ទើរតែទាំងអស់គឺជាជនជាតិស៊ីរី។ លោករដ្ឋមន្ត្រី បានបញ្ជាក់ផងដែរអំពីតម្រូវការសម្រាប់មូលនិធិរបស់សហភាពអឺរ៉ុប ដែលបានបែងចែកទៅឲ្យប្រទេសលីបង់ ដើម្បីផ្សារភ្ជាប់ទៅនឹងការធ្វើឲ្យប្រសើរឡើងការការពារឆ្នេរសមុទ្រ និងដែនទឹករបស់ប្រទេសលីបង់ធ្វើឡើងដោយអាជ្ញាធរតំបន់។ ប្រទេសស៊ីប ក៏កំពុងអំពាវនាវឱ្យមានការបង្កើនការឃ្លាំមើលឆ្នេរសមុទ្រប្រទេសលីបង់ដោយទីភ្នាក់ងារ Frontex ជាទីភ្នាក់ងារសន្តិសុខរបស់សហភាពអឺរ៉ុប។

យោងតាមទិន្នន័យផ្លូវការបានឱ្យដឹងថា ចំនួនជនភៀសខ្លួនស៊ីរី សរុបដែលបានធ្វើដំណើរតាមទូកនៅប្រទេសស៊ីប រហូតមកដល់ពេលនេះមានដល់ទៅ ២.៥០០នាក់។ ប្រធានាធិបតី លោកនីកូស គ្រីស្តូដូលីដេស(Nikos Christodoulides) បាននិយាយថា លោកបានសន្ទនាតាមទូរស័ព្ទកាលពីថ្ងៃអង្គារជាមួយប្រធានគណៈកម្មការអឺរ៉ុប លោកស្រី Ursula von der Leyen ដើម្បីស្នើសុំអន្តរាគមន៍ផ្ទាល់ របស់លោកស្រី ដោយនិយាយថាប្រទេសស៊ីប គឺស្ថិតក្នុងស្ថានភាពវិបត្តិ ដោយសារតែលំហូរជនភៀសខ្លួន។

ប្រទេសស៊ីប រួមជាមួយរដ្ឋសមាជិកសហភាពអឺរ៉ុបផ្សេងទៀត កំពុងគាំទ្រសម្រាប់ការប្រកាសតំបន់ចំនួនពីរក្នុងប្រទេសស៊ីរីថាមានសុវត្ថិភាព ដែលនឹងអនុញ្ញាតឱ្យមានការវិលត្រឡប់របស់ជនអន្តោប្រវេសន៍ស៊ីរីត្រឡប់ទៅវិញ។ ទោះជាយ៉ាងណា ក្រោមបទប្បញ្ញត្តិរបស់សហភាពអឺរ៉ុបបច្ចុប្បន្ន ជនអន្តោប្រវេសន៍ មកពីប្រទេសស៊ីរីមានសិទ្ធិទទួលបានការការពារជាជនភៀសខ្លួន។

អត្ថបទដែលទាក់ទង

ចិនចាប់ផ្តើមសមយុទ្ធបាញ់គ្រាប់ពិតរយៈពេល ២ថ្ងៃ នៅច្រកសមុទ្រតៃវ៉ាន់
2026/07/23 04:38:25 pm        1
ចិនបញ្ជាក់​ថា ខ្លួនបានបណ្តេញនាវាហ្វីលីពីន ជា​ឧប្បត្តិហេតុ​​​ថ្មី នៅសមុទ្រចិនខាងត្បូង
2026/07/23 04:35:31 pm        1
អ៊ីរ៉ង់ព្រមានកំណត់គោលដៅទីតាំង​ថាមពលក្នុង​តំបន់ បើអាមេរិកវាយប្រហារហេដ្ឋារចនាសម្ព័ន្ធរបស់ខ្លួន​​
2026/07/23 04:32:20 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ចិនចាប់ផ្តើមសមយុទ្ធបាញ់គ្រាប់ពិតរយៈពេល ២ថ្ងៃ នៅច្រកសមុទ្រតៃវ៉ាន់

2026/07/23 04:38:25 pm
​ចិនបញ្ជាក់​ថា ខ្លួនបានបណ្តេញនាវាហ្វីលីពីន ជា​ឧប្បត្តិហេតុ​​​ថ្មី នៅសមុទ្រចិនខាងត្បូង
2026/07/23 04:35:31 pm
​អ៊ីរ៉ង់ព្រមានកំណត់គោលដៅទីតាំង​ថាមពលក្នុង​តំបន់ បើអាមេរិកវាយប្រហារហេដ្ឋារចនាសម្ព័ន្ធរបស់ខ្លួន​​
2026/07/23 04:32:20 pm
​មន្ត្រីជំនាញចុះផ្សព្វផ្សាយពីសុវត្ថិភាពចរាចរណ៍ផ្លូវគោក ការពាក់មួកសុវត្ថិភាព និងការប្រើភ្លើងស្វ័យប្រវត្តិឲ្យបានត្រឹមត្រូវ
2026/07/23 04:32:14 pm
​នាយករដ្ឋមន្ត្រីអ៊ីរ៉ាក់ គ្រោងនឹងធ្វើទស្សនកិច្ចនៅអ៊ីរ៉ង់ ខណៈភាពតានតឹងក្នុងតំបន់កាន់តែខ្លាំងឡើង
2026/07/23 04:29:43 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 07:20:42 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 02:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 10:35:56 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/22 10:53:31 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 02:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/22 09:36:39 pm
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 09:13:57 am
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 02:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/12 07:57:12 pm
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 08:38:02 am