ប្រធាន WHO៖ មានតែមន្ទីរពេទ្យចំនួន ១០ ទីតាំងប៉ុណ្ណោះក្នុងតំបន់ហ្កាហ្សា ដែលនៅដំណើរការ

2024/04/04 10:11:13 pm        80

ប្រធានអង្គការសុខភាពពិភពលោក (WHO) បាននិយាយកាលពីថ្ងៃពុធ (០៣ មេសា) ថាមានមន្ទីរពេទ្យត្រឹមតែ ១០ កន្លែងប៉ុណ្ណោះដែលនៅតែដំណើរការនៅក្នុងតំបន់ហ្កាហ្សាស្ទ្រីប ស្របពេលមានភាពតានតឹងកាន់តែខ្លាំងឡើងនៅក្នុងសង្គ្រាមអ៊ីស្រាអែល-ហាម៉ាស។

មានតែមន្ទីរពេទ្យចំនួន ១០ ប៉ុណ្ណោះក្នុងចំណោមមន្ទីរពេទ្យទាំង ៣៦ ទីតាំងរបស់ហ្កាហ្សាដែលនៅតែអាចដំណើរការបាន ខណៈមន្ទីរពេទ្យមួយចំនួនត្រូវដំណើរការដោយផ្នែកព្រោះតែត្រូវរងការបំផ្លិចបំផ្លាញ។ អង្គការសុខភាពពិភពលោក នឹងបន្តគាំទ្រដល់មន្ទីរពេទ្យទាំងនោះដើម្បីផ្តល់សេវាឱ្យបានល្អបំផុតតាមដែលអាចធ្វើបាន។

អគ្គនាយកអង្គការសុខភាពពិភពលោក លោក តេដ្រូស អាដហាណូម ហ្គេប្រេយ៉េស៊ូស (Tedros Adhanom Ghebreyesus) បាននិយាយថា មនុស្សជាង ៣៣.០០០ នាក់ឥឡូវនេះត្រូវបានសម្លាប់នៅហ្កា ហើយជិត ៨០.០០០ នាក់ផ្សេងទៀតបានរងរបួស។

WHO បាននិយាយថា នាពេលបច្ចុប្បន្ននេះ សេវាវេជ្ជសាស្រ្ដនៅតំបន់ហ្កាហ្សាស្ទ្រីប ត្រូវបានបំផ្លាញ ហើយមនុស្សរាប់ពាន់នាក់ត្រូវផ្ទេរទៅកាន់ស្ថាប័នវេជ្ជសាស្ត្រក្នុងតំបន់ផ្សេងទៀតដើម្បីព្យាបាល។

ការិយាល័យប្រព័ន្ធផ្សព្វផ្សាយដែលគ្រប់គ្រងដោយក្រុមហាម៉ាស កាលពីថ្ងៃសៅរ៍ បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា កងទ័ពអ៊ីស្រាអែល បានសម្លាប់ជនជាតិប៉ាឡេស្ទីនយ៉ាងហោចណាស់ ៤០០ នាក់ និងបានចាប់ខ្លួនជាង ៩០០ នាក់ផ្សេងទៀតក្នុងអំឡុងពេលប្រតិបត្តិការយោធារបស់ខ្លួននៅឯមន្ទីរពេទ្យ អាល់ស៊ីហ្វា (Al-Shifa) ដែលជាមន្ទីរពេទ្យដ៏ធំបំផុតនៅក្នុងតំបន់ហ្កាហ្សា៕

អត្ថបទដែលទាក់ទង

ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm        1
EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm        1
ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន

2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm
​បារាំងបញ្ជាក់ជាថ្មីនូវការគាំទ្រ ចំពោះ ICC និងថ្កោលទោសការគំរាមកំហែងលើ​តុលាការ
2026/07/23 07:49:48 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm