ក្រុមហ៊ុនលក់រាយខ្នាតយក្ស Aeon បានប្រមូលមកវិញដបទឹករ៉ែធម្មជាតិចំនួនប្រហែល ៨៦០.000ដប នៅក្នុងប្រទេសជប៉ុន បន្ទាប់ពីអតិថិជនមួយចំនួន បានរាយការណ៍ថាមានក្លិនស្អុយចេញពីផលិតផល។
ដបទឹកចំណុះ២លីត្រ ត្រូវបានដាក់លក់ក្រោមម៉ាកយីហោ Topvalu របស់ក្រុមហ៊ុន។ ក្រុមហ៊ុន Aeon បានបញ្ឈប់ការលក់ទឹកដបទាំងនេះកាលពីថ្ងៃចន្ទ។
ផលិតផលដែលរងផលប៉ះពាល់នេះ មានកាលបរិច្ឆេទប្រើប្រាស់ឲ្យអស់មុនផុតសុពលភាពនៅខែកុម្ភៈ និងខែមីនា ឆ្នាំ ២០២៦ ហើយត្រូវបានផលិតនៅរោងចក្រដែលបានចុះកិច្ចសន្យានៅក្នុងខេត្ត Gifu ភាគកណ្តាល។
ទឹកត្រូវបានដាក់លក់នៅផ្សារទំនើប My Basket និងហាងបញ្ចុះតម្លៃ Aeon Big ក្នុងទីក្រុងតូក្យូ និងនៅខេត្តចំនួន ១១ ផ្សេងទៀត នៅចន្លោះថ្ងៃទី ២៧ ខែកុម្ភៈនិង ថ្ងៃទី ១ ខែមេសា។
ក្រុមហ៊ុន Aeon និយាយថា ក្រុមហ៊ុនបានចាប់ផ្តើមទទួលការត្អូញត្អែរពីអតិថិជនកាលពីសប្តាហ៍មុនអំពីក្លិនដែលមានធំក្លិនដូចដុះផ្សិត។
ក្រុមហ៊ុននិយាយថា គ្មានបាត់តេរី ត្រូវបានរកឃើញនោះទេ ហើយក៏ពុំមានរបាយការណ៍ណាមួយដែលធ្វើឲ្យប៉ះពាល់ដល់សុខភាពនោះដែរ។ ក្រុមហ៊ុន Aeon បានសុំទោស និងបាននិយាយថា ក្រុមហ៊ុនកំពុងពិនិត្យមើលរកមូលហេតុ។